លោក គង់ រ៉ៃយ៉ា ប្រធានក្រុមទ្រទ្រង់​ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្ដៅ។

គ.ជ.ប សម្រេច​ឱ្យ​លោក គង់ រ៉ៃយ៉ា ឈ្នះក្ដី​លើ​គណបក្ស​ប្រជាជនកម្ពុជា​នៅ​ស្រុកកងមាស

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចឱ្យប្រធានក្រុមការងារគណបក្សភ្លើងទៀន​​ស្រុ​ក​​កងមាស ឈ្នះក្ដីលើគណបក្សប្រជាជនកម្ពុជា និងសម្រេចបង្គាប់ឱ្យលុបការផាកពិន័យចំនួន៥​​លា​ន​​រៀល​​។

អ្នកនាំពាក្យ គ.ជ.ប លោក ពង្ស ពុទ្ធា ថ្លែងក្នុងពិធីផ្សព្វផ្សាយអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

គ.ជ.ប ច្រានចោល​ការ​ចោទប្រកាន់​ថា​ខ្លួន​មិន​ឯករាជ្យ​លម្អៀង​ទៅ​បក្សកាន់អំណាច

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសច្រានចោលចំពោះការចោទប្រកាន់របស់មន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន ដែលលើកឡើងថា គ.ជ.ប លម្អៀងទៅរកបក្សប្រជាជនកម្ពុជា ខណៈសង្គមស៊ីវិលមើលឃើញថា គ.ជ.ប នៅមិនទាន់ឯករាជ្យ។

ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចចុះពិនិត្យស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពលករខ្មែរ​មួយចំនួន​ដែល​ធ្វើការ​នៅ​ថៃ​សម្រេច​ចិត្ត​មិន​មក​បោះឆ្នោត​ទេ ដោយ​សារ​កត្តា​ជីវភាព

ពលករ​ចំណាក​ស្រុក​មួយចំនួនដែលកំពុងធ្វើការ​​នៅប្រទេសថៃ សម្រេចចិត្តមិន​ត្រលប់​មក​កម្ពុជាដើម្បី​បោះឆ្នោត​ជ្រើស​​​រើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះទេ ដោយសារកត្តាជីវភាព​។

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងអំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។

គ.ជ.ប អំពាវនាវ​ឱ្យ​ពង្រឹង​សន្ដិសុខ​សុវត្ថិភាព​អំឡុង​ពេល​ឃោសនា​និង​ការ​បោះឆ្នោត​ឃុំសង្កាត់

គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់គណបក្សនយោបាយ​ បេក្ខជន និងប្រជាពលរដ្ឋ​ ចូលរួមរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ សម្រាប់យុទ្ធនាការ​ឃោសនា និងកា​របោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំសង្កាត់ ដោយមិនត្រូវកៀរគរនិងប្រមូល​កម្លាំងចល័តដែលបង្កចលាចល​ណាមួយឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងថ្ងៃឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ​ព្រឹកថ្ងៃទី២៧ ឆ្នាំកក្កដា ឆ្នាំ២០១៨។

លោក ហ៊ុន សែន ថា​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃបោះឆ្នោត​នា​ថ្ងៃអាទិត្យ​នេះ

​លោក​នាយ​ករ​ដ្ឋ​មន្ត្រី​ ហ៊ុន​ សែ​ន បានផ្ញើសា​រថា​ ប្រ​ជាធិ​បតេ​យ្យនិ​ងសិទ្ធិ​មនុស្ស​នឹ​ងត្រូ​វអ​នុវ​ត្ត​នៅថ្ងៃ​អា​​​​ទិ​ត្យ​​នេះ​ ​ស្របពេល​​​លោក​ចាត់ទុកការ​ផ្ដល់វ៉ាក់សាំ​ងការពារអាយុជីវិត​ពលរដ្ឋ​ ថាជាសិ​ទ្ធិមូលដ្ឋានក្តី។

គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

ក្រសួង​ណែនាំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បញ្ឈប់​គ្រប់​សកម្មភាព​ឃោសនា​ផ្សព្វផ្សាយ​ព័ត៌មាន​មុន​ថ្ងៃបោះឆ្នោត​មួយថ្ងៃ

ក្រសួងព័ត៌មាន ណែនាំទៅប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យបញ្ឈប់គ្រប់សកម្មភាពឃោសនាផ្សព្វ​ផ្សាយព័​ត៌​មាន ពាក់ព័ន្ធនឹង​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ មុនថ្ងៃបោះឆ្នោតមួយថ្ងៃ ឬហៅថា «ថ្ងៃស»។

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

លោក កឹម សុខា មិនទាន់​សម្រេចចិត្ត​ទៅ​បោះឆ្នោត​ទោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអះអាងថា លោក កឹម សុខា អាចទៅបោះឆ្នោតឃុំសង្កាត់នៅថ្ងៃអាទិត្យខាងមុខនេះបាន ខណៈមនុស្សជំនិតរបស់លោក កឹម សុខា ថាលោកមិនបានគាំទ្រគណបក្សនយោបាយណាមួយឡើយ។

លោក គង់ រ៉ៃយ៉ា បេក្ខភាពគណបក្សភ្លើងទៀនឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។

លោក គង់ រ៉ៃយ៉ា ប្ដឹងទៅ គ.ជ.ប ជំទាស់​ការសម្រេច​ពិន័យ​៥លានរៀល​ពាក់ព័ន្ធ​បណ្ដឹង​បក្សកាន់អំណាច

បេក្ខភាពមេឃុំគណបក្សភ្លើងទៀនមួយរូបនៅខេត្តកំពង់ចាម បានប្ដឹងទៅកាន់គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប) ​ក្រោយគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាមសម្រេច​ពិន័យរូបលោកចំនួន៥លានរៀល ពាក់ព័ន្ធនឹងបណ្ដឹងរបស់តំណាងគណបក្សប្រជាជនកម្ពុជា។

ក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តកោះកុង ចុះឃោសនារកសំឡេងឆ្នោតនៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

តំណាង​គណបក្ស​ភ្លើងទៀន​ខេត្តកោះកុង​ចោទ​ប្រកាន់​ប្រធាន​ផ្សារដងទង់​ពីបទ​រារាំង​ការ​ចែក​ខិតបណ្ណ​បោះឆ្នោត

តំណាងគណបក្សភ្លើងទៀនបានហៅការរារាំងនេះថា គឺជាការរើសអើងមួយដែលមិនអាច​​ទទួល​​យក​​បាន ហើយក៏​ជាការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងខាងនយោបាយ បើទោះជាគណបក្ស​​ភ្លើង​​​ទៀនបានស្នើសុំការឃោសនា និងចែកបណ្ណព័ត៌មាន ស្ដីពីការបោះឆ្នោតត្រឹមត្រូវទៅ​​តាមនីតិ​​វិ​​ធី​​ហើយ​​​យ៉ាង​​ណា​​ក្ដី។

លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ចុះជួបសំណេះសំណាលនិងសួរសុខទុក្ខសមាជិក-សមាជិកា សកម្មជន និងប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងឃុំអំពិលក្រៅ និងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។

លោក ស ខេង អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​មាន​ភាព​ចាស់ទុំ​ខាង​នយោបាយ បើ​ទោះ​ជា​អ្នកឈ្នះ​ការបោះឆ្នោត​មក​ពី​បក្សប្រឆាំង

អនុប្រធានគណបក្សកាន់អំណាច និងជា​​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវ​​ដល់គ្រប់​ភាគីពាក់ព័ន្ធ ត្រូវគោរពសិទ្ធិ​នយោ​បាយ​ឱ្យ​បានពេញលេញតាមគោលការណ៍ប្រជាធិប​តេយ្យ បើទោះជាគណបក្សនយោ​បាយ​​ដែល​ឈ្នះ​ការ​បោះឆ្នោតឃុំសង្កាត់​​ និងឈានទៅដឹកនាំរដ្ឋបាលនៅថ្នាក់ក្រោមជាតិ មកពីកូតាគណបក្សប្រឆាំងក្ដី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ