ចូសិប បូររែល ហ្វុនតេលលេស (Josep Borrll Fontelles) តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២។

សង្គមស៊ីវិលយល់ថាលក្ខខណ្ឌ EBA របស់អឺរ៉ុបជំរុញប្រជាធិបតេយ្យនៅកម្ពុជា

ក្រុមអង្គការសង្គមស៊ីវិល និងអ្នកជំនាញនយោបាយ បង្ហាញការយល់ឃើញថា លក្ខខណ្ឌប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់សហភាពអឺរ៉ុប ជាការជំរុញរបត់នយោបាយឱ្យដើរ​លើគន្លងប្រជាធិបតេយ្យ ដូច​មាន​ចែង​ក្នុងកិ​ច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជា មិនមែនរំលោភបំពានអធិប​តេយ្យ​កម្ពុជានោះទេ។

លោក កឹម សុខា កាន់ដៃលោក សម រង្ស៊ី អំឡុងពេលព្រឹត្តិការណ៍លោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣។

វិភាគ៖ វិធានការ​បិទខ្ទប់​មេបក្សប្រឆាំង​ឱ្យ​បន្ត​នៅ​ក្រៅ​សង្វៀន​នយោបាយ តើ​កម្ពុជា​នឹង​ខាតបង់​អ្វីខ្លះ​ទៀត?

​ប្រព័ន្ធយុត្តិធ​ម៌ត្រូវបានគេមើលឃើញថា ​ជា​ឧ​បសគ្គ​ចម្បង​មួយ​រា​រាំ​​ងដល់កា​រ​ប្រកួ​តអំណាច​តា​មគោ​លកា​រណ៍ប្រ​ជាធិ​បតេយ្យ បើប្រ​ព័​ន្ធនេះ​ត្រូវ​បាន​ជ្រៀត​​​ជ្រែកដោ​​​យ​ឥទ្ធិព​ល​នយោ​បាយ។​

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូពា៌ និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយអំឡុងពេលលោកបំពេញទស្សនកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

សហរដ្ឋអាមេរិក​កំពុង​ពិនិត្យ​ឡើងវិញ​លើ​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះពន្ធ GSP សម្រាប់​កម្ពុជា

ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូពា៌ និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ថ្លែងថា ​ប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSP របស់អាមេរិកសម្រាប់កម្ពុជា នៅតែស្ថិតក្រោមការពិនិត្យមើលឡើងវិញដោយសភាអាមេរិកនៅឡើយ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ហេង សំរិន ប្រធានរដ្ឋសភា ចូលរួមក្នុងអង្គមិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

លោក ហ៊ុន សែន បង្ហាញ​ជំហរ​ពី​ការ​មិន​ងាករេ​ពី​គន្លង​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​​ បាន​​បញ្ជាក់​​ជំ​ហរ​ថា​ ​បក្ស​កាន់អំណាចនៅតែ​បន្ត​ដើរ​លើ​មា​​គា៌​​​​​ប្រជា​​​ធិ​បតេ​យ្យនិង​​នី​តិ​រដ្ឋ​ដោ​យឥ​​ត​​ងាក​រេ ​ស្រ​បតា​មប​រិ​បទ​សង្គ​មកម្ពុ​ជា​ ដើ​ម្បីឆ្លើយតបទៅនឹង​​បំណង​ប្រាថ្នា​រ​បស់ប្រជា​​ពលរដ្ឋ​ ដែល​​កា​​រប​ញ្ជាក់​នេះ​​ ស្រ​ប​​ពេលស​ហគមន៍អ​ន្តរជា​តិបន្តទា​មទារ​ឱ្យកម្ពុ​ជាស្តារ​ប្រជាធិបតេយ្យ​​ឡើង​វិញ ក្រោ​​​យ​​​មា​​​​​​ន​ការ​​រំ​លា​​យគណបក្សប្រឆាំង។

សង្គមស៊ីវិល​យល់ថា បើសិន​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ (EBA) នោះ​ជា​កំហុស​របស់​មេដឹកនាំ

អ្នក​​ឃ្លាំ​មើល​​​សង្គ​​ម ​លើកឡើងថា ការមិនព្រមស្ដារស្ថានភាពសិទ្ធិមនុស្សនិងល​ទ្ធិ​ប្រជាធិបតេយ្យ ដែលនាំទៅដល់ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» របស់សហភាពអឺ​រ៉ុប​​ទាំ​ងស្រុ​ងនោះ ជាកំហុសឆ្គងធំមួយ​របស់មេដឹកនាំកម្ពុជា ព្រោះ​ការបាត់បង់នោះនឹង​ធ្វើឱ្យ​ប្រ​ទេ​ស​ជាតិ​​​ខា​​ត​​បង់។

នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា។

អឺរ៉ុប​បន្ត​ជំរុញ​ការ​លើកកម្ពស់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ក្នុង​យុទ្ធសាស្រ្ត​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​រយៈពេល​៧ឆ្នាំ​ខាងមុខ

សហភាពអឺរ៉ុបបន្តប្ដេជ្ញាជំរុញការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ការប្ដេជ្ញានេះត្រូវបានបង្ហាញឡើងនៅក្នុងយុទ្ធសាស្រ្តរួមសហភាពអឺរ៉ុប សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជាក្នុងរយៈពេល៧ឆ្នាំ ដោយចាប់អនុវត្តពីឆ្នាំ២០២១ ដល់២០២៧។

សន្តិសុខត្រួតពិនិត្យអ្នកចូលរោងចក្រ ឃែនធើរេន អីភែរឹល (ខេមបូឌា) ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

ទស្សនៈអ្នកនយោបាយក្រៅរដ្ឋាភិបាលនិងសហជីពពីជំហរសភាអឺរ៉ុបព្រមានផ្ដាច់ EBA ពីកម្ពុជា

អ្នកនយោបាយនៅគណបក្ស​​ក្រៅ​រដ្ឋាភិបាល និង​​សហជីព​ដែលមានជំហរកណ្ដាល បង្ហាញ​ជំហរ​គាំទ្រ​​​ចំពោះ​​​សេចក្ដីសម្រេចចិត្តរបស់សភា​អឺរ៉ុបនៅក្នុងជំហានបន្ទាប់​ទៀត​នេះ ដែល​ព្រមាន​ពី​​ការ​ផ្ដាច់​​​ប្រ​ព័ន្ធ​​​​អនុ​គ្រោះពន្ធ ប្រសិនបើរកឃើញថា ដំណើរការបោះឆ្នោត​​នាពេល​ខាង​មុខ​ ប្រព្រឹត្តទៅ​​ដោយ​​​គ្មាន​ភាព​​​សេរី ត្រឹម​ត្រូវ និង​​យុត្តិធម៌។

លោក ហ៊ុន សែន - លោក កឹម សុខា - លោក សម រង្ស៊ី និងលោកស្រី Cecilia Malmstrom

សភា​អឺរ៉ុប​​ស្នើ​​លុប​ចោល​​ប្រពន័្ធ​​អនុគ្រោះពន្ធ EBA ទាំង​ស្រុង​​ពី​​​កម្ពុជា​​បើ​​ការ​​បោះឆ្នោត​​គ្មាន​​ភាព​​ត្រឹមត្រូវ

សមាជិក​​សភា​​អឺរ៉ុប​​កាល​​ពី​​ថ្ងៃទី៥ ខែឧសភា បាន​​ស្នើ​ទៅ​កាន់​​ប្រទេស​​សមាជិក​​អឺរ៉ុប​​ទាំង ២៧ អោយ​ដាក់​​ទណ្ឌកម្ម​លើ​ប្រទេស​​កម្ពុជា​​ដោយ​​ដក​​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទាំង​ស្រុង​​ប្រសិន​បើ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​នៅ​ឆ្នាំ ២០២៣ ត្រូវ​បាន​គេ​រកឃើញថា គ្មាន​ភាព​សេរី ត្រឹម​ត្រូវ និង​យុត្តិធ៌ម។

វិភាគ៖​ តើ​ស្នាម​របួស​កម្ពុជា​បង្ក​ឡើង​ពី​បញ្ហា​សញ្ជាតិ​ច្រើន​ឬ​យ៉ាងណា?

សង្គ្រាមពាក្យសម្ដីបានផ្ទុះឡើងជាថ្មីទៀត​នៅដើមខែតុលានេះ រវាងមេដឹកនាំបក្សកាន់អំណាច និង​​មេដឹកនាំអតីត​​បក្សប្រឆាំង លោក សម រង្ស៊ី ពាក់ព័ន្ធទៅនឹងសារព័ត៌មានអន្តរជាតិមួយចុះផ្សាយថា លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បានទិញសញ្ជាតិបរទេស។

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ - ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សង្គមស៊ីវិលថាជិត៣០ឆ្នាំមកនេះ រដ្ឋាភិបាលនៅមិនទាន់​​អនុវត្តរដ្ឋធម្មនុញ្ញ​​ឱ្យបានពេញ​លេញនៅឡើយ

មន្រ្តីអង្គការសង្គមស៊ីវិលយល់ឃើញថា ក្នុងរយៈពេលជិត៣០​​ឆ្នាំ​​​មក​នេះ ខ្លឹមសារ​សំខាន់ៗ​មួយ​ចំនួនដូច​មាន​កំណត់​នៅក្នុង​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​ហាក់​​​មិន​​បាន​​​​​អនុវត្ត​​ឱ្យបានពេញលេញនោះទេ ដែលជាហេតុនាំឱ្យមានការរិះគន់​​ថា មាន​កា​ររំលោភទៅនឹង​ស្មារតី​នៃកិច្ចព្រមព្រៀងទីក្រុង​ប៉ារីសផង​និងរដ្ឋធម្មនុញ្ញផង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ