អ្នកធ្វើដំណើររង់ចាំ​ជា​ជួរ​ដើម្បី​ទិញ​សាំង​ ចំ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ក្នុង​ទីក្រុង Colombo ប្រទេស​ស្រីលង្កា ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ២០២២។

ស្រីលង្កា​ផ្អាក​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ដល់​វិស័យ​មិនចាំបាច់​មួយចំនួន​រយៈពេល​ពីរ​សប្ដាហ៍

ប្រទេសស្រីលង្កា នឹងអនុញ្ញាតការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់តែសេវាកម្ម​ចាំបាច់​មួយ​ចំនួ​នប៉ុណ្ណោះ ដែល​ក្នុងនោះរួមមាន វិស័យសុខាភិបាល និងសេវាដឹក​ជញ្ជូន​សាធារណៈ [រថភ្លើង និងឡានក្រុង] សម្រាប់​រយៈ​ពេល​ពីរ​សប្ដាហ៍ ដើម្បីជួយសម្រួលដល់បញ្ហាកង្វះប្រេងឥន្ធនៈធ្ងន់ធ្ងរនៅក្នុងប្រទេស។

បុរសម្នាក់បណ្ដើរម៉ូតូនៅក្បែរស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

សមាគម​មួយ​ស្នើ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ប្រេងសាំង​ដែល​កំពុង​ហក់​ឡើង​ខ្ពស់

សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា ស្នើដល់រដ្ឋាភិបាលអនុគ្រោះពន្ធលើការ​​នាំចូលប្រេង​ឥន្ធនៈមកកម្ពុជា និង​ទប់​ស្កាត់ការ​ឡើង​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ ដើម្បីធានាពីការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

តម្លៃប្រេងឥន្ធនៈបង្ហាញលើតារាងតម្លៃសាំងនៅស្ថានីយប្រេងឥន្ធនៈកាល់តិចមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

សហភាពសហជីពកម្ពុជា ស្នើរដ្ឋាភិបាលចាត់វិធានការលើតម្លៃប្រេងដែលកំពុងហក់ឡើងខ្ពស់

សហភាពសហជីពកម្ពុជា ស្នើឱ្យរដ្ឋាភិបាល​ចាត់វិធានការ​តាមរយៈការ​កាត់​បន្ថយ​ពន្ធ​នាំ​ចូលប្រេង​ឥន្ធនៈ និងបញ្ចេញកញ្ចប់ថវិកា​ ដើម្បីទប់ស្កាត់កុំឱ្យតម្លៃប្រេងបន្ដហក់ឡើងថែមទៀត។​

សកម្មភាពចាក់ប្រេងសាំងនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅក្រុងភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

ប្រេងសាំង​ធម្មតា​ស្ថិត​នៅ​តម្លៃថេរ ខណៈ​ប្រេងម៉ាស៊ូត​ឡើង​២០០រៀល​ក្នុង​មួយលីត្រ

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃលក់រាយ​ប្រេងសាំងធម្មតា ចាប់ពីថ្ងៃអង្គារ ដល់ចុងខែនេះ មានតម្លៃដដែល គឺ៥ ៨០០រៀល​ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតបានឡើងថ្លៃខ្ពស់ជាងមុន២០០រៀល​ក្នុងមួយលីត្រ​។

«ពិធីប្រគល់-ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា សមិទ្ធផលនៃនយោបាយឈ្នះឈ្នះ» ដើម្បីតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។

មន្រ្តី​រដ្ឋាភិបាល​នៅ​តែ​អះអាងថា​មិន​ទាន់​មាន​ព័ត៌មាន​អំពី​ប្រេងឆៅ​ដែល​បាត់​ជិត​៣០ម៉ឺន​បារ៉ែល

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា កម្ពុជានៅមិនទាន់ទទួល​បានព័ត៌​​មាន​​ជាក់​​លាក់អំពីប្រេងឆៅ​​ដែល​បាត់​​ជិត៣០ម៉ឺនបារ៉ែលនេះនៅឡើយទេ ខណៈមន្រ្តីដែលទទួលបន្ទុកកិច្ចការនេះបាន​​បដិ​​សេធ​ក្នុងការផ្តល់ព័ត៌មាននៅពេលសួរនាំអំពីសំណុំរឿងប្រេងឆៅនេះ​។

លោក សន លីហេង ប្រជាកសិកររស់នៅភូមិសួស្ដី សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន។

កសិករ​ខេត្តប៉ៃលិន​មួយចំនួន​ប្រឈម​បញ្ហាជី ថ្នាំ សាំង ឡើងថ្លៃ ខណៈ​តម្លៃ​ផលិតផល​កសិកម្ម​ធ្លាក់ចុះ

ប្រជាកសិករមួយចំនួននៅខេត្តប៉ៃលិន ស្នើឱ្យរដ្ឋាភិបាលជួយបញ្ចុះតម្លៃជី ប្រេងសាំង និងថ្នាំកសិកម្ម​ ដើម្បីធានាដល់ការផលិតរបស់ពួកគាត់ទទួលបានផលចំណេញខ្លះ មិនប្រឈមការខាតបង់បន្តទៀត ស្របពេលបច្ចុប្បន្ន តម្លៃស្វាយ និងដំឡូង តាង៉ែនឬមៀនប៉ៃលិន ជាដើមនោះ កាន់តែចុះថោកធ្វើឱ្យពលរដ្ឋជួបផលលំបាកក្នុងជីវភាពគ្រួសារ។

តម្លៃ​ប្រេងសាំង​ហក់ឡើង​បន្ថែមទៀត ខណៈ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជិតមកដល់

តម្លៃប្រេងឥន្ធនៈបន្តហក់ឡើងថ្លៃជិត៣០០រៀលក្នុង១លីត្រ ស្របពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២២នេះជិតមកដល់ ដែលធ្វើឱ្យពលរដ្ឋមួយចំនួនត្អូញត្អែរពីផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ។

ប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។

ប្រធានាធិបតី​ស្រីលង្កា​នឹង​មិន​ចុះចេញ​ពី​តំណែង​ឡើយ បើ​ទោះ​ជា​មាន​ការតវ៉ា​ក្នុង​ប្រទេស

រដ្ឋមន្ត្រីនៃប្រទេសស្រីលង្កាមួយរូប បានបញ្ជាក់ឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា លោកប្រធានាធិបតី ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) នឹងមិនលាលែងពីតំណែងឡើយ បើទោះបីជាមានបាតុ​កម្ម​តវ៉ានានា​កើតឡើងក្នុងប្រទេស ប្រឆាំងនឹងវិធានការក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសនេះ និងស្របពេលដែលក្រុមគ្រូពេទ្យបានធ្វើការតវ៉ាតាមដងផ្លូវ ជុំវិញការធ្លាក់ចុះនៃវិស័យ​សុខាភិបាលយ៉ាងណាក៏ដោយ។

លោក ហ៊ុន​ សែន ថា អាជីវកម្មរ៉ែមាស ត្រូវបានយកមកកាត់កងការខាតបង់នៃអាជីវកម្មប្រេង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដោយមោទនភាពនៅថ្ងៃព្រហស្បតិ៍នេះថា អាជីវកម្មរ៉ែមាសដែលបានដំណើរការកាលពីខែមិថុនា ឆ្នាំ២០២១ ត្រូវបានយកមកកាត់កង ឬជំនួសឱ្យការខាតបង់នៃអាជីវកម្មប្រេង ដែលអត់ទាន់បានផល ហើយមានគេលួចកប៉ាល់ដឹកប្រេងទៅថែមទៀត។

បទយកការណ៍៖ ពលរដ្ឋនៅភ្នំពេញមួយចំនួន​លើកឡើងបញ្ហាលំបាក​ខណៈ​ទំនិញឡើងថ្លៃ​តែចំណូលពួកគាត់​ធ្លាក់ចុះ

ប្រជាពលរដ្ឋមួយចំនួន រស់នៅរាជធានីភ្នំពេញ បានលើកឡើងថា បញ្ហាទំនិញគ្រប់​មុខ​ឡើងថ្លៃ​ខ្ពស់ ខណៈ​ចំណូលរបស់ពួកគាត់ថយខ្លាំង បានប៉ះពាល់ដល់ការសិក្សា​របស់​កូន និង​ការចំណាយនានា ជាពិសេស​​ការចំណាយ​លើម្ហូបអាហារប្រចាំថ្ងៃ។​ អ្នកទាំងនោះ​ អំពាវនាវឱ្យស្ថាប័​ន​ពាក់​ព័ន្ធ​ចុះសិក្សានិងស្វែងរកដំណោះស្រាយឱ្យបានឆាប់។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ