បុគ្គលិក​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​កាល់តិច​ នៅទីតាំង​​ស្ថានីយមួយកន្លែង ​ក្នុងរាជធានី​ភ្នំពេញ ធ្វើការផ្លាស់​ប្ដូរ​តារាង​តម្លៃ​ប្រេង​ឥន្ធនៈ​តាមការ​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​ ​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

រដ្ឋាភិបាល​កំណត់​រូបមន្តថ្មី​សម្រាប់​កែសម្រួល​ថ្លៃលក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា

អន្តរក្រសួង បាន​កំណត់រូបមន្ដសម្រាប់កែសម្រួល​ថ្លៃលក់​រាយ​ប្រេងឥន្ធនៈ​​នៅកម្ពុជា​ឡើង​វិញ ដើម្បីឱ្យ​​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​ឡើង​ចុះ​តាម​តម្លៃ​នៅ​លើ​ទីផ្សារ​អន្ដ​រជាតិ។

«ពិធីប្រគល់-ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា សមិទ្ធផលនៃនយោបាយឈ្នះឈ្នះ» ដើម្បីតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។

ប្រេងឆៅជិត៣០ម៉ឺនបារ៉ែលដែលត្រូវបានគេលួចដឹកចេញពីកម្ពុជានៅតែគ្មានតម្រុយយកមកវិញ

រដ្ឋាភិបាលកម្ពុជានៅតែមិនទាន់បង្ហាញពីព័ត៌មានពាក់ព័ន្ធប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ឬស្មើជិត៤៧លានលីត្រ ​ដែល​ត្រូវបានគេលួចដឹកចេញពីកម្ពុជាកាលពីពាក់កណ្ដាលឆ្នាំមុន ​ខណៈសង្គមស៊ីវិលថា ការបន្តបិទបាំងព័ត៌មាននេះនាំឱ្យខាតបង់ទាំងទ្រព្យសម្បត្តិជាតិ និងប៉ះពាល់ដល់កិត្តិយសក្នុងនាមប្រទេសមួយ។

ក្រសួង​ពាណិជ្ជកម្ម​ស្នើ​ឱ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ត្រួត​ពិនិត្យ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ដែល​លក់​ខុស​ពី​ការ​កំណត់​

ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើ​ឱ្យ​អភិបាល​រាជធានី​ខេត្ត​ជួយ​អន្តរាគមន៍​ចំពោះ​ដេប៉ូស្ថានីយ៍​ប្រេង​ឥន្ធនៈ​ឯកជន​មួយ​ចំនួន ដែល​លក់​រាយ​ខុស​ពី​ការ​កំណត់​របស់​ក្រសួង ឬ​ផ្អាក​លក់ដោយ​សារ​តែ​តម្លៃ​ប្រេង​ឥន្ធនៈនៅ​លើ​ទីផ្សារ​អន្តរជាតិ​មាន​ការ​ប្រែប្រួល​ខ្លាំង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោក ហ៊ុន សែន កុំ​ឱ្យ​ពលរដ្ឋ​«ជេរលោក»​រឿង​សាំង​ឡើង​ថ្លៃ

នា​យករ​ដ្ឋ​មន្ត្រីកម្ពុជា​ បានផ្ញើ​សារ​​កុំឱ្យ​ព​ល​រដ្ឋ​ជេរ​លោករឿងសាំង​ឡើង​ថ្លៃ ​ដោ​យលោកស​ម្អាងថា ​​វាជា​បញ្ហា​​ស​កល​ប​ណ្ដាល​មក​ពី​​​សង្គ្រា​​ម​រវា​ងរុ​ស្ស៊ី ​និងអ៊ុ​យក្រែ​ន។

បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងឱ្យភ្ញៀវនៅស្ថានីយប្រេងមួយកន្លែង នៅក្រុងភ្នំពេញ។

តម្លៃ​ប្រេង​សកល​ហក់​ឡើង​ខ្ពស់ ខណៈ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

ការ​ឈ្លានពាន​ពីសំណាក់ប្រទេស​រុស្ស៊ី​លើ​អ៊ុយក្រែន ​បាន​ធ្វើ​ឱ្យ​តម្លៃប្រេង​កាន់តែហក់ឡើង​ខ្ពស់​សម្រាប់​ការ​ប្រើប្រាស់នៅ​ទូទាំង​ពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Al Jazeera។

កសិករ​រស់នៅ​ភូមិ​ត្នោតទ្រេត​ ឃុំ​ដង្កោ​ ក្រុងព្រៃវែង ​ខេត្តព្រៃវែង លោក​ ឈន ផាន អាយុ៦២​ឆ្នាំ ផ្ដល់បទសម្ភាសពាក់ព័ន្ធនឹងការធ្វើស្រែប្រាំងនៅក្នុងសហគមន៍របស់លោក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

បទយកការណ៍៖ កសិករ​មួយចំនួន​នៅ​ខេត្ត​ព្រៃវែង​សម្រេច​មិន​ធ្វើ​ស្រែប្រាំង ដោយសារ​ជីនិង​ប្រេងសាំង​កាន់​តែ​ឡើង​ថ្លៃ

វាល​ស្រែខៀវ​ស្រងាត់​នៅ​លើផ្ទៃ​ដី​រាប់​រយហិកតា​ កំពុង​​ប្រណាំង​ប្រជែង​​គ្នា​​អួ​​ត​សម្រស់​ទាក់​ទាញ​​អ្ន​កដំណើរដែល​ធ្វើដំណើរ​​ឆ្ពោះ​ទៅ​​កាន់​​​​ទី​​ជន​​បទ​។ ខេត្ត​ព្រៃវែង ជាខេត្តមួយក្នុងចំណោមបណ្ដា​ខេត្ត​ផ្សេងទៀតដែល​ផលិត​ស្រូវច្រើន​ ទាំង​ស្រូវ​ប្រាំងនិងវស្សា នៅ​​ក្នុង​ឆ្នាំ២០២០ ដោយ​ផលិត​បាន​ស្រូវប្រមាណ​១លាន​៤សែន​​តោន។

បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងឱ្យភ្ញៀវនៅស្ថានីយប្រេងមួយកន្លែង នៅក្រុងភ្នំពេញ។

តម្លៃ​ប្រេង​ឥន្ធនៈ​ធ្លាក់​ចុះ​បន្តិច​នៅ​ដើម​ខែធ្នូ ដោយសារ​ទីផ្សារ​អន្តរជាតិ​មាន​ការ​ប្រែប្រួល

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈនៅដើមខែធ្នូនេះចាប់ផ្ដើមធ្លាក់ចុះថ្លៃបន្តិច ហើយការឡើង​ឬចុះ​តម្លៃប្រេងនៅកម្ពុជានោះអាស្រ័យទៅលើទីផ្សារអន្តរជាតិមានការប្រែប្រួល។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងក្នុងកម្មវិធីមួយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

ជប៉ុន​នឹង​បញ្ចេញ​ប្រេង​មួយចំនួន​ពី​ស្តុក​បម្រុង​របស់​ខ្លួន​តាម​សំណើ​របស់​អាមេរិក

រដ្ឋមន្រ្តីសេដ្ឋកិច្ច-ពាណិជ្ជកម្ម​ជប៉ុន លោក Koichi Hagiuda បានថ្លែងប្រាប់អ្នកយកព័ត៌មាន​នៅថ្ងៃពុធ​នេះ​ថា ប្រទេសជប៉ុន​នឹងបញ្ចេញប្រេងមួយចំនួនពីស្តុកបម្រុងជាតិរបស់ខ្លួន ដើម្បីជួយចូលរួមទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងនៅលើពិភពលោក។

ដង្កូវស៊ីស្រូវ

កសិករ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ករណី​ជី​កសិកម្ម​និង​ប្រេងសាំង​ឡើងថ្លៃ​

កសិករធ្វើស្រែនិងដាំបន្លែ​នៅបណ្ដាខេត្តមួយចំនួនបានអំពាវនាវឱ្យរដ្ឋាភិបាលអន្តរាគមន៍​បញ្ចុះតម្លៃជីកសិកម្មនិងប្រេងសាំង ខណៈ​​ពួកគាត់បារម្ភថា ប្រសិនបើតម្លៃជីនិងប្រេងសាំងឡើងថ្លៃឥតឈប់ឈរទៀត ពលរដ្ឋអាចនឹងអាចជំពាក់បំណុលចិនវ័ណ្ឌក និងមិនមានកម្លាំងចិត្តប្រកប​របរ​កសិកម្មទៀតឡើយ។

តារាងតម្លៃប្រេងឥន្ធនៈនៅស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុនកាល់តិចមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

មន្ត្រីថា តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ឡើង​ខ្ពស់​ដោយសារ​ថ្លៃ​ប្រេង​ទីផ្សារ​អន្តរជាតិ​ប្រែប្រួល

មន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើង​ថា តម្លៃ​ប្រេងឥន្ធ​នៈ​នៅកម្ពុជាបានហក់ឡើងខ្ពស់ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃកន្លងមកនេះ ដោយសារតែការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ