មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing)

មីយ៉ាន់ម៉ា​មិន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដោយសារ​តំបន់​មិន​ទទួល​ស្គាល់​មន្ត្រី​របប​យោធា​របស់​ខ្លួន

របបយោធាមីយ៉ាន់ម៉ាដែលកំពុងតែកាន់កាប់អំណាច បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ការដែល​ខ្លួន​សម្រេច​មិន​ចូលរួមកិច្ចប្រជុំកំពូល​ក្នុងតំបន់ ដោយសារតែសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មិនបានអញ្ជើញមន្ត្រីណាមួយនៃរដ្ឋាភិបាលរបស់ខ្លួន។

ក្រុមយោធាមីយ៉ាន់ម៉ា ចាប់ខ្លួនបុរសជាបាតករម្នាក់អំឡុងការបង្ក្រាបយ៉ាងខ្លាំងខ្លាមួយទៅលើក្រុមបាតុករ ឆ្នាំ២០២១។

ប្រេសិត​អង្គការ​សហប្រជាជាតិ៖ ការ​ទទួល​ស្គាល់​របបយោធា​មីយ៉ាន់ម៉ា​មិន​អាច​បញ្ឈប់​អំពើ​ហិង្សា​នោះ​ទេ

ប្រេសិត​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា ​បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញ​ថា ការទទួលស្គាល់របបយោធាមីយ៉ាន់ម៉ាជារដ្ឋាភិបាលរបស់ប្រទេស នឹងមិនអាចបញ្ឈប់អំពើហិង្សាដែលកំពុងកើនឡើងនោះទេ ហើយអាចនឹងធ្វើឱ្យប្រទេសនេះឆ្ពោះទៅរកអស្ថិរភាព និងក្លាយជារដ្ឋបរាជ័យមួយ។

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​ លោក Saifuddin Abdullah ថ្លែងក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។

មន្ត្រី​ការទូត​ម៉ាឡេស៊ី​៖ អាស៊ាន​គួរ​គិតគូរ​ឡើងវិញ​ពី​គោល​នយោបាយ​មិន​ជ្រៀតជ្រែក​ស្រប​ពេល​មីយ៉ាន់ម៉ា​ជួប​វិបត្តិ

រដ្ឋមន្ត្រីការបរទេស​​ម៉ាឡេស៊ី បានឱ្យដឹង​នៅថ្ងៃព្រហស្បតិ៍នេះថា សមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គួរតែធ្វើការគិតគូរឡើងវិញអំពីគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការរបស់ប្រទេស​​ជាសមាជិករបស់ខ្លួន ស្របពេលដែលវិបត្តិសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែយ៉ាប់យ៉ឺនទៅ។

មីយ៉ាន់ម៉ា សម្រេច​ដោះលែង​អ្នកទោស​នយោបាយ​បន្ទាប់​ពី​រង​សម្ពាធ​ដោយ​អាស៊ាន

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានសម្រេចដោះលែងអ្នកទោសនយោបាយ​រាប់រយនាក់ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលរួមមាន​ទាំង​អ្នក​នាំពាក្យគណបក្ស​របស់លោកស្រី អ៊ុងសាន ស៊ូជី និងតារាកំប្លែងដ៏ល្បីមួយរូបផងដែរ។

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing)

មេ​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា ​មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះទេ

មេដឹកនាំរបបយោធា​ដែលបានគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីការធ្វើរដ្ឋប្រហាររបស់ខ្លួន នឹង​មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននោះទេ ដែលករណីនេះត្រូវបាន​ចាត់ទុក​ថា​ជារឿងដ៏កម្រមួយសម្រាប់មេដឹកនាំមកពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ទិដ្ឋភាពនៅតាមដងវិថីក្នុងទីក្រុងនៃប្រទេសមីយ៉ាន់ម៉ា កាលពីពេលកន្លងទៅ។

អ្នក​វិភាគ​៖​ ចិន​ព្យាយាម​ពង្រីក​ឥទ្ធិពល​និង​ការ​គ្រប់គ្រង​របស់​ខ្លួន​លើ​មីយ៉ាន់ម៉ា

ខណៈ​ប្រទេសមីយ៉ាន់ម៉ាជួបប្រទះបញ្ហាអសន្ដិសុខ ប្រទេសចិនបាននិងកំពុងខិតខំប្រឹងប្រែងនិងឆ្លៀតយកឱកាសនេះ ដើម្បីទទួលបានឥទ្ធិពលកាន់តែខ្លាំងឡើង​លើប្រទេសដែ​ល​ស្ថិតនៅក្នុងភាពចលាចលមួយនេះ។

​លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលើស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។ (ហ្វេសប៊ុក៖ UN Geneva)

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស UN ​ជំរុញឱ្យ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​លើ​វិស័យ​ប្រេង​និង​ឧស្ម័ន​នៅ​​មីយ៉ាន់ម៉ា

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហប្រជាជាតិ (UN) ​កាល​ពីថ្ងៃពុធ​ម្សិល​មិញ​ បាន​អំពាវ​នាវដល់​ប្រទេស​នានាឱ្យ​​មានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច​លើ​វិស័យ​ប្រេងនិង​ឧស្ម័ន​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ដើម្បីដាក់សម្ពាធបន្ថែមទៀតដល់​របប​យោធា​ដែល​ក្តោបក្តាប់​អំណា​ច​​នាពេលបច្ចុប្បន្ន។

ប្រធាន​គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី (រូបពី AFP)

លោកស្រី អ៊ុងសាន ស៊ូជី នឹងកាន់តួនាទីថ្មីប្រហាក់ប្រហែលនាយករដ្ឋមន្ត្រី

គណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី នឹងដាក់សំណើឡើងដើម្បីបង្កើតតួនាទីថ្មីមួយ គឺជាទីប្រឹក្សារដ្ឋ សម្រាប់លោកស្រី ដែលសមាជិកសភាថ្លែងថា ជាការផ្តល់អំណាចឲ្យលោកស្រី ក្នុងការទំនាក់ទំនងរវាងប្រធានាធិបតីនិង សមាជិកសភា។

ទីផ្សារមូលបត្រលើកដំបូងនៅក្នុងប្រទេសមីយ៉ាន់ម៉ា (រូប​ពី Channel News Asia)

ទីផ្សារមូលបត្រចាប់ផ្តើមដំណើរការជាលើកដំបូងនៅក្នុងប្រទេសមីយ៉ាន់ម៉ា

ក្រុមហ៊ុនផ្សារមូលបត្រមួយជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយជាមួយក្រុមហ៊ុនរបស់សិង្ហបុរីបានបើកស្នាក់ការ និងដំណើររបស់ខ្លួននៅក្នុងទីក្រុងយ៉ាងហ្គូន ខណៈប្រទេសធ្លាប់គ្រប់គ្រងដោយរដ្ឋាភិបាលយោធាមួយនេះធ្វើកំណែទម្រង់ក្នុងការដឹកនាំ។

លោក Hitn Kyaw ដែល​ទើប​ត្រូវបាន​បោះឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​ស៊ីវិល​ដំបូង​របស់​មីយ៉ាន់ម៉ាកាល​ពី​ថ្ងៃ​អង្គារ (រូប​ពី​BBC)

នាយករដ្ឋមន្ត្រីផ្ញើសារអបអរប្រធានាធិបតីមីយ៉ាន់ម៉ាដែលទើបជាប់ឆ្នោត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារអបអរសាទរដល់លោក U Htin Kyaw ដែលទើបត្រូវបានបោះឆ្នោតឲ្យក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសមីយ៉ាន់ម៉ា ដោយលោកបង្ហាញក្ដីសង្ឃឹមថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ