លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារជាមួយលោក វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរទេស និងជាបេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។

លោក ហ៊ុន សែន នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ដើម​ខែមករា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី​៧-៨ ខែ​មករា ឆ្នាំ២០២២ ខាងមុខនេះ តាមការអញ្ជើញរបស់មេដឹកនាំរដ្ឋប្រហារយោធា លោក ​Min Aung Hlaing។

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing)

ក្រុមតាលីបង់ និង​របប​យោធា​មីយ៉ាន់ម៉ា ប្រឈម​នឹង​ការ​មិន​ឱ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​របស់UN

កិច្ចប្រជុំគណៈកម្មាធិការអង្គការសហប្រជាជាតិមួយ នៅថ្ងៃពុធនេះ ទំនងជាមិនអនុញ្ញាតឱ្យពួកតាលីបង់​របស់​ប្រទេសអាហ្វហ្គានីស្ថាន និងរបបយោធាមីយ៉ាន់ម៉ា ធ្វើជាតំណាងប្រទេសរបស់ពួកគេនៅឯស្ថាប័នពិភព​លោក​ដែល​មាន​សមាជិក​ចំនួន១៩៣ប្រទេសនោះទេ​។ នេះបើតាមការឱ្យដឹងពីប្រភពអ្នកការទូតមួយចំនួន។

លោកស្រី អ៊ុងសាន ស៊ូជី ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅឯអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក កាលពីពេលកន្លងទៅ។

តុលាការ​មីយ៉ាន់ម៉ា​ពន្យារ​ប្រកាស​សាលក្រម​សំណុំ​រឿង​លោកស្រី អ៊ុងសាន ស៊ូជី

តុលាការដែលគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា បានពន្យារការប្រកាសសាលក្រមជាលើកដំបូងដែលគ្រោងនឹងធ្វើឡើនៅថ្ងៃអង្គារនេះ ក្នុង​សំណុំរឿងមួយចំនួនប្រឆាំងនឹងមេដឹកនាំមីយ៉ាន់ម៉ា​ដែលត្រូវបានទម្លាក់ពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី។

លោកស្រី អ៊ុងសាន ស៊ូជី ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅឯអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក កាលពីពេលកន្លងទៅ។

តុលាការ​មីយ៉ាន់ម៉ា​នឹង​ប្រកាស​សាលក្រម​សំណុំ​រឿង​លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃនេះ

តុលាការដែលគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា នឹងត្រូវប្រកាសសាលក្រមជាលើកដំបូង នៅថ្ងៃអង្គារនេះ ក្នុងសំណុំរឿងមួយចំនួនប្រឆាំងនឹងមេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានទម្លាក់ពីតំណែង លោកស្រី អ៊ុងសាន ស៊ូជី។

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing)

មីយ៉ាន់ម៉ា​បន្ត​គ្មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ចិន-អាស៊ាន

យោងតាមប្រភពចំនួនពីរបានឱ្យដឹងថា មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា ​លោក Min Aung Hlaing មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានដែលធ្វើឡើងនៅថ្ងៃចន្ទនេះទេ។

លោកស្រី អ៊ុងសាន ស៊ូជី ថ្លែងនៅក្នុងកិច្ចប្រជុំមួយនៅឯអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក កាលពីពេលកន្លងទៅ។

លោកស្រី អ៊ុងសាន ស៊ូជី រង​បទចោទ​ថ្មី​បន្ថែម​ទៀត​ទាក់ទង​នឹង​ការ​ក្លែង​បន្លំ​ការ​បោះឆ្នោត

យោងតាមការប្រកាសរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមួយ នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា អាជ្ញាធរយោធា​របស់មីយ៉ាន់ម៉ាកំពុងតែបន្ថែមបទចោទថ្មីមួយចំនួនទៀតលើមេដឹកនាំមីយ៉ាន់ម៉ា​ដែល​ត្រូវបាន​ទម្លាក់​ពីតំណែង​ លោកស្រី អ៊ុងសាន ស៊ូជី។

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោកស្រី Liz Truss ធ្វើដំណើរមកដល់ព្រលានយន្តហោះប្រទេសម៉ាឡេស៊ី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ បំណងពង្រឹងទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ី។

មន្ត្រីទូត​អង់គ្លេស​មក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​សន្តិសុខ

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោកស្រី Liz Truss បានធ្វើដំណើរមកដល់ប្រទេសម៉ាឡេស៊ីហើយ នៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលជាដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍របស់លោក​ស្រី មកកាន់តំបន់អាស៊ីអាគ្នេយ៍ ​សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខនៅក្នុងតំបន់។

ក្រុមយោធាមីយ៉ាន់ម៉ា ចាប់ខ្លួនបុរសជាបាតករម្នាក់អំឡុងការបង្ក្រាបយ៉ាងខ្លាំងខ្លាមួយទៅលើក្រុមបាតុករ ឆ្នាំ២០២១។

ក្រុម​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​មាន​កិច្ចអន្តរាគមន៍​ពី UN ជុំវិញ​ការ​វាយ​ប្រហារ​នៅ​ក្នុង​រដ្ឋ Chin ប្រទេស​មីយ៉ាន់ម៉ា

ក្រុមសិទ្ធិមនុស្សជាង៥០០ស្ថាប័ន​ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (United Nations Security Council) មានកិច្ចប្រជុំមួយ ដើម្បីបញ្ឈប់ការកើនឡើងនៃអំពើហិង្សានៅក្នុងរដ្ឋ Chin (Chin State) ប្រទេសមីយ៉ាន់ម៉ា ជាតំបន់​ព្រំដែន ​​ដែល​បាន​ក្លាយទៅ​ជា​តំបន់​ជួរមុខមួយនៃ​ការ​​តស៊ូ​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​របស់​យោធា។

ជនជាតិរ៉ូហ៊ីយ៉ាស្នាក់នៅបណ្ដោះអាសន្ននៅជុំរុំមួយក្នុងប្រទេសបង់ក្លាដែស។

បង់ក្លាដែស ទាមទារ​ឱ្យ​មាន​ការ​លើក​ពី​បញ្ហា​របស់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទៅ​កាន់​សហគមន៍​អន្តរជាតិ

អតីតអ្នកការទូត និងឯកអគ្គរដ្ឋទូតបង់ក្លាដែសប្រចាំសហរដ្ឋអាមេរិក លោក Humayun Kabir បានលើកឡើងថា ប្រទេសរបស់លោកកំពុងតែស្វែងរកការបញ្ចប់បញ្ហារបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងធ្វើកិច្ចការងារមួយចំនួនសម្រាប់ការត្រលប់របស់ពួកគេទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ដើម្បីផ្ដល់​ឱ្យពួកគេនូវ​ការ​រស់នៅក្នុងសង្គមដោយថ្លៃថ្នូរ បង្កើតសិទ្ធិនយោបាយ និងសង្គមសម្រាប់ពួកគេ ខណៈដែល​បញ្ហានេះតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគី ដើម្បីឈានទៅរកដំណោះស្រាយរយៈពេលវែងមួយ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨ តាមប្រព័ន្ធវីដេអូ ជាមួយនឹងវត្តមានបណ្ដាមេដឹកនាំអាស៊ានផ្សេងទៀត នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

កម្ពុជា​នឹង​មិន​កោះ​អញ្ជើញ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងនឹងរៀប​​​ចំនៅពេលខាងមុខនេះ ក្នុងពេលដែលកម្ពុជាធ្វើ​​​ជាម្ចាស់​​ផ្ទះ​ជា​​ថ្មី​ទៀត នឹងមិនមាន​ការកោះអញ្ជើញ​រដ្ឋា​​ភិបាលមីយ៉ាន់ម៉ាដែលគ្រប់​គ្រង​ដោយ​របប​​យោធា ដូច​ដែល​​​រដ្ឋា​​ភិ​​បា​​ល​នៃប្រទេសព្រុយណេធ្លាប់បានអនុវត្តហើយនោះដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ