កញ្ញា ឆែម ស្រីគា រៀបចំរៀបសៀវភៅរើចេញពីទាំងដាក់បណ្ណាល័យចល័យរបស់កញ្ញា នៅលើសួរច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។

សន្តិសុខខណ្ឌដូនពេញឱ្យសកម្មជនយុវជនរុះរើបណ្ណាល័យចល័ត

សន្តិសុខ​ខណ្ឌដូនពេញ​ពីរនាក់​រារាំង​សកម្មជន​យុវជន​ម្នាក់ រួម​ជាមួយនឹង​ក្រុមយុវជន​ខ្មែរ​ថាវរៈ​ មិន​ឱ្យ​រៀបចំ​បណ្ណាល័យ​ចល័ត​តូចមួយ​នៅលើ​សួនច្បារ​មុខវត្តបទុមវតី ​រាជធានី​ភ្នំពេញ។

អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​យុវជន​៥នាក់​តស៊ូមតិ​ដោយ​បង្អត់​អាហារ​នៅ​ទីលាន​ប្រជាធិបតេយ្យ

អាជ្ញាធរខណ្ឌឫស្សីកែវ មិនអនុញ្ញាតឱ្យយុវជនខ្មែរថាវរៈ ៥នាក់ ​បោះតង់​ និង​​​តស៊ូម​តិ​ដោយ​​បង្អត់​អាហារ ដើម្បី​ទាម​ទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី និងអ្នក​ទោស​មនសិការ​ផ្សេងទៀត​​ នៅ​​ទីលាន​ប្រជា​ធិប​តេយ្យនោះទេ ដោយសម្អាងថាប៉ះ​ពាល់​សណ្ដាប់​ធ្នាប់​សាធារណៈ។

ក្រុមយុវជន​​ស្រលាញ់​​បរិស្ថាន​​បន្ត​​ប្ដេជ្ញា​​ តស៊ូ​មតិ​​ដោយ​​សន្តិវិធី​ បើ​ទោះ​ប្រឈម​នឹង​តុលាការ​

ក្រុមយុវជនស្រលាញ់បរិស្ថានវ័យក្មេងប្ដេជ្ញាការពារបរិស្ថានតាមរយៈការរៀបចំជាយុទ្ធនាការតស៊ូមតិ​​របស់​​​ខ្លួន ទោះកន្លងមកធ្លាប់មានសកម្មជនបរិស្ថានមួយចំនួន ត្រូវប្រឈមមុខតាមផ្លូវតុលាការ រហូតមានការចាប់​​ខ្លួនក៏ដោយ ខណៈដែលពួកគេមើលឃើញថា​​ ការអភិវឌ្ឍន៍ក្នុងពេលកន្លងទៅ តែងបង្កើតការឈឺចាប់ និង​មិនបាន​​ចូល​​រួម​​ការពារបរិស្ថាន និងធនធានធម្មជាតិទេ។

ក្រុមយុវជនខ្មែរថាវរៈ ធ្វើយុទ្ធនាការ​​បង្អត់អាហារ​ក្នុងរយៈពេលមួយសប្ដាហ៍ (ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា) ដើម្បីទាមទារឱ្យ​តុលាការ​ដោះលែង​​មេធាវីអន្តរជាតិ​សញ្ជាតិខ្មែរ-​អាមេរិកាំង កញ្ញា សេង ​ធារី​ ឱ្យមានសេរីភាព​ឡើងវិញ​។

យុវជនខ្មែរថាវរៈ​ធ្វើ​យុទ្ធនាការ​បង្អត់​អាហារ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា សេង ធារី

ក្រុមយុវជនខ្មែរថាវរៈ ធ្វើយុទ្ធនាការ​​បង្អត់អាហារ​ក្នុងរយៈពេលមួយសប្ដាហ៍ ដើម្បីទាមទារឱ្យ​តុលាការ​ដោះលែង​​មេធាវីអន្តរជាតិ​សញ្ជាតិខ្មែរ-​អាមេរិកាំង គឺកញ្ញា សេង ​ធារី​ ឱ្យមានសេរីភាព​ក្រោយជាប់ពន្ធនា​គារ​រយៈពេល​១៥២ថ្ងៃ​ ដោយគិតត្រឹម​ថ្ងៃ​ពុធនេះ​។​​​

កញ្ញា អេង ម៉ាឡៃ ហៅ សូមេត្តា ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងពេលសវនាការបណ្ដឹងសាទុក្ខនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ពាក់ព័ន្ធបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

សាលាឧទ្ធរណ៍​​តម្កល់​​សាលក្រម​​សាលាដំបូង​ករណី​សកម្មជន​៩នាក់​​ដែល​តវ៉ា​ទាមទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន​

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទនេះ​ ប្រកាសសាលដីកាតម្កល់សាលក្រមសាលាដំបូងរាជធានី ភ្នំពេញទុកជាបានការដដែល លើសំណុំរឿងក្រុមយុវជនខ្មែរថាវរៈ សកម្មជនបក្សប្រឆាំង និងសង្គមចំនួន៩នាក់ ពាក់ព័ន្ធនឹងបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។

អ្នក​សារព័ត៌មានវីអូឌី និងយុវជនខ្មែរថាវរៈ ​ត្រូវបាននាំទៅសួរនាំពី​សំណាក់​​​មន្ត្រី​កង​អង្គ​រក្ស​នាយក​រដ្ឋ​មន្ត្រី​​ អំឡុងពេលអ្នកសារព័ត៌មានវីអូឌី និងសកម្មជនខ្មែរថាវរៈ ចុះយកព័ត៌មាននិងថតរូបវីដេអូ នៅតំបន់​ព្រៃ​ភ្នំ​តាម៉ៅ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

សង្គមស៊ីវិល​ស្នើ​ឱ្យ​ស៊ើបអង្កេត​លើ​ការ​ឃាត់ខ្លួន​និង​ប្រើហិង្សា​លើ​អ្នកសារព័ត៌មាន​វីអូឌី និង​យុវជន​ខ្មែរថាវរៈ

អង្គការ​សង្គមស៊ីវិលនិងសហគមន៍​ចំនួន​៤០ អំពាវនាវដល់រដ្ឋាភិបាល​​​ស៊ើប​​អង្កេត​ដោយ​ឥតលម្អៀង​លើហេតុការណ៍​ប្រើហិង្សា ការឃាត់ខ្លួន និងការ​​បំភិតបំភ័យលើ​អ្នកសារព័ត៌មានវីអូឌី និង​សកម្មជន ព្រម​ទាំងផ្ដន្ទាទោស​ចំពោះអាជ្ញាធរដែលប្រព្រឹត្តអំពើល្មើសនឹងច្បាប់ ដើម្បីផ្តល់យុត្តិធម៌សម្រាប់ជន​រងគ្រោះ។

នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៤ និងបើកវគ្គហ្វឹកហ្វឺនជំនាន់ទី២៥ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កម្ពុជា-ឥណ្ឌូនេស៊ី ក្រាំងចេក នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

មេអង្គរក្ស​នាយករដ្ឋមន្រ្តី​ទទួលស្គាល់​ថា​កូនចៅ​ខ្លួន​បាន​វាយ​អ្នកកាសែត និង​ប្រកាស​ស្វាគមន៍​ឱ្យ​អ្នកកាសែត​ចូលថត​នៅ​តំបន់ភ្នំតាម៉ៅ

មេអង្គរក្សលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង ថ្លែងទទួលស្គាល់ថា កូនចៅរបស់លោកដែលកំពុងបំពេញការងារនៅតំបន់ភ្នំតាម៉ៅ ពិតជាបានប្រើអំពើហិង្សាវាយអ្នកកាសែត និងយុវជនខ្មែរថាវរៈ ប្រាកដមែន។

សង្គមស៊ីវិលថាការឃាត់ខ្លួនអ្នកសារព័ត៌មានវីអូឌីពាក់ព័ន្ធការថតរូបនៅបរិវេណភ្នំតាម៉ៅនាំឱ្យមានចម្ងល់ថាតើ«មានអ្វីលាក់លៀម»នៅទីនោះ

សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធសេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្ស ចាត់ទុកការឃាត់ខ្លួនអ្នកសារព័ត៌មានវីអូឌីដែលចុះថតរូបនៅបរិវេណភ្នំតាម៉ៅថានាំឱ្យមានចំណោទសួរថាតើ«មានអ្វីលាក់លៀម»នៅទីនោះ? ខណៈការថតរូបជាសាធារណៈគឺជាសេរីភាពរបស់ពលរដ្ឋនិងអ្នកសារព័ត៌មាន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤១។

អ្នកសារព័ត៌មាន​​ VOD និងក្រុមយុវជនខ្មែរថាវរៈ៩នាក់​ត្រូវ​បាន​អាជ្ញាធរខេត្តតាកែវដោះលែង​វិញ បន្ទាប់​ពីឃាត់សួរនាំជាច្រើន​ម៉ោង​​

អ្នកសារព័ត៌មាន​VOD ចំនួន ៥នាក់ និង​សកម្មជនបរិស្ថាន ៤នាក់ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​តាកែវ ដោះលែងវិញហើយនៅយប់ថ្ងៃអង្គារ​នេះ ក្រោយឃាត់ខ្លួនសួរនាំជាច្រើនម៉ោង។

កញ្ញា អេង ម៉ាឡៃ ហៅ សូមេត្តា ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងពេលសវនាការបណ្ដឹងសាទុក្ខនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ពាក់ព័ន្ធបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

យុវជនខ្មែរថាវរៈ និង​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្តខ្មែរ ស្នើ​សាលាឧទ្ធរណ៍​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​ពួកគេ

ក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលជាប់ចោទពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ស្នើចៅក្រមសាលាឧទ្ធរណ៍ទម្លាក់ចោលការចោទប្រកាន់មកលើពួកគេ។ ការស្នើនេះក្រោយពីសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃសុក្រនេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ពួកគេប្រឆាំងទៅនឹងការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញក្នុងពេលកន្លងទៅ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ