អង់គ្លេសថាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្ដើមហើយ
រដ្ឋមន្ត្រីអង់គ្លេសមួយរូបបានឱ្យដឹងនៅថ្ងៃអង្គារ ខណៈលោកនាយករដ្ឋមន្ត្រី បូរីស ចនសុន (Boris Johnson) ដឹកនាំកិច្ចប្រជុំឆ្លើយតបបន្ទាន់មួយរបស់រដ្ឋាភិបាលជុំវិញវិបត្តិនៅអ៊ុយក្រែន ថាការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្ដើមហើយ ដូច្នេះអង់គ្លេសនឹងដាក់ទណ្ឌកម្មនានាលើរុស្ស៊ី។