ក្រសួងថាភ្ញៀវដើរលេងកម្សាន្តនៅថ្ងៃចូលឆ្នាំមានជាង៥លាននាក់ ក្នុងនោះខេត្តបាត់ដំបងច្រើនជាងគេ
ក្រសួងទេសចរណ៍ ឱ្យដឹងថា រយៈពេល៤ថ្ងៃនៃអំឡុងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ មានភ្ញៀវទេសចរជាង ៥លាន១៧ម៉ឺននាក់ ចេញដើរលេងកម្សាន្តនៅទូទាំងប្រទេស ក្នុងនោះ ខេត្តគោលដៅដែលមានភ្ញៀវទៅលេងកម្សាន្តច្រើនជាងគេ គឺខេត្តបាត់ដំបង កំពង់ចាម បន្ទាយមានជ័យ និងសៀមរាប។