ក្រុមស្ត្រីថ្ងៃសុក្រ ស្នើសហភាពអឺរ៉ុបជួយជំរុញឱ្យមានការដោះលែងស្វាមីខ្លួនដែលកំពុងជាប់ឃុំ
ក្រុមស្ត្រីថ្ងៃសុក្រ ជាភរិយានិងសាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ បាននាំគ្នាទៅដាក់ញត្តិនៅសហភាពអឺរ៉ុប នៅថ្ងៃសុក្រនេះ ដើម្បីស្នើដល់មន្ត្រីទូតជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យមានការដោះលែងក្រុមគ្រួសាររបស់ពួកគាត់ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចន្លោះពី៣ឆ្នាំដល់៦ឆ្នាំ ក្រោមបទ «ញុះញង់ និងរួមគំនិតក្បត់»។