លោក រ៉ុង ឈុន៖ ធ្វើការងារសង្គមបង្ហាញចំណុចខ្វះខាតរបស់រដ្ឋាភិបាល តែងតែមានការប្រឈម
«ខ្ញុំ រ៉ុង ឈុន មកជួបបងប្អូនវិញហើយ យើងត្រូវតែធ្វើដំណើរស្វែងរកសេរីភាព យើងត្រូវតែស្វែងរកលទ្ធិប្រជាធិបតេយ្យជូនប្រទេសយើងតទៅទៀត ជំហររបស់ខ្ញុំនៅតែបន្តទៅទៀត ទាល់តែមានសេរីភាព និងប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ទើបយើងឈប់»។ នេះ គឺជាការថ្លែងជាសាធារណៈលើកដំបូងរបស់លោក រ៉ុង ឈុន ភ្លាមៗក្រោយពីចេញពីពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។