ក្រុមស្ត្រីថ្ងៃសុក្រ​ស្នើ​លោក ស ខេង ផ្ទេរ​ស្វាមី​ពួកគេ​ពី​ពន្ធនាគារ​ត្រពាំងផ្លុង​មក​ព្រៃស​វិញ

ភរិយា​និងសាច់ញាតិរបស់សកម្មជនបក្សសង្គ្រោះជាតិដែលតុលា​ការ​​​រំលាយ​ ឬហៅថា «ក្រុមស្ត្រីថ្ងៃសុក្រ» បាននាំគ្នាទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​មហា​ផ្ទៃ នៅព្រឹ​ក​ថ្ងៃព្រ​ហស្បតិ៍​នេះ ដើម្បី​ទាម​​ទារ​​ឱ្យ​​ផ្ទេរ​​ស្វាមី​របស់ពួកគេ​​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្តត្បូងឃ្មុំ មកកាន់​ពន្ធនាគារ​ព្រៃស ​ក្នុងរាជធានីភ្នំពេញ​​វិញ និង​ទទូច​ឱ្យ​បញ្ឈប់​នូវ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​នៅ​ក្នុង​ពន្ធនាគារ។

កញ្ញា សេង ធារី ឈរស្រែកនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

សាលាឧទ្ធរណ៍​រាជធានីភ្នំពេញ​សម្រេច​មិន​ដោះលែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ឡើយ

សាលាឧទ្ធរណ៍​រាជធានីភ្នំពេញ សម្រេចមិនដោះលែង​​​កញ្ញា សេង ធារី ឱ្យ​មានសេរីភាពនោះទេ ខណៈ​សវនាការ​បណ្ដឹង​ឧទ្ធរណ៍​​​នា​ថ្ងៃនេះ​ មន្ត្រី​​ពន្ធនាគារ​ក៏មិន​បាន​យក​​កញ្ញា សេង ធារី ចូល​រួម​ដែរ។

សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលប្រើការសម្របសម្រួលជាជាងចោទប្រកាន់ដាក់គុកលើអ្នកប្រឆាំងដូចអាជ្ញាធរអនុវត្តលើលោក ខឹម វាសនា

«បងទឹកកំពុងតែហក់ឡើងខ្លាំង ហើយក៏កំពុងតែរញ្ជួយដីជុំវិញ​​ប្រទេសយើងហើយនេះ។ ទីក្រុងភ្នំ​​ពេញ​ត្រូ​​វលិចលង់ទាំងអស់ អត់មានទីណានៅទេ គឺមានតែសៀមរាបទេដែលអាចនៅបាន ទីទួល​​មាន​សុវត្ថិភាព និងគេច​​ផុត​​ពីរញ្ជួយដីបានបង។ ឥលូវនេះ ខ្ញុំមកដល់សៀមរាបហើយ ខ្ញុំមកទាំង​​គ្រួ​សា​​​​រខ្ញុំ​​ហើយ។ អាហ្នឹងបើបងឯងមកថ្ងៃនេះឬក៏ស្អែក បងឯងមកទាន់ បើហួសពេលហ្នឹងគឺ​​មកអត់​​ទាន់​​​​ទេ។ ពួកយើងលែងបានជួបគ្នាហើយបងអើយ……»។

ក្រុមស្ត្រីថ្ងៃសុក្រ ដែលជាភរិយារបស់សកម្មជនបក្សប្រឆាំងចំនួន៣រូបបានកោរសក់ នៅពីមុខការិយាល័យ​សហភាព​អឺរ៉ុប និងបន្តតាមដានញត្តិ ដើម្បីស្នើកិច្ចអន្តរាគមន៍រកយុត្តិធម៌ឱ្យសាច់ញាតិខ្លួនកំពុងជាប់ឃុំ នៅរាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

ក្រសួង​ថា​ពុំ​មាន​ការ​ប្រើ​អំពើ​ហិង្សា​លើ​សកម្មជន​នយោបាយ​ក្នុង​ពន្ធនាគារ​ដូច​ការ​លើកឡើង​របស់​សាច់ញាតិ​ពួកគេ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា ពុំមានករណីវាយ ទាត់ ធាក់ លើសកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ នៅ​ក្នុងពន្ធនាគារ​ត្រពាំងផ្លុង ដូច​ការ​លើក​ឡើង​របស់​សាច់​ញាតិ​ពួកគេ​ឡើយ ខណៈ​មន្ត្រីរូបនេះចាត់​ទុក​ការលើកឡើងនោះ​​​ថា​ ​​គ្រាន់តែ​ជាការបង្កើត​រឿង​​មួលបង្កាច់​រដ្ឋាភិបាលដើម្បី​បានប្រយោជន៍ពី​បរទេស។

ក្រុមស្ត្រីថ្ងៃសុក្រ ដែលជាភរិយារបស់សកម្មជនបក្សប្រឆាំងចំនួន៣រូបបានកោរសក់ នៅពីមុខការិយាល័យ​សហភាព​អឺរ៉ុប និងបន្តតាមដានញត្តិ ដើម្បីស្នើកិច្ចអន្តរាគមន៍រកយុត្តិធម៌ឱ្យសាច់ញាតិខ្លួនកំពុងជាប់ឃុំ នៅរាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

សាច់ញាតិ​សកម្មជន​បក្សប្រឆាំង​ថា​ប្ដី​ពួកគាត់​បាន​រង​អំពើ​ហិង្សា​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង

សាច់ញាតិសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ អះអាងថា ប្តីរបស់ពួកគាត់ត្រូវបានគេវាយទាត់ធាក់ជាដំណំនៅក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ក្រោយផ្ទេរចេញពីពន្ធនាគារព្រៃសកាលពីពេលថ្មីៗនេះ។

សកម្មជនបក្សសង្គ្រោះជាតិ១៤នាក់ត្រូវបានផ្ទេរពីពន្ធនាគារព្រៃសទៅពន្ធនាគារត្រពាំងផ្លុងជាប់ព្រំដែនវៀតណាម

​សាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានបង្ហាញការព្រួយបារម្ភពីបញ្ហាសុខភាពសាច់ញាតិរបស់ពួកគេ ក្រោយសមត្ថកិច្ច​ផ្ទេរសកម្មជនបក្សប្រឆាំងដែលជាប់ឃុំ​ចំនួន១៤នាក់ ក្នុងចំណោមអ្នកជាប់ឃុំផ្សេងទៀត ចេញពីពន្ធនាគារព្រៃស ទៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម។

លោក សុន ឆ័យ ថ្លែងប្រាប់អ្នកសារព័ត៌មានអំឡុងពេលចុះជួបសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការ​រំលាយ ​​ចំនួន២៣នាក់ នៅពន្ធនាគារព្រៃស​ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

លោក សុន ឆ័យ ថា​សកម្មជន​បក្ស CNRP ជាង​២០នាក់​ស្នើ​រដ្ឋាភិបាល​ដោះលែង​ពួកគេ​នៅ​ក្រៅឃុំ​បណ្ដោះ​អាសន្ន

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក សុន ឆ័យ ថ្លែង​​​ថា សកម្មជន​ជាង​២០​នាក់ដែលគាំទ្រគណបក្សសង្គ្រោះជាតិដែលតុលាការ​រំលាយ ​(CNRP) បាន​​ស្នើទៅរដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​​ដោះលែងពួកគេ​បាននៅ​ក្រៅឃុំបណ្ដោះអាសន្ន ដោយអះអាងថា ពួកគេជាប់ពន្ធនាគារដោយសារ​រឿងនយោបាយ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

សកម្មជន​បក្ស​សង្គ្រោះជាតិ​ដែល​តុលាការ​រំលាយ​ជាង​១០នាក់ ស្នើ​សាលាឧទ្ធរណ៍​បដិសេធ​សាលក្រម​តុលាការ​ថ្នាក់ក្រោម

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការជំនុជម្រះលើបណ្ដឹងឧទ្ធរណ៍របស់សកម្មជនបក្សសង្រ្គោះជាតិត្រូវបានតុលាការរំលាយ ដែលបានប្ដឹងប្រឆាំងទៅនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសឱ្យពួកគេជាប់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ​ ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

ពន្ធនាគារបញ្ជូនអ្នកជាប់ឃុំមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

តុលាការ​កាត់ទោស​ថ្នាក់ដឹកនាំ​និង​សកម្មជន CNRP ៧នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​​ពី​១៨ខែ​ដល់​៣ឆ្នាំ

សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសថ្នាក់ដឹកនាំ ​សកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវរំលាយ ចំនួន៧រូប ឱ្យជាប់ពន្ធនាគារចន្លោះពី១៨ខែដល់៣ឆ្នាំ ក្រោមបទ «ញុះញង់ និងប្រមាថអង្គព្រះមហាក្សត្រ» ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្ដាញសង្គម។

ក្រុមស្ត្រីថ្ងៃសុក្រ ត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងការិយាល័យសហភាពអឺរ៉ុប អំឡុងពេលពួកគេប្រមូលផ្ដុំគ្នាដាក់ញត្តិសុំអន្តរាគមន៍ពីសហភាពអឺរ៉ុបលើករណីតុលាការផ្ដន្ទាទោសសាច់ញាតិដែលជាសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

ក្រុមស្ត្រីថ្ងៃសុក្រ​ស្នើ​ទូតអាមេរិក​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ស្វាមី​ពួកគាត់​និង​កញ្ញា សេង ធារី

ក្រុម​ភរិយារបស់​សកម្មជនគណបក្សសង្គ្រោះជាតិ​​ដែល​តុលាការ​បាន​រំលាយ ឬហៅថា «​​ក្រុមស្ត្រីថ្ងៃសុក្រ» ប្រមាណ១០នាក់​​ បាន​​នាំគ្នា​ដាក់ញត្តិ​នៅស្ថានទូតអាមេរិក​ប្រចាំនៅកម្ពុជា អំពាវនាវឱ្យស្ថានទូតប្រទេសមហាអំណាចនិងប្រជាធិបតេយ្យមួយនេះ ជួយជំរុញ​ទៅរដ្ឋាភិបាល​កម្ពុជាឱ្យ​​ដោះលែង​​​ស្វាមី​របស់ពួកគាត់ ព្រមទាំង​កញ្ញា ​សេង ធារី​ ដែល​កំពុង​ជាប់​ឃុំ ឱ្យ​មានសេរីភាពវិញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ