លោក ជូង ជូងី មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

មេធាវី​ការពារក្ដី​ឱ្យ​កញ្ញា សេង ធារី ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ចួប​កូនក្ដី​ក្នុង​ពន្ធនាគារ

មេ​ធា​វីការពា​រក្ដី​ឱ្យ ក​ញ្ញា ​សេង​ ធា​រី បាន​ដាក់លិខិតទៅអគ្គនាយកដ្ឋានពន្ធនាគារ​នៃ​​ក្រសួងមហា​ផ្ទៃ ដើម្បីស្នើ​​​សុំ​​ចួបសម្ភាសជាមួយ​​​កូ​ន​​​ក្ដីរប​ស់​​ខ្លួននៅពន្ធនាគារខេត្តព្រះវិហារ។

កញ្ញា សេង ធារី ឈរថ្លែងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

UPDATED៖ កញ្ញា សេង ធារី ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ

​មេ​ធា​វីការពា​រក្តី​ឱ្យក​ញ្ញា ​សេង​ ធា​រី ​គឺ​លោក ជូ​ង ​ជូងី បា​នអះអា​ងថា​ កូ​នក្តីលោក​ត្រូ​វបា​នគេបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ទាំងមិនបានប្រាប់ពីមូលហេតុ ក្រោយពីមា​នកា​​រផ្តន្ទាទោសពីសាលាដំបូងរាជធានីភ្នំពេញ។

កញ្ញា សេង ធារី ឈរស្រែកនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

កញ្ញា សេង ធារី ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ភ្លាមៗ ក្រោយ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​រួមគំនិតក្បត់

សមត្ថកិច្ចរាជធានីភ្នំពេញប្រមាណ៥០នាក់​​ បានចាប់ខ្លួនកញ្ញា សេង ធារី បញ្ជូនទៅពន្ធនាគារ​​ភ្លាមៗ​នៅព្រឹកថ្ងៃអង្គារ​នេះ ក្រោយពី​តុលាការ​សាលាដំបូងរាជធានីភ្នំពេញ​ បាន​ប្រកាសសាលក្រមដោយផ្ដន្ទាទោសដាក់ពន្ធនាគារ​​​​កញ្ញា រួម​នឹង​សកម្មជន​​គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយជាច្រើនរូបទៀត ក្នុងម្នាក់ៗ​ចន្លោះពី៥ឆ្នាំទៅ៨ឆ្នាំ ក្រោមបទចោទ «រួមគំនិតក្បត់»។

ក្រុមស្ត្រីថ្ងៃសុក្រ ផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធនឹងការដាក់ញត្តិស្នើសុំទូតអាមេរិកជួយជំរុញរដ្ឋាភិបាលកម្ពុជាដោះលែងស្វាមីនិងសាច់ញាតិរបស់ខ្លួន ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

ស្ត្រីថ្ងៃសុក្រ​ស្នើ​អាមេរិក​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ស្វាមី ខណៈ​លោក ហ៊ុន សែន នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​មួយ​នៅ​អាមេរិក

ក្រុមស្ត្រីថ្ងៃសុក្រ បាន​ស្វែង​​រកកិច្ច​អន្តរាគមន៍ពីសហរដ្ឋអាមេរិក​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាលកម្ពុជាឱ្យ​មានការ​ដោះលែងស្វាមីនិងសាច់ញាតិ​របស់​ពួក​គេ ស្រប​​ពេលដែល​លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ទៅចូលរួមកិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក នៅ​សប្ដាហ៍ក្រោយ ថ្ងៃទី​១២ និងទី​១៣ ខែឧសភា​នេះ​។

លោក គង់ សំអាន ប្រធានប្រតិបត្តិ​គណបក្សសង្គ្រោះជាតិប្រចាំស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ពាក់ម៉ាសពណ៌ស) ចូលរួមសវនាការនៅតុលាការកំពូល ពាក់ព័ន្ធបទចោទ «រួមគំនិតក្បត់» ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

តុលាការ​កំពូល​សម្រេច​ឱ្យ​សកម្មជន​បក្សសង្គ្រោះជាតិ​ម្នាក់​ជាប់​ពន្ធនាគារ​៧ឆ្នាំ ក្រោម​បទចោទ«រួមគំនិតក្បត់»

តុលាការកំពូលតម្កល់សាលដីកាសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដោយសម្រេចឱ្យសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយម្នាក់ជាប់ពន្ធនាគារ ៧ឆ្នាំ ដដែល ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ជុំវិញ​ការ​បង្ហោះសារគាំទ្រ​ដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍៩ វិច្ឆិកា លើបណ្ដាញសង្គមហ្វេស​ប៊ុក។

កញ្ញា សេង ធារី ឈរលើកជញ្ជីងច្បាប់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃសវនាការបទចោទ ​«ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។

សកម្មជន​ដែល​ជាប់ឃុំ​ស្នើ​ចៅក្រម​ផ្ដល់​យុត្តិធម៌ ដោយថា​ខ្លួន​ជា​ជនរងគ្រោះ​នៃ​សង្គ្រាម​នយោបាយ

សកម្មជនគណបក្សសង្គ្រោះជាតិ​ដែលកំពុងជាប់ពន្ធនាគារក្នុង​សំណុំ​រឿង «ញុះញង់ និង​រួមគំនិត​ក្បត់» បានទទូចទៅចៅក្រមឱ្យផ្ដល់​យុត្តិធម៌ដល់ខ្លួន ដោយថា ពួកគេ​ជាជនរងគ្រោះនៃសង្គ្រាម​នយោបាយរវាង​លោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំជាថ្មីទាមទារឱ្យទម្លាក់បទចោទនិងដោះលែងស្វាមីនិងសាច់ញាតិ នៅមុខតុលាការកំពូល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

សកម្មជន​នយោបាយ​ម្នាក់​ស្នើ​តុលាការ​កំពូល​ទម្លាក់​បទចោទ

សកម្មជនគណបក្សសង្គ្រោះជាតិ​ដែលត្រូវបានតុលាការរំលាយម្នាក់ ស្នើទៅ​តុលាការ​កំពូល​ទម្លាក់​បទ​ចោទ ក្រោយ​​​​ពី​​តុលាការ​​ថ្នាក់​ក្រោម​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ៧​ឆ្នាំ ជុំវិញ​ការ​បង្ហាញ​សារគាំទ្រ​លោក សម រង្ស៊ី លើហ្វេស​ប៊ុក។

ទង់ជាតិកម្ពុជាដោតនៅពីលើអគារស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង។

វិភាគ៖ ប្រព័ន្ធបែបណាទើប​មាន​ប្រសិទ្ធភាព​ទប់​ស្កាត់​ការ​គំរាម​កំហែង​ទៅ​លើ​គូ​ប្រកួត​នយោបាយ?

ការ​​​គំ​​រា​មកំ​​ហែង​​ខា​ងន​​យោបាយ​​ លើទី​លា​ន​ប្រ​​កួតអំណាច​ នា​ប៉ុន្មា​នឆ្នាំចុងក្រោយនេះ បានបន្សល់ទុ​ក​នូវស្នាមរបួសជាច្រើន ធ្វើឱ្យគេមើ​លឃើ​ញថា កម្ពុជា​បាន​ប្រឈមនឹងភាពផុយស្រួយនៃការបែកបា​ក់​ជា​​តិ និងបាត់ឱកាស​ចាប់​យក​អំ​ណោ​​យផលសេដ្ឋកិច្ចពីក្រុមប្រទេសលោកសេរី។

តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់​សកម្មជនបក្សប្រឆាំងលោកស្រី យក់ នាង

សាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្ន របស់ស​កម្មជនបក្សប្រឆាំង​លោកស្រី យក់ នាង នៅថ្ងៃទី១២ ខែ​មីនា ឆ្នាំ២០២២ ដោយរក្សាជនជាប់ចោទ​នៅក្នុងសវនាការ។

ក្រុមស្ត្រីថ្ងៃសុក្រ ប្រមូលផ្ដុំជាថ្មីទៀតមកតាមដានញត្តិនៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដើម្បីស្វែងរកអន្តរាគមន៍ពីប្រទេសមួយនេះ ជួយដោះស្រាយករណីស្វាមីនិងសាច់ញាតិរបស់ពួកគេ (សកម្មជនបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ) នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

គ្រួសារ​សកម្មជន​នយោបាយ អំពាវនាវ​ប្រទេស​ម្ចាស់​ហត្ថលេខី​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​ជួយ​សង្គ្រោះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

គ្រួសាររបស់សកម្មជន​នយោបាយ អំពាវ​នាវទៅប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រម​ព្រៀងសន្តិភាព​ទីក្រុង​ប៉ារីសជួយ​សង្គ្រោះ​ប្រជាធិប​តេយ្យ​នៅក​ម្ពុជា ខណៈ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ដែលត្រូវបានតុលាការ​រំលាយ​ជាង​២០​នាក់នៅតែបន្តជាប់ឃុំ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ