ប្រជាសហគមន៍ព្រៃឡង់ ចុះល្បាតរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ នៅចំណុចក្បាលដំបង និងក្បាលអូរតាពៅ ស្ថិតនៅភូមិដូង ភូមិកេះ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អំឡុងថ្ងៃ៧ ទៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

សង្គមស៊ីវិល​និង​សហគមន៍​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​លើ​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ

ក្រុមអង្គការសង្គមស៊ីវិល សហគមន៍ និងយុវជន បានស្នើទៅរដ្ឋមន្ត្រីក្រសួងកសិកម្មឱ្យពង្រឹងការអនុវត្តច្បាប់លើមន្ត្រីក្រោមឱវាទ និងអ្នកដែលប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើ ជួញដូរសត្វព្រៃ និងទន្ទ្រានដីព្រៃលិចទឹក ដើម្បីធានាបានយុត្តិធម៌ពេញលេញស្របតាមគោលការណ៍នីតិរដ្ឋ។

បណ្ដាញសហគមន៍ព្រៃឡង់ប្រចាំខេត្តស្ទឹងត្រែង លោក ឡាយ ផល្លី បង្ហាញទីតាំងបទល្មើសកាប់ព្រៃចាប់សត្វស្វា ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តស្ទឹងត្រែង នៅថ្ងៃ២២ ខែតុលា ឆ្នាំ២០២២។

បណ្ដាញសហគមន៍ព្រៃឡង់រកឃើញបទល្មើសចាប់សត្វស្វាលក់អំឡុងពេលពួកគេចុះល្បាត

បណ្ដាញសហគមន៍ព្រៃឡង់ ​​អះអាងពី​ករណីបទល្មើសចាប់យកស្វា​​ចេញពីតំបន់​ការពារ​មួយនេះកំពុងកើតឡើងរាល់ពេលពួកគេ​ចុះល្បាត​ ហើយជនល្មើសទាំងនោះមិនទាន់ត្រូវបានអាជ្ញាធរចាត់​វិធានការ​ច្បាប់នៅឡើយទេ។

អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ និងសង្គមស៊ីវិល រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

វិភាគ៖ តើ​ការ​អនុវត្តច្បាប់​​​ជ្រក​ក្រោម​បទបញ្ជា ​គំរាមកំហែង​ដល់​ការ​ពង្រឹង​នីតិរដ្ឋ​ឬទេ?

​បទបញ្ជាមេ ឬ​ត្រូវ​សុំគោលការណ៍​ពីថ្នាក់លើ​​ជ្រកក្រោមការអនវុត្តច្បាប់ នៅតែត្រូវគេយក​មក​អនុវត្ត បើទោះ​​បី​​​​​ជា​កម្ពុជាបានរើខ្លួនពីរបបកុម្មុយនីស្ត មកអនុវត្តលទ្ធិប្រជាធិបតេយ្យដោយយកពលរដ្ឋជាធំ​ តាមរដ្ឋធម្មនុញ្ញ​​​ជិត៣០ឆ្នាំមកនេះ។

ភរិយាសកម្មជនការពារព្រៃឈើ លោក ឆន ផល្លា ស្នើតុលាការដោះលែងស្វាមីខ្លួនដែលកំពុងមានជំងឺ

​ភរិយា​​របស់​សកម្មជនការពារព្រៃឈើ​​ លោក ឆន ផល្លា ស្នើទៅតុលាការ​​ទម្លាក់​​​ចោល​រា​ល់​ការ​ចោទប្រកាន់​ និង​ដោះលែង​​ស្វាមី​របស់ខ្លួន​​​ឱ្យ​មានសេរីភាព​ឡើងវិញ ក្រោមហេតុផល​ថា ស្វាមីរបស់គាត់បាន​​ធ្លាក់ខ្លួន​ឈឺនៅក្នុងពន្ធនាគារ​​​ ប៉ុន្តែ​​ប្រធាន​ពន្ធនាគារ​អះអាងថា អ្នកជាប់ឃុំរូបនោះ​​មិន​មាន​​ជំងឺ​​នោះ​ទេ​។​  ​

កូដករ​ណាហ្គាវើលដ៍បន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

សង្គមស៊ីវិល​ជំរុញ​រដ្ឋាភិបាល​បញ្ឈប់​ការ​បំភិតបំភ័យ​ផ្នែកនយោបាយ និង​ការ​ប្រើ​ប្រព័ន្ធតុលាការ​រឹតត្បិត​លំហ​ពលរដ្ឋ

សង្គមស៊ីវិល និងពលរដ្ឋ​​មួយចំនួន ជំរុញដល់រដ្ឋាភិបាលបញ្ឈប់​នូវការ​រើសអើង ការគំរាមកំហែង និងការ​ធ្វើ​ទុក្ខបុកម្នេញផ្នែកនយោបាយ និងសិទ្ធិសេរីភាព​បញ្ចេញមតិ ​ទៅលើអ្នកនយោបាយ ពលរដ្ឋម្ចាស់ឆ្នោត និង​សង្គមស៊ីវិល ខណៈពួកគេមិនចង់ឃើញរូបភាពរឹតត្បិត និងការប្រឈមមុខដាក់គ្នាកាន់​តែខ្លាំងរវាងគណបក្សដឹកនាំរដ្ឋាភិបាល និងគណបក្សដែលមាននិន្នាការផ្ទុយ។

លោក សយ សាត បង្ហាញទីតាំងជនល្មើសកាប់ដើមឈើក្នុងព្រៃសហគមន៍មេត្តាធម្មជាតិ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។

បទយកការណ៍៖ លោក សយ សាត ហ៊ាន​ពលី​ជីវិត​ដើម្បី​សកម្មភាព​ការពារ​ព្រៃឈើ

ផ្ដើមចេញពីទឹកចិត្តស្រឡាញ់ធនធានធម្មជាតិ បានជំរុញឱ្យប្រជាសហគមន៍មួយរូប វ័យ៧១ឆ្នាំ លោក សយ សាត បានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន និងពេលវេលាប្រចាំថ្ងៃ ដើម្បីការពារ «ព្រៃសហគមន៍មេត្តាធម្មជាតិ» ឬ «ព្រៃឧត្ដមស្រែពស់» ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទោះបីជាធ្លាប់រងអំពើហិង្សា​ជាច្រើនដង និងកំពុងជាប់បណ្ដឹងចំនួន២នៅតុលាការ ដោយសារការរារាំងមិនឱ្យ​កាប់បំផ្លាញ​ព្រៃសហគមន៍​។

ក្រុមអ្នកស្រឡាញ់បរិស្ថាន ដើរក្បួនយកដាក់ញត្ដិទៅដាក់នៅក្រសួងបរិស្ថាន ក្នុងគោលបំណងឱ្យមន្ត្រីក្រសួងបរិស្ថានឈប់បិទសិទ្ធិការពារព្រៃឈើ និងបើកចំហសេរីភាពសាធារណជនក្នុងការចូលរួមល្បាតព្រៃឈើ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

UPDATED៖ យុវជន​ស្រឡាញ់​បរិស្ថាន ដើរ​ដង្ហែ​សពព្រៃឈើ​ទៅ​កាន់​ក្រសួងបរិស្ថាន ទាមទារ​ឱ្យ​បញ្ឈប់​ការ​រឹតត្បិត​ចុះល្បាតព្រៃ

ក្រុមយុវជនដែលសកម្មការពារបរិស្ថានប្រមាណ៣០នាក់ បាននាំ​​​​​គ្នាស្លៀកពាក់ស ដើរ​ដង្ហែសព​ព្រៃឈើទៅ​កាន់ក្រសួង​បរិស្ថាន ដើម្បី​ដាក់​ញត្តិ​ទាម​ទារ​ឱ្យ​បញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព​ពលរដ្ឋក្នុងសកម្ម​ភាព​ការពារ​ព្រៃ​ឈើ។

ក្រុមអ្នកស្រឡាញ់បរិស្ថាន បានចាប់ផ្ដើមដើរក្បួន ដើម្បីដាក់ញត្ដិទៅក្រសួងបរិស្ថាន ក្នុងគោលបំណងឱ្យមន្ត្រីក្រសួងបរិស្ថានឈប់បិទសិទ្ធិការពារព្រៃឈើ និងបើកចំហសេរីភាពសាធារណជនក្នុងការចូលរួមល្បាតព្រៃឈើ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

យុវជន​ស្រឡាញ់​បរិស្ថាន ដើរ​ដង្ហែ​សពព្រៃឈើ​ទៅកាន់​ក្រសួងបរិស្ថាន ទាមទារ​ឱ្យ​បញ្ឈប់​ការ​រឹតត្បិត​ចុះល្បាតព្រៃ

ក្រុមយុវជន​ដែល​សកម្មផ្នែកការពារ​​​​​បរិស្ថានប្រមាណ៣០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នា​ស្លៀក​ពាក់​សក្នុងទម្រង់​ដង្ហែសពព្រៃឈើ ដើរហែក្បួន​​ពីចំណុចមុខស្ថានទូតចិន ផ្លូវ​ម៉ៅសេទុង ​ឆ្ពោះទៅ​កាន់​​ក្រសួង​បរិស្ថាន ដើម្បីដាក់ញត្តិទាមទារ​ឱ្យ​បញ្ឈប់ការ​រឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋក្នុងសកម្មភាពការពារព្រៃឈើ។

ក្រុម​ភរិយារបស់​សកម្មជនគណបក្សសង្គ្រោះជាតិ​​ដែល​តុលាការ​បាន​រំលាយ ឬហៅថា​​ «ក្រុមស្ត្រីថ្ងៃសុក្រ» ប្រមាណ១០នាក់​​ បាន​​នាំគ្នា​ដាក់ញត្តិ​នៅស្ថានទូតអាមេរិក​ប្រចាំនៅកម្ពុជា ជួយជំរុញ​ទៅរដ្ឋាភិបាល​កម្ពុជា ឱ្យ​​ដោះលែង​​​ស្វាមី​របស់ពួកគាត់ ព្រមទាំង​កញ្ញា​ សេង ធារី​ ដែល​កំពុង​ជាប់​ឃុំ ឱ្យ​មានសេរីភាពវិញ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

អង្គការ​អន្តរជាតិ​មួយ​ទាមទារ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​បក្សប្រឆាំង​និង​សិទ្ធិមនុស្ស​មុន​ការបោះឆ្នោត

អង្គការសម្ព័ន្ធភាពពិភពលោក​សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ​ (CIVICUS) ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំង សហជីព និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងសកម្មជនផ្សេងទៀត ក្នុងពេលស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបន្តធ្លាក់ចុះ។

ពលរដ្ឋ​និង​សកម្មជន​បរិស្ថាន​ថា​ការ​ឈូស​ឆាយ​ព្រៃ​នៅ​ភ្នំតាម៉ៅ​កន្លង​មក​ធ្វើ​ឱ្យ​បាត់​បង់​ឈើ​ប្រណិត​មួយ​ចំនួន​

ប្រជាពលរដ្ឋមូលដ្ឋានដែលរស់នៅស្រុកបាទី ខេត្តតាកែវ និងសកម្មជនបរិស្ថានមួយចំនួន បានលើកឡើងថា ព្រៃឈើនៅតំបន់ភ្នំតាម៉ៅ ដែលក្រុមហ៊ុនឯកជនកាប់ និងឈូសឆាយកន្លងមក មានប្រភេទឈើប្រណិតៗមួយចំនួន ប៉ុន្តែពួកគាត់មិនដឹងថា គេយកទៅលក់ឬយកទៅធ្វើអ្វីនោះទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ