ស្ថានទូតអាមេរិកបញ្ជាក់ថា លោក បៃដិន ពិតជាបានស្នើលោក ហ៊ុន សែន ឱ្យដោះលែងកញ្ញា សេង ធារី
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អះអាងថា ប្រធានាធិបតីរបស់ខ្លួន លោក ចូ បៃដិន ពិតជាបានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យដោះលែងពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំង និងជាមេធាវីអន្តរជាតិ កញ្ញា សេង ធារី រួមទាំងសកម្មជនគណបក្សប្រឆាំងផ្សេងទៀត។