លោក រ៉ុង ឈុន អ្នកឃ្លាំមើលព្រំដែនកម្ពុជា ក្រោយត្រូវបានដោះលែងពីពន្ធនាគារព្រៃស ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក រ៉ុង ឈុន និងសកម្មជនសង្គមនយោបាយជិត១០នាក់ត្រូវបានដោះលែងជាបន្តបន្ទាប់

លោក រ៉ុង ឈុន និងសកម្មជននយោបាយ​ រួមជាមួយស​កម្មជនសង្គម ជិត១០នាក់ ត្រូវ​បានដោះលែងចេញពីពន្ធនាគារជាបន្តបន្ទាប់នៅថ្ងៃសុក្រនេះ បន្ទាប់ពីសាលាឧទ្ធរណ៍បានកាត់តម្រឹមទោសនិងព្យួរទោសដែលនៅសល់ជាបន្តបន្ទាប់។

លោក រ៉ុង ឈុន អ្នកឃ្លាំមើលព្រំដែនកម្ពុជា និងលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ក្រោយត្រូវបានដោះលែងពីពន្ធនាគារព្រៃស ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក រ៉ុង ឈុន និងប្រធានគណបក្សខ្មែរឈ្នះ និងសកម្មជន២នាក់ទៀត ត្រូវបានដោះលែងនៅរសៀលនេះ

អាជ្ញាធរកម្ពុជាបានដោះលែងលោក រ៉ុង ឈុន អ្នកឃ្លាំមើលព្រំដែនកម្ពុជា និងលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ រួមជាមួយសកម្មជនសង្គម កញ្ញា ស កណិកា និងលោក តុន និមល ចេញពីពន្ធនាគារព្រៃសហើយ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក ហ៊ុន វណ្ណៈ និងលោក ប៉ែន ច័ន្ទសង្គ្រាម ចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

សកម្មជន​សង្គម​និង​នយោបាយ​២នាក់​ទៀត​ត្រូវ​បាន​ដោះលែង​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ

សកម្មជនសង្គមនិងសកម្មជននយោបាយចំនួន២នាក់​ទៀត គឺ​លោក ហ៊ុន វណ្ណៈ និងលោក ប៉ែន ច័ន្ទសង្គ្រាម ត្រូវបានមន្ត្រីពន្ធនាគារ (ម២) ដោះលែងចេញពីពន្ធនាគារ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកានេះ។

ក្រុម​ស្ត្រីជា​សាច់ញាតិ​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ប្រមូលផ្ដុំ​គ្នា​ដាក់​ញត្តិ​ទៅ​ព្រះបរមរាជវាំង ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​អង្គ​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ករណី​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​និង​ឃុំខ្លួន ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

សាលា​ឧទ្ធរណ៍​កាត់​តម្រឹម​ទោស​លោក រ៉ុង ឈុន និង​សកម្មជន​២នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ជាង​១ឆ្នាំ

ចៅក្រម​សាលាឧទ្ធរណ៍ នៅព្រឹកមិញនេះ បានកាត់​តម្រឹម​ទោសលោក រ៉ុង ឈុន និង​​សកម្មជន​សង្គម២នាក់​ទៀត ឱ្យ​អនុវត្ត​ទោស​ក្នុងពន្ធនាគារម្នាក់ៗជាង១ឆ្នាំ ខណៈទោសដែលនៅសល់ត្រូវបានព្យួរសាកល្បងក្នុងរយៈពេល​៣ឆ្នាំ។

សកម្មជនសង្គម លោក មួង សុភ័ក្រ កាន់បាច់ផ្កានៅមុខមណ្ឌលអប់រំកែប្រែទី១ ក្រោយពេលតុលាការដោះលែងចេញពីពន្ធនាគារ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

សកម្មជន​សង្គម លោក មួង សុភ័ក្រ ប្ដេជ្ញា​បន្ត​ធ្វើ​ការងារ​សង្គម​ដោយ​គ្មាន​ការ​ភ័យខ្លាច​បន្ទាប់​ពី​ដោះលែង​ពី​ពន្ធនាគារ

សកម្មជនសង្គមម្នាក់ទៀត លោក មួង សុភ័ក្រ ដែលត្រូវបានអាជ្ញាធរកម្ពុជាដោះលែងចេញពីពន្ធនាគារនៅម៉ោងប្រមាណ​១១ព្រឹក ថ្ងៃព្រហស្បតិ៍​នេះ បានអះអាងថា លោកនៅតែប្តេជ្ញាចិត្ត​ចូលរួមធ្វើការងារសង្គមដោយគ្មានការរារែកនិងគ្មានការភ័យខ្លាចឡើយ។

សកម្មជនសង្គម លោក មួង សុភ័ក្រ (កណ្ដាល) កាន់បាច់ផ្កាលើកដៃនៅមុខមណ្ឌលអប់រំកែប្រែទី១ ក្រោយពេលតុលាការដោះលែងចេញពីពន្ធនាគារ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

សកម្មជន​សង្គម លោក មួង សុភ័ក្រ ប្ដេជ្ញា​បន្ត​ធ្វើ​ការងារ​សង្គម​បន្ទាប់​ពី​ដោះលែង​ពី​ពន្ធនាគារ

សកម្មជនសង្គមម្នាក់ទៀត លោក មួង សុភ័ក្រ ត្រូវបានអាជ្ញាធរកម្ពុជាដោះលែងចេញពីពន្ធនាគារនៅប្រមាណជាម៉ោង១១ព្រឹក ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកានេះ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល១៤ខែ។

បុរសម្នាក់ឈរសម្លឹងមើលទៅអគារសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

សកម្មជន​នយោបាយ​និង​សង្គម​៥នាក់​ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ

តុលាការកម្ពុជា បានដោះលែងសកម្មជននយោបាយនិងសង្គម៥នាក់នៅថ្ងៃសុក្រនេះ បន្ទាប់ពីតុលាការបានកាត់តម្រឹមទោសជាប់ពន្ធនាគាររយៈពេល១៤ទៅ១៥ខែ ខណៈសកម្មជន​មាតាធម្មជាតិ​៣នាក់ទៀត ត្រៀម​នឹងដោះលែងដែរនៅក្នុង​ថ្ងៃជាមួយគ្នានេះ។

ក្រុម​យុវជន​ខ្មែរ​ថាវរៈ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ចំនួន៣នាក់​ក្នុងចំណោម៧នាក់ ដើរចេញ​ពី​បន្ទប់​សវនាការ​ក្រោយ​បញ្ចប់​សវនាការ​សំណុំរឿង​ទាក់ទង​នឹង​ការ​តវ៉ា​ដោះលែង​លោក រ៉ុង ឈុន នៅ​សវនាការ​សាលាឧទ្ធរណ៍ នា​ព្រឹក​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។

តុលាការ​ដោះលែង​សកម្មជន​សង្គម​និង​នយោបាយ​៥នាក់​នៅថ្ងៃនេះ

តុលាការបានដោះលែងសកម្មជនសង្គម និងសមាជិកអតីតគណបក្សប្រឆាំង ៥នាក់ នៅថ្ងៃសុក្រ​នេះ បន្ទាប់ពីពួកគេបានអនុវត្តទោសក្នុងពន្ធនាគារប្រមាណជាង១ឆ្នាំរួចមក។

ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ក្រុមស្ត្រីថ្ងៃសុក្រ ប៉ះទង្គិចជាមួយក្រុមសន្តិសុខខណ្ឌដូនពេញ ពេលពួកគេនាំគ្នាយកញត្តិទៅដាក់នៅស្ថានទូតបារាំង ស្នើឱ្យ​បារាំង​កោះ​ហៅប្រទេស​ជា​ហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ​ដោយថា​ប្រទេសកម្ពុជាបានប្រាសចាកពីកិច្ចព្រមព្រៀងមួយនេះ។

ស្ត្រីថ្ងៃសុក្រ ស្នើ​ស្ថានទូត​ឥណ្ឌូនេស៊ី​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សមាជិក​គ្រួសារ​ពួកគាត់

ក្រុមស្ត្រីថ្ងៃសុក្រ ស្នើទៅស្ថានទូតឥណ្ឌូនេស៊ី ដែលជាសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជួយ​ជំរុញទៅ​រដ្ឋាភិបាលកម្ពុជាដោះលែង​សមាជិ​កគ្រួសារពួកគេដែលកំពុងជាប់ពន្ធនាគារ និងគោរពសិទ្ធិមនុស្ស ដោយ​ពួកគេ​ថា បច្ចុប្បន្ន កម្ពុជា​មិន​បាន​អនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឱ្យបានពេញលេញនៅឡើយ។

លោក សួង សុភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ថ្លែងអំឡុងពេលចូលរួមតវ៉ាដោយសន្តិវិធីទៅតុលាការឱ្យដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

ប្រធានបក្ស​ដែល​ជាប់ចោទ​ក្នុង​សំណុំ​រឿង​ព្រំដែន ស្នើ​តុលាការ​បន្ធូរ​បន្ថយ​ទោស

ប្រធានគណបក្សខ្មែរឈ្នះ ​ដែលជាប់ចោទក្នុងសំណុំរឿងព្រំដែន បានស្នើទៅតុលាការសាលាឧទ្ធរណ៍ឱ្យបន្ធូរបន្ថយទោស និងលុបចោលប្រាក់សំណង ដោយអះអាងថា ការធ្វើសកម្មភាពរបស់លោកនាពេលកន្លងមក គ្រាន់តែបំពេញតួនាទី​ក្នុងនាមជាអ្នកនយោ​បាយ​ដើម្បី​បម្រើប្រជា​ពលរដ្ឋ និង​គ្មានចេតនាបង្កបញ្ហាដល់សង្គមជាតិនោះឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ