លោក អៀ ចាន់ណា ជា​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន និង​តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលត្រូវបានតុលាការរំលាយ ប្រចាំនៅ​ប្រទេស​​ន័រ​វែស (Norway)។

មេធាវីអះអាងថាការចាប់ខ្លួនសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាជារឿងនយោបាយ

មេធាវីការពារក្ដីឱ្យ​លោក អៀ ចាន់ណា បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​កូន​ក្ដីរបស់​ខ្លួន​ ថា​ជា​រឿងនយោ​បាយជា​ជាង​ការអនុវត្តច្បាប់ ដោយសារកូនក្ដីរបស់លោកគឺជាអនុប្រធានក្រុមការ​ងារ​បណ្ដោះអាសន្នគណបក្សភ្លើងទៀន​នៅខេត្ត​តាកែវ។

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២។

មេធាវី​លោក កឹម សុខា ទាមទារ​ឱ្យ​តុលាការ​បង្ហាញ​ភស្តុតាង​ជា​ថ្មី​ទៀត​នូវ​ប្រទេស​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្ដួលរំលំ​រដ្ឋាភិបាល

សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ កឹម សុខា បានទាមទារជាថ្មីទៀត ដោយ​​ស្នើឱ្យតំណាង​​អយ្យ​​ការបង្ហាញអង្គហេតុឱ្យបានជាក់លាក់ ទាក់ទិននឹងបទចោទ «ត្រូវរ៉ូវជាមួយរដ្ឋបរទេស» ជាជាង​​បង្ហា​​ញ​​​​តែនៅក្នុងរបាយការណ៍ស្ដីពីដីកាបញ្ជូនរឿងឱ្យមកជំនុំជម្រះ ដោយន័យទូលាយ មិនឃើញ​​មាន​​ប្រ​​ទេស​ដែលជាប់ពាក់ព័ន្ធនឹងបទចោទសន្ទិដ្ឋិភាពនេះភ្ជាប់មកជាមួយ។

លោក អៀ ចាន់ណា ជា​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន និង​តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលត្រូវបានតុលាការរំលាយ ប្រចាំនៅ​ប្រទេស​​ន័រ​វែស (Norway)។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក អៀ ចាន់ណា ដោយ​ឥត​លក្ខខណ្ឌ

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអំពាវនាវដល់តុលាការរាជធានីភ្នំពេញ និងរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជន​ព្រំដែន លោក អៀ ចាន់ណា ដោយឥតលក្ខខណ្ឌ។

ចាងហ្វាងកាសែត ខ្មែរថាមស៏ លោក T. Mohan

សាលាដំបូង​រាជធានីភ្នំពេញ​សម្រេច​ឱ្យ​ចាងហ្វាង​កាសែត ខ្មែរថាមស៍ រួចផុត​ពី​បទចោទ

សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃចន្ទម្សិលមិញនេះ បានសម្រេចឱ្យ​ចាងហ្វាង​កាសែត ខ្មែរថាមស៍ រួចផុតពីបទ «​រុកកួន​ខាង​ផ្លូវភេទ» ក្នុង​សំណុំ​រឿងទាក់ទងនឹងការចោទប្រកាន់ថា ព្យាយាមលួងលោមអតីតបុគ្គលិកស្រីម្នាក់ដើម្បីសុំរួមភេទ។

ចាងហ្វាងកាសែត ខ្មែរថាមស៏ លោក T. Mohan

តុលាការ​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​ចាងហ្វាង​កាសែត ខ្មែរថាមស៍

សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ បានបើកសវនាការជំនុំជម្រះកំបាំងមុខលើបទ «​រុកកួន​ខាង​ផ្លូវភេទ» របស់ចាងហ្វាងកាសែត ខ្មែរថាមស៍ ខណៈទាំងជនជាប់ចោទ លោក T. Mohan និងមេធាវីការពារក្ដី ពុំបានបង្ហាញខ្លួនក្នុងសវនាការឡើយ។

កញ្ញា សេង ធារី ឈរលើកជញ្ជីងច្បាប់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃសវនាការបទចោទ ​«ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។

សកម្មជន​ដែល​ជាប់ឃុំ​ស្នើ​ចៅក្រម​ផ្ដល់​យុត្តិធម៌ ដោយថា​ខ្លួន​ជា​ជនរងគ្រោះ​នៃ​សង្គ្រាម​នយោបាយ

សកម្មជនគណបក្សសង្គ្រោះជាតិ​ដែលកំពុងជាប់ពន្ធនាគារក្នុង​សំណុំ​រឿង «ញុះញង់ និង​រួមគំនិត​ក្បត់» បានទទូចទៅចៅក្រមឱ្យផ្ដល់​យុត្តិធម៌ដល់ខ្លួន ដោយថា ពួកគេ​ជាជនរងគ្រោះនៃសង្គ្រាម​នយោបាយរវាង​លោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក សៀម ភ្លុក និងមេធាវី ជូង ជូងី ធ្វើដំណើរចាកចេញពីតុលាការកំពូល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងមហាផ្ទៃ​ធានា​មិន​ឱ្យ​លោក សៀម ភ្លុក រត់ចេញពី​កម្ពុជា​ឡើយ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃព្រមានថា ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក នឹងមិនអាចគេចចេញពីសំណាញ់ច្បាប់កម្ពុជាបានឡើយ បើទោះជាលោកបានព្យាយាមដល់ទៅ២លើកមិនចូលទៅបំភ្លឺនៅតុលាការតាម​បណ្ដឹងរបស់ក្រសួងក៏ដោយ។

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

សហមេធាវី​នឹង​ដាក់​លិខិត​ស្នើ​តំណាង​ប្រទេស​ដែល​ពាក់ព័ន្ធ​រឿងក្ដី​លោក កឹម សុខា ចូលរួម​សវនាការ

សហមេធាវីការពារសិទ្ធិឱ្យ​​​​លោក​ កឹម សុខា បញ្ជាក់​ថា​ នឹង​ដាក់​លិខិត​​ទៅ​កាន់​​តំ​​ណាង​​​​ប្រទេស និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត ក្នុង​សំណុំ​រឿង​ «សន្ទិដ្ឋិភាព ដែល​ត្រូវ​រ៉ូវ​ជាមួយ​​​រដ្ឋ​​​បរទេស» ក្នុង​ពេល​ឆាប់ៗ​នេះ​​​ ដើម្បីឱ្យ​ចូល​​​​​រួម​​​​ស​​​​វ​នាការដោយផ្ទាល់ នៅ​ពេលមាន​ការ​ជំនុំ​ជម្រះ​បន្ត​បន្ទាប់​ទៀត។

លោក សៀម ភ្លុក និងមេធាវី ជូង ជូងី ធ្វើដំណើរចាកចេញពីតុលាការកំពូល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

លោក សៀម ភ្លុក ប្រកាស​ថា​នឹង​ចូលខ្លួន​ឆ្លើយបំភ្លឺ​តាមការ​កោះហៅ​របស់​តុលាការ

ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ប្រកាសថា លោកនឹងចូលខ្លួនទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយមិនមានចេតនាចង់គេចវេះនោះឡើយ។

លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ។

លោក សៀម ភ្លុក កំពុង​ស្ថិត​នៅ​កន្លែង​មាន​សុវត្ថិភាព ខណៈ​តុលាការ​ចេញដីកា​ឱ្យនាំខ្លួន

ស្ថាបនិកគណបក្សបេះដូងជាតិ​ លោក សៀម ភ្លុក កំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព ខណៈអាជ្ញាធរកំពុងស្វែងរកចាប់ខ្លួនតាមដីកា​តុលាការ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ