រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី លោកស្រី Amanda Milling (ម៉ាស់ខ្មៅ) ជួបពិភាក្សាជាមួយអង្គការសិទ្ធិមនុស្សមួយចំនួនរបស់កម្ពុជាក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

សង្គមស៊ីវិល​ចង់ឃើញ​អង់គ្លេស​ធ្វើ​សកម្មភាព​ជាក់ស្ដែង​ទាក់ទង​ការ​លើកស្ទួយ​សិទ្ធិមនុស្ស​នៅកម្ពុជា

ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនបានលើកឡើងពីក្ដីព្រួយបារម្ភចំពោះការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនិងសេរីភាពនៃការបញ្ចេញមតិ​ ទៅកាន់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ីរបស់ចក្រភពអង់គ្លេស លោកស្រី Amanda Milling និងចង់ឃើញប្រទេសលោកសេរីមួយនេះមានវិធានការជាក់ស្ដែងដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី លោកស្រី Amanda Milling ជួបពិភាក្សាជាមួយអង្គការសិទ្ធិមនុស្សមួយចំនួនរបស់កម្ពុជាក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

អង់គ្លេស​ប្ដេជ្ញា​ចិត្ត​បន្ត​គាំទ្រ​សេរីភាព​បញ្ចេញមតិ​និង​សារព័ត៌មាន​នៅ​កម្ពុជា

ចក្រភពអង់គ្លេសបានបញ្ជាក់ជាថ្មីថា ខ្លួននៅតែប្ដេជ្ញាចិត្តក្នុងការគាំទ្រសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពសារព័ត៌មាននៅកម្ពុជា។

ក្រុមប៉ូលិសពាក់ម៉ាស់ការពារកូវីដ-១៩ ចុះល្បាតនៅតំបន់មួយនៃប្រទេសអង់គ្លេស។

អង់គ្លេស​រាយការណ៍​ករណី​ស្លាប់​ដំបូង​ដោយសារ​វីរុស​បំប្លែង​ខ្លួនថ្មី «អូមីក្រុង»

លោក​នាយក​រដ្ឋ​មន្ត្រី បូរីស ចនសុន (Boris Johnson) បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា យ៉ាងហោច​ណាស់​ មនុស្សម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិ​ត​នៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីឆ្លងមេរោគកូវីដ​បំប្លែង​ខ្លួនថ្មី​ «អូមីក្រុង» ដែលនេះគឺជាករណីស្លាប់ដំបូងក្នុងពិភពលោក ដោយសារវីរុសបំប្លែងខ្លួនថ្មីមួយនេះ។

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោកស្រី Liz Truss ធ្វើដំណើរមកដល់ព្រលានយន្តហោះប្រទេសម៉ាឡេស៊ី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ បំណងពង្រឹងទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ី។

មន្ត្រីទូត​អង់គ្លេស​មក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​សន្តិសុខ

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោកស្រី Liz Truss បានធ្វើដំណើរមកដល់ប្រទេសម៉ាឡេស៊ីហើយ នៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលជាដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍របស់លោក​ស្រី មកកាន់តំបន់អាស៊ីអាគ្នេយ៍ ​សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខនៅក្នុងតំបន់។

លោក David Amess សមាជិក​សភា​មួយរូបរបស់អង់គ្លេស កាលពីពេលកន្លងទៅ។

ប៉ូលិស​ឆែកឆេរ​ផ្ទះ​ជន​សង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចាក់​សម្លាប់​សមាជិក​សភា​អង់គ្លេស​ម្នាក់

ប៉ូលិសទីក្រុងឡុងដ៍ នៅថ្ងៃអាទិត្យម្សិលមិញនេះ បានចុះទៅកាន់ទីតាំងលំនៅឋានមួយកន្លែងដែល​ត្រូវបានរកឃើញថា មានជាប់ទាក់ទងទៅនឹងលោក Ali Harbi Ali ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីការស្លាប់របស់សមាជិក​សភា​អង់គ្លេសមួយរូប លោក David Amess។

ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

វត្ថុ​បុរាណ​ជាង​១០០​រូប​នឹង​ត្រូវ​បញ្ជូន​ជា​បន្ត​បន្ទាប់​ពី​ប្រទេស​អង់គ្លេស​មក​កម្ពុជា

​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អះអាងថា វត្ថុបុរាណចំនួន៥ក្នុងចំណោម១០០រូប សាងពីថ្មនិងសំរឹទ្ធិ បានបញ្ជូន​​ពីប្រទេសអង់គ្លេសត្រលប់មក​ដល់កម្ពុជាដាក់ជាសម្បត្តិវប្បធម៌ខ្មែរវិញ។

អង់គ្លេស​គ្រោង​ពង្រឹង​ទំនាក់​ទំនង​ការពារ​ជាតិ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ជាមួយ​ជប៉ុន

ចក្រភពអង់គ្លេស បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ខ្លួននឹងចាប់ផ្តើមការចរចាជាផ្លូវការនានាជាមួយ​ជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងការពារជាតិរបស់ពួកគេ ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរការផ្តោតជាយុទ្ធសាស្ត្ររបស់ប្រទេសនេះឆ្ពោះទៅកាន់តំប​ន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

នាយករដ្ឋ​មន្ត្រី​អង់គ្លេស​ព្រមាន​ទៅ​សមាជិក​សភា​កុំ​ឲ្យ​រារាំង​ដំណើរ​ចាក​ចេញ​ពី​ EU

នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នក​ស្រី Theresa May នៅ​ថ្ងៃ​នេះ បាន​ព្រមាន​ទៅ​ក្រុម​សមាជិក​សភា​ មិន​ឲ្យ​រារាំង​ផែនការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស បន្ទាប់​ពី​តុលាការ​ជាន់​ខ្ពស់ បាន​សម្រេច​ថា អ្នក​ស្រី​មិន​អាច​ចាប់​ផ្ដើម​ដំណើរការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប ដោយ​គ្មាន​ការ​យល់​ព្រម​ពី​សភា​នោះ​ឡើយ។

មេដឹកនាំ​អឺរ៉ុប​ជួប​គ្នា​ប្ដេជ្ញា​កសាង​ទស្សន​វិស័យ​ថ្មី​ក្រោយ​គ្មាន​អង់គ្លេស

ក្រុម​មេដឹកនាំ​អឺរ៉ុប បាន​ឯកភាព​គ្នា​ថា នឹង​​បង្កើត​ទស្សន​វិស័យ​ថ្មី នៅ​ក្នុង​រយៈ​ពេល ៦​ខែ ដើម្បី​ស្ដារ​ឡើង​នូវ​ទំនុក​ចិត្ត និង​ឯកភាព នៅ​ក្នុង​ប្លុក​របស់​ពួកគេ ខណៈ​ដែល​ប្លុក​មួយ​នេះ​រៀបចំ​ផែនការ​អនាគត​របស់​ខ្លួន ដោយ​មិន​មាន​ចក្រ​ភព​អង់គ្លេស។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

នាយករដ្ឋមន្ដ្រីនៃប្រទេសអង់គ្លេសលោក David Cameron​ (រូបភាពពី AFP)

នាយករដ្ឋមន្ត្រីអង់គ្លេសដាក់ផែនការធ្វើប្រជាមតិលើសមាជិកភាពសហភាពអឺរ៉ុបជាថ្មីទៀត

នាយករដ្ឋមន្ដ្រីនៃប្រទេសអង់គ្លេសលោក David Cameron​ កំពុងរៀបចំបង្ហាញផែនការជាផ្លូវការរបស់លោកចុងក្រោយដើម្បីសុំឲ្យមានការធ្វើប្រជាមតិស្ដីអំពីសមាជិកភាពរបស់អង់គ្លេសនៅក្នុងសហភាពអឺរ៉ុបដែលនឹងធ្វើឡើង​នៅថ្ងៃទី២៣មិថុនាបន្ទាប់ពីសភាអនុម័ត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ