លោកស្រី Liz Truss លើកដៃនៅខាងក្រៅទីស្នាក់ការគណបក្សអភិរក្សនិយម បន្ទាប់ពីត្រូវបានប្រកាសជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋមន្រ្តី​ការ​បរទេស​អង់គ្លេស លោកស្រី Liz Truss ជាប់ឆ្នោត​ជា​នាយក​រដ្ឋមន្រ្តី​ថ្មី​ជំនួស​លោក Boris Johnson

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) នឹងឡើង​​​កាន់​​តំណែង​ជា​​នាយករដ្ឋមន្ត្រីអង់គ្លេស ជំនួស​​លោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃអង្គារនេះ ក្រោយពីលោកស្រីជាប់ឆ្នោត​។

ឆ្មាំយាមរាជវាំងម្នាក់​ទទួល​ទឹក​ផឹក​ស្របពេល​អាកាសធាតុ​ក្ដៅខ្លាំង នៅ​ខាង​ក្រៅ​វិមាន Buckingham ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី១៨ ខែ​កក្កដា ឆ្នាំ​២០២២។

អង់គ្លេស​អាច​នឹង​រង​នូវ​សីតុណ្ហភាព​ក្ដៅបំផុត​មិន​ធ្លាប់​មាន​ក្នុង​សប្ដាហ៍​នេះ

ចក្រភពអង់គ្លេសត្រូវបានព្យាករថា នឹង​ត្រូវ​រង​នូវ​សីតុណ្ហភាពក្ដៅខ្លាំង​បំផុត​រហូតដល់កម្រិត៤០អង្សារសេជាលើកដំបូងក្នុងសប្ដាហ៍នេះ។

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស។

លោក បូរីស ចនសុន គ្រោង​នឹង​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស

លោក បូរីស ចនសុន (Boris Johnson) គ្រោងនឹងប្រកាសលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីអង់​គ្លេស ​នៅ​ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីរដ្ឋមន្ត្រី និងមន្រ្តីនានាក្នុងប្រទេសជាង៥០នាក់ បាន​សម្រុក​ចុះចេញ​ពី​តំណែង​ជាបន្តបន្ទាប់ ដោយសារតែពួកគេអស់ជំនឿលើការដឹកនាំរបស់លោក។

ប្រធានា​ធិបតីអ៊ុយក្រែន​៖ អាវុធ​ដែល​ផ្ដល់​ដោយ​អង់គ្លេស​គឺ​សមស្រប​ទៅ​នឹង​ស្ថានការណ៍

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានឱ្យដឹងនៅ​ថ្ងៃចន្ទម្សិល​មិញ​ថា ចក្រភ​ព​អង់​គ្លេសបាន​និង​កំពុង​ផ្តល់​នូវ​សព្វាវុធ​ដ៏ត្រឹមត្រូវ​​ដល់ប្រទេសរបស់ខ្លួន ដើម្បីប្រយុទ្ធ​តទល់​នឹងសង្រ្គាមជាមួយរុស្ស៊ី ខណៈលោកក៏បានថ្លែងអំណរគុណដល់​នាយករដ្ឋមន្ត្រីអង់គ្លេស​លោក​ បូរីស ចនសុន (Boris Johnson) ដែលយល់ច្បាស់​អំពីតម្រូវការមួយនេះផងដែរ។

អង់គ្លេស​ថាកងកម្លាំង​អ៊ុយក្រែន​​ដណ្តើម​យកបានតំបន់​ភាគ​ខាង​ជើងរបស់ពួកគេ​មក​វិញ

ក្រសួងការពារជាតិ​របស់​ចក្រ​ភពអង់គ្លេស បានឱ្យដឹងនៅថ្ងៃអង្គារនេះថា កងកម្លាំងអ៊ុយក្រែនបានដណ្តើម​យក​បាន​មកវិញនូវតំបន់ភាគខាងជើង​ដ៏សំខាន់របស់ខ្លួន ដោយបានបង្ខំឱ្យកងកម្លាំងរបស់រុស្ស៊ីដក​ថយ​ចេញពីតំបន់ជុំវិញទីក្រុង Chernihiv និងភាគខាងជើងនៃរដ្ឋធានីកៀវ (Kyiv) ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នាយករដ្ឋមន្ត្រីអង់​គ្លេស លោក បូរីស ចនសុន (Boris Johnson) និយាយទូរសព្ទទៅកាន់លោកប្រធានាធិបតីអ៊ុយក្រែន Zelenskyy ពាក់ព័​ន្ធស្ថានភាពអ៊ុយក្រែនដែលកំពុងរងការឈ្លានពានរបស់រុស្ស៊ី។

នាយករដ្ឋមន្ត្រី​អង់គ្លេស​ស្នើ​ឱ្យ​មាន​ការ​បង្កក​មាស​បម្រុងទុក​របស់​លោក ពូទីន

នាយករដ្ឋមន្ត្រីអង់​គ្លេស លោក បូរីស ចនសុន (Boris Johnson) បានថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃព្រហស្បតិ៍នេះថា​ អង់គ្លេស​ និង​សម្ព័ន្ធមិត្ត​លោកខាងលិច នឹង​បង្កើន​​សម្ពាធ​សេដ្ឋកិច្ចបន្ថែមទៀត​លើ​ប្រទេស​រុស្ស៊ី ដោយ​ពិនិត្យ​មើល​ពីអ្វី​ដែល​អាច​ធ្វើទៅបាន​ ដើម្បីរារាំងលោកប្រធានាធិបតី ​វ្លាឌីមៀរ ពូទីន ពីការចូលទៅ​ប្រើប្រាស់​មាស​បម្រុងទុករបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌​មាន Reuters។

(ស្ដាំ) លោក​​នាយក​រដ្ឋ​មន្ត្រី បូរីស ចនសុន (Boris Johnson) ជួបពិភាក្សាជាមួយ (ឆ្វេង) លោកប្រធានាធិបតីអ៊ុយក្រែន Zelensky ពាក់ព័ន្ធស្ថានភាពអ៊ុយក្រែននិងរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

អង់គ្លេស​សន្យា​ផ្ដល់​ថវិកា​ចំនួន​១០០លាន​ដុល្លារ ដើម្បី​ជួយ​គាំទ្រ​ដល់​អ៊ុយក្រែន

ការិយាល័យរបស់លោក​នាយក​រដ្ឋ​មន្ត្រី បូរីស ចនសុន (Boris Johnson) បានឱ្យដឹងថា ចក្រភពអង់គ្លេសនឹងផ្ដល់ថវិកាចំនួន១០០​លានដុល្លារអាមេរិក (ស្មើនឹង៧៥​,៦​លាន​ផោន) តាម​រយៈធនាគារ​ពិភព​លោក​ដល់​អ៊ុយ​ក្រែន ដើម្បីជួយកាត់បន្ថយសម្ពាធហិរញ្ញវត្ថុដែលប្រទេសមួយនេះជួបប្រទះ ដោយសារតែការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

(ស្ដាំ) លោក​​នាយក​រដ្ឋ​មន្ត្រី បូរីស ចនសុន (Boris Johnson) ជួបពិភាក្សាជាមួយ (ឆ្វេង) លោកប្រធានាធិបតីអ៊ុយក្រែន Zelensky ពាក់ព័ន្ធស្ថានភាពអ៊ុយក្រែននិងរុស្ស៊ី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

អង់គ្លេស​ថា​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​បាន​ចាប់​ផ្ដើម​ហើយ

រដ្ឋមន្ត្រីអង់គ្លេសមួយរូបបានឱ្យដឹងនៅថ្ងៃអង្គារ​ ខណៈ​​លោក​​នាយក​រដ្ឋ​មន្ត្រី បូរីស ចនសុន (Boris Johnson) ដឹកនាំកិច្ចប្រជុំឆ្លើយ​តបបន្ទាន់មួយរបស់រដ្ឋាភិបាលជុំវិញវិបត្តិនៅអ៊ុយក្រែន ថាការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្ដើមហើយ ដូច្នេះអង់គ្លេសនឹងដាក់ទណ្ឌកម្មនានាលើរុស្ស៊ី។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ទទួលស្វាគមន៍លោកស្រី អាម៉ាន់ដា មីលលីង (Amanda Milling) អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

អ្នកឃ្លាំមើល​ចាត់ទុក​ជំនួប​មន្ត្រី​ជាន់ខ្ពស់​មហាអំណាច​នៅ​កម្ពុជា​ជំរុញ​កម្លាំងចិត្ត​អ្នកប្រជាធិបតេយ្យ

ក្រុមអ្នកឃ្លាំមើលមួយចំនួនចាត់ទុកដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ចក្រភពអង់គ្លេសមកកាន់ប្រទេសកម្ពុជានាពេលនេះ ជាការជំរុញកម្លាំងចិត្តអ្នកប្រធិបតេយ្យ ដោយហេតុថា ដំណើរទស្សនកិច្ចនេះចំពេលលំហសេរី​ភាពរបស់ពួកគេកំពុងរងការគំរាមកំហែង។

លោក កឹម សុខា (រូបខាងស្តាំ) និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ ខូមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសលោកស្រី Amanda Milling (រូបខាងឆ្វេង) បានជួបពិភាក្សារការងារជាមួយគ្នានាថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ។ (ហ្វេសប៊ុក កឹម សុខា)

អង់គ្លេស​បន្ត​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​ដំណើរ​ការ​សវនាការ​និង​សេរីភាព​ ​លោក​ កឹម​ ​សុខា

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា បានអះអាងថា មន្ត្រីជាន់ខ្ពស់របស់ចក្រភពអង់គ្លេស បន្តតាមដានដោយចិត្តទុកដាក់អំពីដំណើរការ និងលទ្ធផលនៃសវនាការនារឿងក្តីរបស់លោក ដើម្បីរួមចំណែកក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជានាពេលខាងមុខ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ