យោធាម្នាក់ត្រួតពិនិត្យផ្នែកខ្លះនៃយន្តហោះគ្មានមនុស្សបើក (UAV) ដែលអ៊ុយក្រែនចាត់ទុកថាជាយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ប្រភេទ Shahed-136 នៅឯទីតាំងនៃការវាយប្រហាររបស់រុស្ស៊ីលើកន្លែងផ្ទុកប្រេងឥន្ធនៈ ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន នៅទីក្រុង Kharkiv ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

សហភាពអឺរ៉ុប និងអង់គ្លេស ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ចំពោះ​ការ​ផ្ដល់ Drone ឱ្យ​រុស្ស៊ី

សហភាព​អឺរ៉ុប និង​អង់គ្លេស ដាក់​ទណ្ឌក​ម្ម​លើ​ប្រទេសអ៊ីរ៉ង់ ចំពោះការផ្តល់យន្តហោះគ្មានមនុស្ស​បើក​ឱ្យ​រុស្ស៊ី ដើម្បីប្រើប្រា​ស់ស​ម្រាប់​ការវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែន

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Liz Truss ពេលប្រកាស​លាលែង​ពី​តំណែង នៅ​ខាងក្រៅវិ​មាន​ដូនីង ស្រ្ទីត (Downing Street) ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ​ថ្ងៃ​ទី២០ ខែ​តុលា ឆ្នាំ​២០២២។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក ស្រី Liz Truss លាលែង​ពី​តំណែង

នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) លាលែងពីតំណែង បន្ទាប់​​ពី​បានកាន់​តំណែង​រយៈ​ពេល៤៥​ថ្ងៃ​ ដោ​យ​សារ​តែ​មាន​ភាព​ចលាចល​ផ្នែក​នយោ​បាយ និង​សេដ្ឋ​កិច្ច ហើយ​គណបក្សអភិរក្សនិយម នឹងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ក្នុងរយៈពេល៤ខែ។

លោកស្រី Liz Truss មក​ដល់​​​មជ្ឈមណ្ឌល Queen Elizabeth II ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងថ្ងៃ​ប្រកាស​ពីបេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្ទាប់​របស់​អង់គ្លេស។

នាយក​រដ្ឋមន្ត្រី​អង់គ្លេសថ្មី​កំពុង​ព្យាយាម​រក្សា​អំណាច ខណៈ​មាន​ភាព​ចម្រូងចម្រាស​កាន់តែខ្លាំងឡើង​នៅ​ក្នុង​សភា

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោកស្រី លីស ត្រាស់ (Liz Truss) ព្យាយាមរក្សាអំណាច បន្ទាប់​ពីរដ្ឋមន្ត្រីកំពូលចំនួន២រូបបានលាលែងពីតំណែង និងមានភាពចម្រូងចម្រាស​ក្នុង​ចំណោមសមាជិក​សភា​មក​ពី​គណបក្ស​អភិរក្ស​និយម​នៅ​ក្នុង​សភា។

លោកស្រី Liz Truss លើកដៃនៅខាងក្រៅទីស្នាក់ការគណបក្សអភិរក្សនិយម បន្ទាប់ពីត្រូវបានប្រកាសជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។

សមាជិក​សភា​អង់គ្លេស​នឹង​ព្យាយាម​បណ្ដេញ​នាយករដ្ឋមន្ត្រី​ថ្មី​ចេញ​ពី​តំណែង

យោង​តាម​ការ​ចេញ​ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សមាជិកសភាអង់គ្លេសនឹងព្យាយាមបណ្ដេញនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី គឺលោកស្រី លីស ត្រាស់ (Liz Truss) ចេញពីតំណែងនៅសប្ដាហ៍នេះ។

អង់គ្លេស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ព្រះសព​ព្រះមហាក្សត្រី អេលីហ្សាប៊ែត ទី២ (Elizabeth II) ជា​លើក​ចុង​ក្រោយ

មេដឹកនាំពិភពលោក និងរាជវង្សានុវង្សបរទេស បានចូលរួមព្រះរាជពិធីបុណ្យព្រះសពព្រះមហា​ក្សត្រី អេលីហ្សាប៊ែត ទី២ (Elizabeth II) ជាលើកចុងក្រោយ កាលពីម្សិលមិញនេះ នៅព្រះវិហារវេស​មីន​ស្ទឺ អាបេ (Westminster Abbey)។

មនុស្ស​រាប់ពាន់​នាក់​ចូលរួម​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះមហាក្សត្រី អេលីហ្សាប៊ែត ខណៈ​ព្រះសព​តម្កល់​នៅ​ទីក្រុងឡុងដ៍

ពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានបាននាំគ្នាទៅ​ចូល​រួម​គោរព​​ព្រះ​​វិញ្ញាណក្ខន្ធព្រះមហាក្សត្រី អេលី​ហ្សាប៊ែត ​​ទី២ (Elizabeth II) ខណៈព្រះសពរបស់​ទ្រង់ ត្រូវ​​បា​ន​ដង្ហែ​ទៅ​តម្កល់នៅក្នុងសាល Westminster ក្នុង​ទីក្រុង​ឡុងដ៍។

ផ្កា និង​រូប​គំនូរ​របស់​ម្ចាស់ក្សត្រី​ចក្រភព​អង់គ្លេស Elizabeth គរតម្រៀបគ្នា​នៅ​ខាង​ក្រៅ​ខ្លោង​ទ្វារ​វិមាន Balmoral ក្នុង​ទីក្រុង Balmoral ប្រទេស​ស្កុតឡេន ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​២០២២។

រុស្ស៊ី និងមីយ៉ាន់ម៉ា មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ព្រះរាជ​ពិធី​បុណ្យ​ព្រះសព​ព្រះមហាក្សត្រី អេលីហ្សាប៊ែត

ប្រភពមួយបានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ចក្រភពអង់គ្លេសមិនបានអញ្ជើញតំណាងណាមួយមក​ពី​ប្រទេស​រុស្ស៊ី បេឡារុស្ស និង​មីយ៉ាន់ម៉ា ដើម្បីចូលរួមពិធីបុណ្យព្រះសពរបស់​​​ព្រះមហាក្សត្រី អេលី​ហ្សា​ប៊ែត ​​ទី២ (Elizabeth II) ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះទេ។

មឈូសរបស់ម្ចាស់ក្សត្រី អេលីហ្សាប៊ែត ទី២ នៅវិហារសាសនាមួយកន្លែងក្នុងទីក្រុង Edinburgh ប្រទេសស្កុតឡេន ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

មឈូស​​របស់​​ព្រះ​មហា​ក្សត្រី អេលីហ្សាប៊ែត នឹង​​ត្រូវ​​បញ្ជូន​​ទៅ​​កាន់​​ទី​ក្រុង​ឡុងដ៍​​នៅ​​ថ្ងៃ​អង្គារ​​នេះ​

មឈូសរបស់​ព្រះមហាក្សត្រី អេលី​ហ្សាប៊ែត ​​ទី២ (Elizabeth II) នឹងត្រូវដឹកបញ្ជូនតាមរយៈយន្តហោះទៅ​កាន់​ទីក្រុងឡុងដ៍ នៅថ្ងៃអង្គារនេះ បន្ទាប់ពីត្រូវបានដាក់អស់រយៈពេល២៤​ម៉ោងនៅ​ក្នុង​វិហារប្រវត្តិ​សាស្ត្រមួយកន្លែងក្នុងទីក្រុង Edinburgh ប្រទេសស្កុតឡេន។

ម្ចាស់ក្សត្រី Elizabeth របស់​ចក្រភព​អង់គ្លេស ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ នៅ​ក្នុង​ទីក្រុង Folkestone ភាគ​ខាង​ត្បូង​ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៥។

ព្រះមហាក្សត្រី អេលីហ្សាប៊ែតទី២ (Elizabeth II) របស់​អង់គ្លេស​បាន​សោយទិវង្គត​ក្នុង​ព្រះជន្ម​៩៦​ព្រះវស្សា

ព្រះមហាក្សត្រី អេលីហ្សាប៊ែត​ទី២ (Elizabeth II) ដែល​ជា​ក្សត្រមួយអង្គ​សោយ​​រាជ្យ​យូរ​ជាង​គេ​របស់អង់​គ្លេស និង​ក្នុង​ចំណោម​ស្ដេច​ដែល​សោយ​រាជ្យយូរ​បំផុត​ក្នុងពិភពលោក បានសោយទិវង្គតក្នុងព្រះជន្ម៩៦ព្រះវស្សា នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ។

លោកស្រី Liz Truss មក​ដល់​​​មជ្ឈមណ្ឌល Queen Elizabeth II ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងថ្ងៃ​ប្រកាស​ពីបេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្ទាប់​របស់​អង់គ្លេស។

នាយក​រដ្ឋមន្ត្រី​អង់គ្លេសថ្មី លោកស្រី Liz Truss នឹង​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោកស្រី លីស ត្រាស់ (Liz Truss) បានជួប​ពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) នៅក្នុងជំនួបតាមទូរសព្ទជាលើកដំបូងរបស់លោកស្រីជាមួយមេដឹកនាំបរទេស ហើយ​លោកស្រីបានទទួលយកការអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងបានបញ្ជាក់ពីគោលជំហរក្នុងការគាំទ្រប្រទេសអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ