អ្នកវិភាគយល់ថាសកម្មភាពរបស់បក្សភ្លើងទៀននៅក្រៅប្រទេសដោយមានការចូលរួមពីអតីតមន្ត្រីបក្សជំទាស់ មិនដល់ថ្នាក់រំលាយបក្សនេះនោះទេ
មន្រ្តីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាល និងអ្នកវិភាគសង្គម មើលឃើញថា ការដែលចោទប្រកាន់គណបក្សភ្លើងទៀន ដោយមានសកម្មភាពចូលរួមខ្លះពីអតីតអ្នកនយោបាយបក្សប្រឆាំងនៅក្រៅប្រទេស ជាសារបង្ហាញឱ្យឃើញពីរូបភាពក្នុងការប៉ុនប៉ងជាថ្មីទៀតចំពោះដៃគូនយោបាយដែលមានប្រៀបសម្រាប់ទីលានប្រកួតនាខែកក្កដា ឆ្នាំ២០២៣ ដែលអាចមានន័យថា ប្រសិនបើគណបក្សកាន់អំណាចមិនសប្បាយចិត្តចំពោះសន្ទុះនៃការគាំទ្របក្សរបស់ខ្លួន អាចនឹងឈានទៅដល់ការរំលាយនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកដល់ក៏ថាបាន។