ទិដ្ឋភាព​ទូទៅ​នៃ​កន្លែង​ដែល​រថយន្ត​ផ្ទុក​គ្រឿង​ផ្ទុះ​បាន​បំផ្ទុះ​ ចំពេល​មាន​ការ​វាយ​ប្រហារ​លើ​អគារ Sikh ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ២០២២។

អតីតសមាជិកសភាអាហ្វហ្កានីស្ថានជាស្ត្រីម្នាក់ត្រូវបានគេបាញ់សម្លាប់ក្នុងទីក្រុងកាប៊ុល

សមត្ថកិច្ច​បាន​រាយ​ការ​ណ៍​ឱ្យ​ដឹង​ថា អតីតសមាជិកសភាអាហ្វហ្កានីស្ថាន​ជាស្ត្រីមួយរូប ត្រូវ​បាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់អ​ត្តសញ្ញាណបាញ់សម្លាប់នៅក្នុងផ្ទះរបស់ខ្លួន ក្នុងរដ្ឋធានីកាប៊ុល (Kabul)។

លោក Martin Griffiths អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការមនុស្សធម៌ និងអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ ប្រាប់អ្នកសារព័ត៌មានអំពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

ប្រធានផ្នែកកិច្ចការជំនួយរបស់ UN នឹងបំពេញទស្សនកិច្ចនៅអាហ្វហ្កានីស្ថាន ជុំវិញការហាមឃាត់ស្ត្រីមិនឱ្យធ្វើការក្នុង NGO

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានផ្នែកកិច្ចការជំនួយរបស់អង្គការសហប្រជាជាតិ លោក​ ម៉ាទីន ហ្គ្រីហ្វីត (Martin Griffiths) នឹងបំពេញទស្សនកិច្ចនៅប្រទេសអាហ្វហ្កានីស្ថាន ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ និងជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលដឹកនាំដោយតាលីបង់ បន្ទាប់ពីបានហាមឃាត់ស្រ្តីមិនឱ្យធ្វើការនៅក្នុងវិស័យជំនួយ ឬអង្គការក្រៅរដ្ឋាភិបាល (NGO)។

សមាជិកនៃកងកម្លាំងតាលីបង់បាញ់កាំភ្លើងទៅលើអាកាស ដើម្បីបំបែកស្ត្រីអាហ្វហ្កានីស្ថាន ក្នុងអំឡុងពេលពួកគេប្រមូលផ្តុំគ្នាដើម្បីតវ៉ាប្រឆាំងនឹងអ្វីដែលក្រុមបាតុករនិយាយថាជាការរឹតបន្តឹងរបស់តាលីបង់លើស្ត្រី នៅទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឱ្យ​តាលីបង់​ផ្លាស់ប្ដូរ​គោលនយោបាយ​រឹតត្បិត​ចំពោះ​ស្ត្រី

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យក្រុមតាលីបង់ផ្លាស់ប្ដូរគោលនយោបាយដែលផ្ដោតលើស្ត្រី និងកុមារី នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដោយព្រមានចំពោះការរំលោភសិទ្ធិមនុស្សកាន់តែអា​ក្រក់នៅក្នុងប្រទេសនេះ។

រដ្ឋបាលអាហ្វហ្កានីស្ថានដឹកនាំដោយពួកតាលីបង់ ហាមស្ត្រីមិនឱ្យចូលសាកលវិទ្យាល័យ

ក្រសួងផ្នែក​ឧត្ដម​សិក្សា​របស់​ប្រទេស​អាហ្វហ្កានីស្ថាន ដែល​គ្រប់​គ្រង​ដោយ​ពួក​តាលីបង់​ នៅ​ថ្ងៃ​អង្គារម្សិល​មិញ បាន​ហាម​ស្រ្តី​មិន​ឱ្យ​ចូល​សិក្សានៅសាកលវិទ្យាល័យទាំងឡាយ រហូតដល់មានការជូនដំណឹង​បន្ថែម ខណៈ​សកម្មភាពនេះទទួលបានការថ្កោលទោសយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ចក្រ​ភពអង់គ្លេស និងអង្គការសហប្រជាជាតិ។

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing)

ក្រុមតាលីបង់ និង​របប​យោធា​មីយ៉ាន់ម៉ា ប្រឈម​នឹង​ការ​មិន​ឱ្យ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​របស់UN

កិច្ចប្រជុំគណៈកម្មាធិការអង្គការសហប្រជាជាតិមួយ នៅថ្ងៃពុធនេះ ទំនងជាមិនអនុញ្ញាតឱ្យពួកតាលីបង់​របស់​ប្រទេសអាហ្វហ្គានីស្ថាន និងរបបយោធាមីយ៉ាន់ម៉ា ធ្វើជាតំណាងប្រទេសរបស់ពួកគេនៅឯស្ថាប័នពិភព​លោក​ដែល​មាន​សមាជិក​ចំនួន១៩៣ប្រទេសនោះទេ​។ នេះបើតាមការឱ្យដឹងពីប្រភពអ្នកការទូតមួយចំនួន។

រថយន្តផ្ទុកទឹកស្អាតដែលផ្ដល់សម្រាប់ពលរដ្ឋអាហ្វហ្គានីស្ថាននៅខេត្តមួយភាគខាងជើងអាហ្វហ្គានីស្ថាន។ (ធ្វីតទ័រ៖ UNICEF Afghanistan)

ន័រវេស​ជំរុញ​ឱ្យ​ប្រទេស​នានា​ចូលរួម​ផ្ដល់​មូលនិធិ ដើម្បី​ជួយ​ដល់​ប្រជាជន​អាហ្វហ្គានីស្ថាន

ប្រទេសន័រវេស នៅថ្ងៃអង្គារម្សិលមិញ បានជំរុញដល់ប្រទេសទាំងឡាយឱ្យចូលរួម​ចំណែក​ក្នុងមូល​និធិ​អង្គការសហប្រជាជាតិ តាមរយៈការផ្ដល់ជាសាច់ប្រាក់ដោយផ្ទាល់ដល់ជនជាតិ​អាហ្វហ្គានីស្ថាន​ ដើម្បីឱ្យពួកគេអាចបន្តរស់រានមានជីវិតបាន។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ ដែលបានប្រាប់ទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

ក្មេងប្រុសជាជនភៀសខ្លួនអាហ្វហ្គានីស្ថាន នៅជុំរុំ Haji IDP នៅតំបន់ Kandahar ភាគខាងត្បូងអាហ្វហ្គានីស្ថាន ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ (ធ្វីតទ័រ៖ UNICEF Afghanistan)

រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ចំពោះកិច្ច​ទទួល​យក​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​មកស្នាក់នៅ​កម្ពុជា

រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកជនភៀសខ្លួនពលរដ្ឋអាហ្វហ្គានីស្ថានដែលជាបុគ្គលិកអង្គការមូលនិធិអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្ដោះអាសន្នក្នុងប្រទេសកម្ពុជា។

ក្រុមមន្ត្រីតាលីបង់ចូលរួមក្នុងពិធីប្រកាសឡើងកាន់តំណែងមន្ត្រីជាន់ខ្ពស់នៃខេត្ត Maidan Wardak ប្រទេសអាហ្វហ្គានីស្ថាន។

តាលីបង់​ធ្វើ​ព្យុហយាត្រា​យោធា​នៅ​ទីក្រុង​កាប៊ុល​ដើម្បី​បង្ហាញ​ពី​សាច់ដុំ​របស់​ខ្លួន

កងកម្លាំងតាលីបង់ កាលពីថ្ងៃអាទិត្យម្សិលមិញ បានធ្វើព្យុហយាត្រាយោធាមួយ​នៅក្នុងទីក្រុង​កាប៊ុល ដោយ​ប្រើប្រាស់រថពាសដែកផលិតនិងបន្សល់ទុកដោយអាមេរិក រួមនឹងឧទ្ធម្ភាគចក្ររបស់រុស្ស៊ី ដើម្បីបង្ហាញពីការផ្លាស់ប្ដូររបស់ពួកគេពីកងកម្លាំងបះបោរទៅជាកងទ័ពផ្លូវការ​មួយ​របស់​ប្រទេស។

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោកស្រី Liz Truss ធ្វើដំណើរមកដល់ព្រលានយន្តហោះប្រទេសម៉ាឡេស៊ី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ បំណងពង្រឹងទំនាក់ទំនងការទូតជាមួយម៉ាឡេស៊ី។

មន្ត្រីទូត​អង់គ្លេស​មក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​សន្តិសុខ

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោកស្រី Liz Truss បានធ្វើដំណើរមកដល់ប្រទេសម៉ាឡេស៊ីហើយ នៅថ្ងៃអាទិត្យម្សិលមិញនេះ ដែលជាដំណើរទស្សនកិច្ចរយៈពេលមួយសប្ដាហ៍របស់លោក​ស្រី មកកាន់តំបន់អាស៊ីអាគ្នេយ៍ ​សំដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងសន្តិសុខនៅក្នុងតំបន់។

យន្តហោះជម្លៀសជនភៀសខ្លួនអាហ្វហ្គានីស្ថានរបស់អាមេរិក C-17 Globemasters នៅអាកាសយានដ្ឋានអន្តរជាតិ ហាមីដកាហ្សៃ (Hamid Karzai) ក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ (ធ្វីតទ័រ៖ Department of Defense)

តាលីបង់ តែងតាំង​សមាជិក​របស់​ខ្លួន​៤៤​រូប​ក្នុង​តំណែង​ជា​អភិបាលខេត្ត​និង​មេប៉ូលិស

ក្រុមតាលីបង់ នៅថ្ងៃអាទិត្យម្សិលមិញ បានសម្រេចតែងតាំងសមាជិករបស់ខ្លួនចំនួន​៤៤រូបឱ្យ​កាន់​​តួនាទី​សំខាន់ៗ​ រួមមាន អភិបាលខេត្ត និងមេប៉ូលិស ដែលពួកគេចាត់ទុកថា​ ជាជំហានដ៏សំខាន់​មួយក្នុងការពង្រឹងអភិបាលកិច្ចរបស់ខ្លួន ស្របពេលដែលប្រទេសនេះបច្ចុប្បន្ន​កំពុងតែ​ជួបបញ្ហាសន្តិ​សុខនិងសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ