សហភាពអឺរ៉ុបអនុម័តការដាក់ទណ្ឌកម្មថ្មីក្នុងវិស័យមួយចំនួនទៀតលើរុស្ស៊ី
សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានអនុម័តជាផ្លូវការនូវការដាក់ទណ្ឌកម្មថ្មីមួយចំនួនទៀតទៅលើរុស្ស៊ី ទាក់ទងនឹងការឈ្លានពានអ៊ុយក្រែន ដែលរួមមានការហាមឃាត់ការវិនិយោគក្នុងវិស័យថាមពលរបស់រុស្ស៊ី ការនាំចេញទំនិញប្រណិត និងការនាំចូលផលិតផលដែកពីប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។