មេដឹកនាំជាស្រ្តីមួយរូបទៀតដែលជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី និងអគ្គលេខាធិការ នៃសហជីពទ្រទ្រង់សិទិ្ធការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) អ្នកស្រី ឃ្លាំង សុបិន្ត។

បទយកការណ៍៖ ស្ត្រីជួរមុខបង្ហាញឆន្ទៈការពារសិទ្ធិស្ត្រីក្នុងវិស័យការងារ ទោះប្រឈមបញ្ហាសុវត្ថិភាព

ក្រុមស្រ្តីជួរមុខដែលសកម្មក្នុងការការពារសិទ្ធិកម្មករនិយោជិតនៅតាមស្ថាប័នរដ្ឋ និងឯកជននានា បានបង្ហាញឆន្ទៈបន្តបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិស្ត្រីក្នុងវិស័យការងារ ទោះប្រឈមការរើសអើងក្នុងកន្លែងធ្វើការ​ ការគំរាមកំហែង និងរងការបៀតបៀនលើរាងកាយក្ដី។

អ្នកស្រី គួង សុផាត អាយុ៦០ឆ្នាំ រស់នៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ធនាគារ​ពិភពលោក​ថា ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ត្រូវ​បាន​គំរាមកំហែង​ដោយ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩

យោងតាមរបាយការណ៍មួយចេញផ្សាយដោយធនាគារពិភពលោក (World Bank) កាលពីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា កន្លងទៅ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០ ប្រជាជនកម្ពុជាប្រមាណ​ ៤៦ម៉ឺននាក់ បានធ្លាក់ទៅ​ក្រោមបន្ទាត់នៃភាពក្រីក្រ​វិញ ដោយសារតែ​ការ​រាតត្បាត​ជំងឺកូវីដ-១៩។

សកម្មភាពទិញលក់រវាងអ្នកលក់ដូរអាហារ និងភ្ញៀវទេសចរ នៅក្រុងព្រះសីហនុ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

អាជីវករ​លក់ដូរ​នៅ​ក្រុងព្រះសីហនុ​ត្អូញត្អែរ​ពី​ការ​ធ្លាក់ចុះ​ចំណូល ខណៈ​ភ្ញៀវ​ទេសចរ​ទៅ​លេង​តែ​ថ្ងៃ​ចុង​សប្ដាហ៍

ស្របពេលដែលរដ្ឋាភិបាលបាន​បើក​ដំណើរ​ការផ្លូវល្បឿន​លឿនភ្នំពេញ-ក្រុងព្រះសីហនុ ចាប់តាំងពីដើម​ខែ​តុលា ឆ្នាំ២០២២នេះ គេ​សង្កេតឃើញប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករបាន​នាំគ្នា​ធ្វើដំណើរតាមផ្លូវជាហូរ​ហែ​ទៅកម្សាន្តនៅខេត្តព្រះសីហនុ ជាពិសេសនៅចុងសប្តាហ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ប្រធានបទ៖ ប្រឈម​ចំណូល​ធ្លាក់ចុះ ពលរដ្ឋ​ចង់ឃើញ​ជនបរទេស​ចម្រុះ​ជាតិសាសន៍​មក​វិនិយោគ​នៅ​ក្រុងព្រះសីហនុ

បុរសម្នាក់​បានចាប់ផ្ដើមដោះ​​​ស្លាកឈ្មោះកា​​ស៊ីណូមួ​យកន្លែង​នៅក្នុងសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ដែលបានបិទអាជីវកម្មរួច។​ គ្រប់បង្អួចទាំងអស់នៃអាគារនេះសុទ្ធតែបិទជិត​ ចំណែក​ជណ្ដើរដែក​នៅចំហៀងអាគារនេះ​មាន​វល្លិ​ដុះព័ទ្ធ​​ជិត​។

ក្រុម​សង្គមស៊ីវិល​ជំរុញ​ទៅ​រដ្ឋាភិបាល​អនុវត្តកិច្ច​គាំពារ​សង្គម​សម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ក្រុមអង្គការសង្គមស៊ីវិលជាតិ និង​អន្តរ​ជាតិ បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​អនុវត្តគោលនយោបាយជាតិគាំពារសង្គមសម្រាប់កម្មករ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោយ​រកឃើញថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលជិត៦ឆ្នាំមកនេះ កម្មករសេដ្ឋកិច្ច​ក្រៅប្រព័ន្ធជិត ៧លាននាក់ នៅ​មិនទាន់​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​មួយ​នេះនៅឡើយ។

បុរសម្នាក់បណ្ដើរម៉ូតូនៅក្បែរស្ថានីយប្រេងឥន្ធនៈមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

World Bank ថា​វិបត្តិ​តម្លៃប្រេង​ឡើងខ្ពស់​នៅ​កម្ពុជា​ធ្វើ​ឱ្យ​ពលរដ្ឋ​ក្រីក្រ​ជួប​បញ្ហា​ជីវភាព​គ្រួសារ

​ធនាគារពិភពលោក ​(World Bank) ប្រចាំនៅកម្ពុជា ​បានឱ្យដឹងថា ការឡើងថ្លៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក ធ្វើឱ្យប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះនៅកម្ពុជា នឹងជួបបញ្ហាសេដ្ឋកិច្ចគ្រួសារ បើទោះបីជាសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ក្រោយពីជួបវិបត្តិជំងឺរាតត្បាតកូវីដ-១៩ក្ដី។

ក្រុមកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំតវ៉ាទាមទារដំណោះស្រាយការងារនៅក្រុមហ៊ុនល្បែងមួយនេះ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

អត្ថបទទស្សនៈ៖ តើ​ការតវ៉ា​ហាក់​មិនសមស្រប​សម្រាប់​ស្ត្រី​នៅ​កម្ពុជា​ឬ​យ៉ាងណា?

គិតចាប់តាំងពីខែធ្នូ ឆ្នាំមុន អតីតបុគ្គលិកណាហ្គាវើលដ៍ (NagaWorld) បានចាប់ផ្ដើមសកម្មភាពនៃការតវ៉ាជាញឹកញាប់ដើម្បី​ទាមទារឱ្យកម្មករប្រមាណ ២០០នាក់ ចូលធ្វើការវិញ រួមទាំងថ្នាក់ដឹកនាំសហជីព​ផងដែរ។

កម្មករ​សំណង់ លោក ឌៀប ភារម្យ លាយ​ស៊ីម៉ង់ត៍​នៅ​ការដ្ឋាន​សំណង់មួយកន្លែងនា​ជាយក្រុង​ភ្នំពេញ ក្នុង​ខណ្ឌ​កំបូល។

ខណៈ​សំណង់​អគារ​ខ្ពស់ៗ​កើនឡើង កម្មករ​ក្នុង​វិស័យនេះ​នៅ​តែ​ប្រឈម​នឹង​ការ​លំបាក

បើទោះបីជារដ្ឋាភិបាលបានព្យាយាមចាត់វិធានការហាមឃាត់កម្មករមិនឱ្យរស់នៅក្នុងអគារដែលកំពុងតែសាងសង់ បន្ទាប់ពីមានករណីដួលរលំអគារយ៉ាងណាក៏ដោយ យើងសង្កេតឃើញថា កម្មករជាច្រើននិងក្រុមគ្រួសាររបស់ពួកគេនៅតែបន្តរស់នៅក្នុងអគារដែលកំពុងសាងសង់ ខណៈកិច្ចគាំពារសង្គមតិចតួចសម្រាប់កម្មករក្រៅផ្លូវការទាំងនេះ ភាគច្រើនធ្វើឱ្យពួកគេងាយរងគ្រោះដោយសារគ្រោះថ្នាក់នៅកន្លែងការងារ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។

បទយកការណ៍៖ ពលរដ្ឋនៅភ្នំពេញមួយចំនួន​លើកឡើងបញ្ហាលំបាក​ខណៈ​ទំនិញឡើងថ្លៃ​តែចំណូលពួកគាត់​ធ្លាក់ចុះ

ប្រជាពលរដ្ឋមួយចំនួន រស់នៅរាជធានីភ្នំពេញ បានលើកឡើងថា បញ្ហាទំនិញគ្រប់​មុខ​ឡើងថ្លៃ​ខ្ពស់ ខណៈ​ចំណូលរបស់ពួកគាត់ថយខ្លាំង បានប៉ះពាល់ដល់ការសិក្សា​របស់​កូន និង​ការចំណាយនានា ជាពិសេស​​ការចំណាយ​លើម្ហូបអាហារប្រចាំថ្ងៃ។​ អ្នកទាំងនោះ​ អំពាវនាវឱ្យស្ថាប័​ន​ពាក់​ព័ន្ធ​ចុះសិក្សានិងស្វែងរកដំណោះស្រាយឱ្យបានឆាប់។​

បទយកការណ៍៖​ ស្ត្រី​អ្នក​កោស​ខ្យល់​ចល័ត​ម្នាក់​ត្រូវ​ដើរ​១​ថ្ងៃ​១៥​ម៉ោង​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ម្តាយ​វ័យ​ជាង​៨០​ឆ្នាំ

ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែងមានសភាពចាស់ដំបូលប្រក់ស័ង្កសីមានទីតាំងស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺជាជម្រកស្នាក់នៅរបស់ស្ត្រីវ័យ៦២ឆ្នាំ មានមុខរបរជាអ្នកដើរកោសខ្យល់ចល័ត ដើម្បីយកប្រាក់ចិញ្ចឹមម្តាយវ័យ៨៣ឆ្នាំ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ