![លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣ ស្តីពីបញ្ហាបង្កឡេីងដោយជំងឺកូវីដ-១៩ តាមប្រព័ន្ធអនឡាញ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។](https://www.vodkhmer.news/wp-content/uploads/ហ៊ុន-សែន-១៤-០៤-២០-500x322.jpg)
ប្រធានអាស៊ានជំរុញប្រទេសក្នុងតំបន់ឆ្លើយតបបន្ថែមទៅនឹងនិន្នាការថ្មី ដើម្បីស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ
ប្រធានប្ដូរវេនអាស៊ាន ជំរុញដល់បណ្ដាប្រទេសក្នុងតំបន់ គិតគូរបន្ថែម និងរួមគ្នាជាធ្លុងមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលទាំងអស់គ្នា ជាពិសេសជំរុញការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព ខណៈពិភពលោកកំពុងជួបវិបត្តិប្រេងឡើងថ្លៃ អត្រាអតិផរណាខ្ពស់ ជំងឺឆ្លងរាតត្បាត និងបញ្ហាផ្សេងៗមួយចំនួនទៀត។