បងប្អូនភ្លោះដែលស្និទនឹងលោក កែម ឡី ភៀសខ្លួនទៅក្រៅប្រទេស

កូន​ភ្លោះ ជុំ ហួត ជុំ ហួរ (រូបភាពពីហ្វេសប៊ុករបស់ Chum Hout Chum Hour)

យុវជនបងបង្អូនភ្លោះដែលធ្វើសកម្មភាពស្និទនឹងលោក កែម ឡី បានភៀសខ្លួនទៅក្រៅប្រទេសនៅថ្ងៃនេះ ដោយថាបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីការបាញ់សម្លាប់អ្នកវិភាគល្បីឈ្មោះដែលពួកគេធ្លាប់ធ្វើការជាមួយ។

ក្នុងហ្វេសប៊ុករបស់ Chum Hout Chum Hour បានបង្ហាញរូបភាពយុវជនកោរសក់ទាំងពីរនាក់នៅលើយន្តហោះ ដោយសរសេរពាក្យ “មានតែខោ អាវមួយកំភ្លេពាក់ជាប់នឹងខ្លួន ត្រូវបង្ខំចិត្តចាកចេញទៅទាំងអារម្មណ៍ក្ដុកក្ដួលក្រៃលែង។ លាហើយកម្ពុជាអើយ“។

មុនពេលចាកចេញពីកម្ពុជា យុវជន ជុំ ហួត និង ជុំ ហួរ បានសរសេរលើហ្វេសប៊ុកថា “ពេលនេះពួកខ្ញុំអត់មានសុវត្ថិភាពទេ ហើយកំពុងតែនៅកន្លែងមួយ”។

ភ្លាមៗក្រោយការបាញ់សម្លាប់លោក កែម ឡី យុវជនបងប្អូនភ្លោះនេះបាននិយាយទៅកាន់អ្នកសារព័ត៌មានទាក់ទងនឹងអំពើឃាតកម្មនេះ។ បុរសទាំងពីរនាក់នេះបានប្តេជ្ញាថានឹងបន្តបេសកម្មពីលោក កែម ឡី ដោយពួកគេបានចាត់ទុកឃាតកម្មនេះថាជាការធ្វេសប្រហែសរបស់រដ្ឋាភិបាលក្នុងការការពារសុវត្ថិភាពឲ្យអ្នកវិភាគល្បីឈ្មោះរូបនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ