សមត្ថកិច្ចបញ្ជូនស្ត្រីបឹងកក់ពីររូបទៅតុលាការព្រឹកនេះ​

ស្រ្តីបឹងកក់២រូបដែលត្រូវបានចាប់ខ្លួន (ប្រភពរូបភាពពីលោក ចាន់ ពុទ្ធិស័ក)

 

សមត្ថកិច្ចបញ្ជូនស្ត្រីសកម្មជនដីធ្លីបឹងកក់ពីររូបទៅកាន់សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកនេះ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ដោយចោទថា បានធ្វើសកម្មភាពញុះញង់បង្ក ចលាចល នៅក្នុងសង្គម។

បើតាមលោក ចាន់ ពុទ្ធិស័ក សកម្មជនដីធ្លីបឹងកក់បានឲ្យដឹងថា សមត្ថកិច្ចបាន បញ្ជូនស្ត្រីទាំងពីររូបនេះ ទៅតុលាការនៅម៉ោង៧ព្រឹកនេះ បន្ទាប់ពីចោទថា ញុះញង់បង្ក ចលាចលក្នុងសង្គមពាក់ព័ន្ធការរៀបចំយុទ្ធនាការអាវខ្មៅ។ ស្រ្តីទាំង ពីររូបនោះ មានអ្នក ស្រីទេព វន្នី និង អ្នកស្រី បូវ សោភា ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ។

យុទ្ធនាការអាវខ្មៅជាយុទ្ធនាការមួយធ្វើឡើងដោយសកម្មជនដីធ្លី និង មន្ត្រីសង្គម ស៊ីវិលមួយចំនួនក្នុងគោលបំណងទាមទារឲ្យដោះលែងអ្នកជាប់ឃុំ៥នាក់  និង ទាមទារឲ្យ រក យុត្តិធម៌ករណីបាញ់សម្លាប់លោកកែម ឡី។  គិតត្រឹមថ្ងៃទី១៥ខែសីហា គឺជាសប្តាហ៍ទី១៥ ហើយនៃការធ្វើយុទ្ធនាការអាវខ្មៅ។ រាល់ពេលធ្វើយុទ្ធនាការតែងតែមានការឃាត់ខ្លួន និងហិង្សាកើតឡើង ប៉ុន្តែសកម្មជនទាំងនោះអះអាងថា ពួកគេនៅតែបន្តយុទ្ធនាការ រហូតមានដំណោះស្រាយតាមការទាមទារ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ