វិទ្យុ​អាស៊ី​សេរី​ថា ភរិយា​សព​លោក កែម ឡី បាន​សិទ្ធិ​ជ្រក​កោន​នៅ​ថៃមុន​ទៅ​ប្រទេស​ទី​បី

អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី កាលពីពេល​កន្លង​មក

អ្នកស្រី ប៊ូ រចនា ភរិយាសពលោកបណ្ឌិត កែម ឡី និងកូនៗ បានទទួលសិទ្ធិជាជនភៀសខ្លួនពីអង្គការសហប្រជាជាតិ នៅឯទីក្រុងបាងកក។ នេះដោយយោងតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី។

ដោយមិនបានបញ្ជាក់ពីប្រភព វិទ្យុដដែលនេះ អ្នកស្រី ប៊ូ រចនា និងកូនៗ កំពុងរង់ចាំលទ្ធផលសម្រេចរបស់អង្គការសហប្រជាជាតិ ដើម្បីបានសិទ្ធិទៅរស់នៅក្នុងប្រទេសទីបី។

វិទ្យុអាស៊ីសេរី បានដកស្រង់សម្ដីព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលមានសង្ឃដីកាថា អ្នកស្រី ប៊ូ រចនា និងកូនៗ បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហាកន្លងមកនេះ ប៉ុន្តែ មិនបានបញ្ជាក់ថា ទៅកាន់ប្រទេសមួយណានោះឡើយ។

អ្នកស្រី ប៊ូ រចនា បានសម្រេចចិត្តចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីស្វាមីរបស់ស្រី គឺលោកបណ្ឌិត កែម ឡី ដែលជាអ្នកសិក្សាស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយនោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដាកន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ