លោក​ ហ៊ុន សែន ដក​ លោក ញឹម វណ្ណដា ​​ចេញ​ពី​តំណែង​ក្រោយ​​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ

លោក ញឹម វណ្ណដា កាលពីពេលកន្លងទៅ។ (រូបភាព៖ហ្វេសប៊ុក)

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន សម្រេច​ដក​អនុប្រធាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ចេញ​ពី​តំណែង​ក្រោយ​ហេតុការណ៍​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសបុក​លោក​នៅ​ថ្ងៃ​នេះ​ថា ​លោក​បាន​សម្រេច​ចិត្ត​ដក​តំណែង​ជា​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លោក ញឹម វណ្ណដា ចេញ​ពី​តំណែង​ដោយ​តែ​ ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​ភូតភរ​លោក។

ការ​ដក​តំណែង​លោក ញឹម វណ្ណដា ចេញ​ពី​តំណែង​នេះ ​គឺ​បន្ទាប់​ពី​ផ្ទុះ​ហេតុការណ៍​បាក់​អគារ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​នឹង​របួស​ជា​ច្រើន​នាក់​កាល​ពី​ចុង​សប្ដាហ៍​មុន។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ក៏​បាន​សម្រេច​តែងតាំង​លោក គន់ គឹម ជំនួស​លោក​ញឹម វណ្ណដា វិញ​ ​ចាប់​ពី​ថ្ងៃនេះ​តទៅ។ នេះ បើតាមលិខិតនិងសេចក្តីសម្រេចរបស់រដ្ឋាភិបាល ដែលវីអូឌីទទួលបាន។

https://www.facebook.com/hunsencambodia/posts/2294668847248266
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ