វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន២លានដូសបន្ថែមទៀត បានមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញទៅទទួលដោយផ្ទាល់នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ប្រទេសចិនបានក្លាយជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកដល់ប្រទេសកម្ពុជា។ គិតចាប់តាំងពីការផ្ដល់ជូនដំបូងដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១មក កម្ពុជាបានទទួលជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលចិនចំនួនជាង៦លានដូស និងបានបញ្ជាទិញពីក្រុមហ៊ុនចិនចំនួនជាង៣៤លានដូស។
គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា កម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋខ្មែរដែលមានអាយុចាប់ពី៥ឆ្នាំឡើង បានចំនួនសរុបជាង១៤លាននាក់ ស្មើនឹងជិត៨៨ភាគរយនៃប្រជាពលរដ្ឋសរុប១៦លាននាក់៕