វិភាគ៖ តើ​នឹង​មាន​បទល្មើស​អ្វីខ្លះ​កើតឡើង​នៅ​កម្ពុជា ក្រោយ​សេវា​ប្ដូរ​សរីរាង្គ​ដំណើរការ​ស្របច្បាប់?

បុរសពីរនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវមួយក្នុងខេត្តព្រះសីហនុ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។ (វណ្ណ វិចារ)

​​​សេ​ច​​ក្ដីរា​​យ​កា​រណ៍​​ពី​ការចា​​ប់ជំរិត​​​ ការបង្ខាំង​មនុ​ស្ស​ខុសច្បាប់ ​អំពើ​ពុករលួយ ​និងករណីឃាតកម្ម​​​ ជាដើម ​​​ជា​ផ្នែកមួ​យជំរុញ​ឱ្យ​​អ្នក​ឃ្លាំ​មើល​បារម្ភ​ថា ​​​ឧ​ក្រិ​ដ្ឋ​​ជន​​អាចនឹង​ប្រើប្រាស់ប្រទេសក​ម្ពុជា​ធ្វើ​​ជាគោលដៅសម្រាប់​​ជួញដូរ​សរីរាង្គមុនុស្ស បើអាជ្ញាធរគ្រប់គ្រងមិនបានល្អ។

​ក្ដីបា​រម្ភនេះបានកើតឡើង ក្រោយពីរដ្ឋាភិបាល​ចេញបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធរកលទ្ធភាព​ផ្ដល់សេវាប្ដូរសរីរាង្គដោយស្របច្បាប់​​ ដូចប​ណ្ដាប្រទេសជឿនលឿនមួយចំនួនដែរ​​។

​លោ​​​ក​នាយ​ករ​ដ្ឋម​ន្ត្រី ហ៊ុ​ន សែ​ន ​កាល​ពី​ថ្ងៃ​ច​ន្ទ បានប្រា​ប់រ​ដ្ឋ​ម​ន្ត្រី​ក្រសួង​សុខាភិ​បា​ល ​លោក​ ម៉​ម ប៊ុន​ហេង​ ឱ្យ​រ​ក​លទ្ធភាព​ផ្ដល់​​​​​សេវា​​​វះកា​ត់​​ប្ដូរស​រី​រាង្គ​ម​នុស្ស​ដោ​យស្រ​ប​ច្បា​ប់​​​ ​ដើម្បី​ទប់​ស្កាត់​លំហូរសា​​ច់ប្រា​​ក់ដែលគេយកទៅចំណាយនៅឯក្រៅ​ប្រទេសសម្រាប់ការបង់ថ្លៃសេវាប្ដូរសរីរាង្គនេះ។

​​លោក ហ៊ុន​ សែន ថ្លែងក្នុង​ពីធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្ត​ភាព កម្ពុជា-ចិន ព្រះកុសុមៈ កាលពី​​ថ្ងៃ​ទី២១ ខែមីនានេះថា មន្ទីរពេទ្យកេតុមាលា ក្នុងរាជធានីភ្នំពេញ មានសមត្ថភាពដូរ​ក្រលៀន តាំងពីឆ្នាំ២០​​​​១០មក​​ តែ​ក្រសួងមិនបានផ្ដល់ភាពស្របច្បាប់ឱ្យ។

លោកថា៖ «ទោះបីយើងមិនឱ្យដូរ ក៏គាត់ទៅដូរនៅប្រទេសក្រៅ អ៊ីចឹង​ទេ តើយើងគួរដោះស្រាយបញ្ហានេះនៅ​​ប្រទេស​របស់យើង ដោយផ្ដល់លទ្ធភាពឱ្យក្លាយជាភាពស្របច្បាប់តែម្ដង? សូមឱ្យគិតគូរពីបញ្ហានេះ កន្ល​ង​​ទៅ មានតែជនបរទេសទេដែលគេមកដូរក្រលៀននៅក្នុងប្រទេសយើង»។

ការជំរុញរបស់មេដឹកនាំកំពូលនេះ ក៏ស្របគ្នា​នឹង​​របាយ​​ការណ៍​មួយ​​ចំនួនដែល​​បង្ហាញ​ពី​ការរកឃើញបទឧក្រិដ្ឋ​ជាច្រើនដែល​​កំពុងកើតមាននៅកម្ពុជាដែរ ដូចជា ចាប់ជំរិតបង្ខាំងមនុស្សខុសច្បាប់ ករណីឃាតកម្ម​ ដែល​ភា​គ​ច្រើនសមត្ថកិច្ចរកឃើញនៅខេត្តព្រះសីហនុ។

បន្ថែមពី​នេះ ការ​វាយ​តម្លៃ​​ពីអំពើពុករលួយ និង​អំពើជួញដូរមនុស្ស​ ត្រូវបានគេវាយតម្លៃថា កម្ពុជាមិនទាន់រើខ្លួ​ន​​ចេញពីបញ្ជីតាមដាន​របស់សហគមន៍អន្តរជាតិនៅឡើយ។

បញ្ហាទាំងនេះ បង្កើតជាមន្ទិលថាតើនឹងមានបទល្មើសអ្វីខ្លះកើតឡើង ក្រោយសេវាប្ដូរសរីរាង្គដំណើរការស្រ​បច្បាប់?

ប្រ​​ធាន​ម​ជ្ឈមណ្ឌលស​ម្ព័​ន្ធភាពការងា​រ​ និងសិទ្ធិ​មនុស្ស លោ​​ក មឿ​ន តុ​លា មើលឃើញថា ក្នុងសង្គមមួយ​ បើ​​កា​រអ​នុវត្តច្បា​ប់​​គ្មាន​ប្រសិ​ទ្ធ​ភាព និងមាន​​អំ​​ពើពុ​ករ​លួយ​​ ប្រ​ទេសនោះ​នឹងក្លាយ​​ជាគោលដៅ​​​​របស់​ពួកឧក្រិដ្ឋជន ដើ​ម្បី​​ពង្រីកមុខរបរខុសច្បាប់របស់ពួកគេ តាមរយៈការ​ផ្ដល់សំ​ណូក​ទៅ​​អាជ្ញា​ធរ​​អនុ​វ​ត្ត​ច្បាប់​។

​ចំ​ណែ​កកម្ពុជាវិញ​ លោក​បារម្ភ​ថា​ ឧក្រិដ្ឋជនអាច​ប្រើប្រាស់​ជា​ទីផ្សា​រជួ​ញដូ​រ​សរីរា​ង្គ​ បើរដ្ឋាភិបាលគ្រប់​គ្រ​​ង​​មិន​បាន​ល្អ ឬមិនអាចទប់ស្កាត់អំពើពុករលួយបានទេនោះ។

ជ្រុង​មួយទៀ​ត​​ លោក​ មឿ​ន​ ​តុលា លើ​កឡើង​ថា ​បើកា​លណា​កម្ពុជា​មាន​សេវា​ប្ដូរសរីរាង្គស្រ​បច្បាប់ ចង់មិន​​ចង់​​ សេវានេះត្រូវមានទីផ្សារផ្គត់ផ្គង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ដែលការណ៍នេះ លោកថា កម្ពុជានឹ​ង​អាចនឹងក្លាយជាគោលដៅនៃការជួញដូរសរីរាង្គពីសំណាក់ពួកឧក្រិដ្ឋជន បើការអនុវត្តច្បាប់មានអំពើពុករលួយ។

លោកថា៖ «បើសិនជាយើងគ្រប់គ្រងមិនល្អ ប្រទេសកម្ពុជានឹងក្លាយទៅជាគោលដៅនៃការជួញដូរមនុស្សកាន់តែធ្ងន់ទៅៗហើយ ជាពិសេសគឺការជួញដូរអវយវៈមនុស្សហ្នឹងឯង»។

​​អ្នកឃ្លាំ​មើល​​រូ​បនេះ​កត់សម្គាល់ទៀតថា បើបញ្ហា​​នេះ​កើ​តឡើង ​អ្ន​កដែលរងគ្រោះមុនគេ គឺអ្នកចំណាកស្រុ​ក​ ​អាចមាន​ទាំងជនបរទេស និងពលរដ្ឋខ្មែរដែលមានជីវភាពទីទ័ល់ក្រ។

លោកថា៖ «គេបោកបញ្ឆោតគាត់ថា​ទៅធ្វើការងារ ប៉ុន្តែបែរជា​បង្ខាំង​គាត់​ ហើយប្រើល្បិចកលណាមួយដាក់​សម្ពាធ​គាត់​ឱ្យ​គាត់​ព្រម​ឱ្យ​គេយក​ក្រលៀនមួយ​អ៊ីចឹង​ទៅ ឬមួយម​នុស្សហ្នឹង​គេ​យក​ក្រលៀន​ ហើយ​គេសម្លា​​​ប់ចោលក៏មាន វាអាចមានបទល្មើសអ៊ីចឹងកើតឡើង បើសិនជាយើងមិនគ្រប់គ្រងឬអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង»។

យ៉ាងណា លោកផ្ដល់ជាយោបល់ថា ដើម្បីទប់ស្កាត់ហានិភ័យនេះ រដ្ឋាភិបាលចាំបាច់ត្រូវចាត់វិធានការ​កា​ត់​ផ្ដាច់​អំពើពុករលួយ ពង្រឹងប្រព័ន្ធយុត្តិធម៌ កុំ​ឱ្យស្ថិតក្រោមឥទ្ធិពលអ្នកនៅពីក្រោយបទល្មើស។

កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងពិធីមួយនៅឯខេត្តព្រះសីហនុ បា​​នបញ្ជាឱ្យអាជ្ញាធរខេត្តជាប់សមុទ្រមួយនេះទប់ស្កាត់បទឧក្រិដ្ឋឱ្យប្រសិទ្ធភាព ដើម្បីការពារមុខមាត់ប្រ​​ទេ​ស​ជាតិ។

លោកថា៖ «បញ្ចប់ឱ្យបានជាមូលដ្ឋាននូវឧក្រិដ្ឋកម្មដែលកើតមាននៅក្នុងខេត្តព្រះសីហនុ ព្រោះយើងមើ​ល​​​ទៅ​សាហាវណាស់ ណារិន [ស្នងការខេត្តព្រះ​សីហនុ] ! បញ្ជូនទៅម្ដងៗ ខ្ញុំមិនចង់មើលទេ​ពេលខ្លះ ប៉ុន្តែចៀ​ស​មិ​​នផុត ត្រូវតែមើល ព្រោះរូបភាពហ្នឹង វាសាហាវពេក សាហាវទាល់តែមែនទែន។ អ៊ីចឹងគេយកទៅផ្សាយពេញពិភពលោកថា កម្ពុជាវាយ៉ាងម៉េច មាន​អ្នកប្លន់ ចាប់​ជំរិត គំរាមកំហែង អំពើហិង្សា ពេញទឹកពេញដី នៅ​ខេត្តព្រះសីហនុ [កេរ្តិ៍ឈ្មោះ] កម្ពុជា មិនមែនតែកេរ្តិ៍ឈ្មោះខេត្តព្រះសីហនុទេ»។

​ក្រសួង​ការបរទេសសហរដ្ឋ​អាមេរិក ​កាល​ពីដើមខែកក្កដា ឆ្នាំ២០២១ បានចេញ​ផ្សាយរបាយ​ការ​​ណ៍​​អង្កេត​ និង​​វាយ​​តម្លៃ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​​ ស្ដីពី «ការ​ជួញដូរ​មនុស្ស​លើ​សកល​លោក ​ឆ្នាំ២០២១»

របាយកា​​រណ៍នោះ​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា ស្ថិតនៅក្នុង​បញ្ជីឃ្លាំមើល​ទី២ ជា​ចំណាត់​ថ្នាក់​ប្រទេស​មិនបា​​នគោរព​ឱ្យ​បាន​ពេញលេញ​តាមបទដ្ឋានអប្បបរមា ​ក្នុង​ការលុបបំបាត់ការជួញដូរមនុស្សនោះទេ ហើយថា អំពើពុករលួយនៅតែបន្តរារាំងដល់ការអនុវត្តច្បាប់ នីតិវិធីព្រហ្មទណ្ឌ និង​ការ​ផ្ដល់សេវាដល់ជនរងគ្រោះ។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នជាអនុប្រធានបណ្ដោះអាសន្នគណបក្សកែទម្រង់កម្ពុជា លោក​ អ៊ូ ច័ន្ទរ័ត្ន មើលឃើញថា ស្ថានភាពប្រទេសបច្ចុប្បន្ន មិនត្រូវឱ្យមានសេវាប្ដូរសរីរាង្គមនុស្សស្រប​ច្បាប់ទេ ដោយថា អំពើពុករលួយនិងការអនុវត្តច្បាប់នៅមានកម្រិត រួមទាំងលំហូរបរទេសខិលខូចផងនោះ នឹងបង្កគ្រោះថ្នាក់​ដល់ពលរដ្ឋក្រីក្ររបស់កម្ពុជា។

លោកយល់ថា ភាពចន្លោះប្រហោងនៃការអនុវត្តច្បាប់នេះជាឱកាសរបស់ឧក្រិដ្ឋជនក្នុងការ​ប្រើប្រាស់​កម្ពុជា ដើម្បី​ធ្វើជាទីផ្សារជួ​ញ​ដូរមនុស្សដោយស្របច្បាប់។

លោកថា៖ «យើងដឹងហើយ កន្លងមក មានទាំងក្រុមម៉ាស្សា ក្រុមអ្នករកស៊ីតាមអនឡាញ លេងល្បែងលេងអ៊ីចឹង ដូច្នេះសុទ្ធតែប្រភពដែលពាក់ព័ន្ធនឹងរឿងអស់ហ្នឹងហើយ [ពុករលួយ] ហើយជាបញ្ហាមួយដែលយើងមានការព្រួយបារម្ភរឿងជួញដូរមនុស្សជួញអីហ្នឹង។ ហើយច្បាប់ បើមិនបានអនុវត្តឱ្យបានត្រឹមត្រូវទេ អាហ្នឹងវាក្លាយទៅជារឿងជួញដូរមនុស្សស្របច្បាប់ហើយ»។

របាយការណ៍​​របស់​​អង្គការ​គម្រោង​យុត្តិធម៌​​ពិភពលោក (World Justice Project) ចេញ​ផ្សាយ​កាល​ពី​ខែ​តុលា ឆ្នាំ​២០២១ បាន​វាយតម្លៃ​​ថា វិស័យ​​យុត្តិធម៌​​​នៅ​​កម្ពុជា​មាន​​​ភាព​អាក្រក់​​ ​​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​​បាត​តារាង​​ ដោយឈរនៅ​​លេខ​រៀង​ទី​១៣៨ ​ក្នុង​ចំណោម​ប្រ​ទេស​​១៣៩។

ដោយឡែក នៅចុងខែមករា ឆ្នាំ២០២២នេះ អង្គការតម្លាភាពអន្តរជាតិ (TI) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊ែ​រឡាំង ប្រទេស​អាល្លឺម៉ង់ បានវាយតម្លៃថា ២ឆ្នាំជាប់គ្នា គឺ​ឆ្នាំ​២០២០ និង២០២១ កម្ពុជាជាប់ចំណាត់​ថ្នា​​ក់ជា​​ប្រទេសមានអំពើពុករលួយច្រើនជាងគេ​ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។

មាត្រា២០ នៃច្បាប់​ស្ដីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស ដែលប្រកាស​ឱ្យប្រើឆ្នាំ២០១៦ ចែងថា៖ «មន្ទីរពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ក្នុងការផ្សាំកោសិកា ជាលិកា ឬសរីរាង្គមនុស្ស ត្រូវសុំការអនុញ្ញាត​ពីក្រសួងសុខាភិបាល»។

ទោសប្បញ្ញត្តិនៃច្បាប់នេះវិញ ផ្ដន្ទាទោសអ្នកប្រព្រឹត្តកំហុសពី១ឆ្នាំដល់២០ឆ្នាំ ពិន័យជាប្រាក់ពី១លានដល់១០លានរៀល ក្នុងករណី​ការផ្សាំកោសិកា ជាលិកា ឬសរីរាង្គមនុស្ស ដោយ​​គ្មាន​ការ​អនុ​ញ្ញាត​ពី​ក្រសួងសុ​ខាភិបាល ​ការ​កាត់អវយវៈ​ ​ឬនាំឱ្យ​មានពិ​ការភាព​ជាអ​ចិ​ន្ត្រៃយ៍​ដល់ជ​នរ​ងគ្រោះ។​ អំ​ពើដក​យកកោ​សិកា ជាលិកា ឬសរីរាង្គមនុ​ស្ស ​ដោ​យគ្មា​នកា​រប​ង្ហាញឆ​ន្ទៈយ​ល់ព្រ​ម​បរិច្ចាគ​ពី​អ្នកប​រិច្ចា​គ ​អំ​ពើ​​អូស​ទាញ​ លួ​ងលោ​ម ​បោក​បញ្ឆោ​ត ​ឬប្រើ​ឧបា​យកលទុ​ច្ចរិ​តផ្សេ​ង​ៗទៀ​ត ​ដើម្បីបា​នកា​រយ​ល់ព្រ​មកា​រ​បរិ​ច្ចាគ ​កោសិកា​ ជាលិកា​ ឬសរី​រាង្គមនុស្ស ​ជាដើម។

តែយ៉ាងណា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា សេវាប្ដូរសរីរាង្គជាកា​​របម្រើប្រយោជន៍មនុស្សជាតិ បើកម្ពុជាទប់ស្កា​ត់កុំឱ្យមាន​អំពើឧក្រិដ្ឋផ្សេងៗ ហើយ​ផ្ដល់យុត្តិធម៌ដល់អ្នក​ស្ម័គ្រចិត្ត​បរិច្ចាគ។ ប៉ុន្តែលោក​ថា បើ​ការ​អនវុត្តច្បាប់នៅកម្ពុជាជ្រកក្រោមអំពើពុករលួយ សេវាប្ដូរសរីរាង្គ​ដោយ​ស្របច្បាប់​នេះនឹងក្លាយជាយន្តការជំរុញភាពអយុត្តិធម៌សម្រាប់មនុស្សជាតិ។

លោកថា៖ «បុគ្គលទាំងឡាយណាដែលគាត់ស្ម័គ្រចិត្តបរិច្ចាគ ដោយសារតែគាត់អស់ស​ង្ឃឹ​មក្នុងជីវិត ថាបើគាត់ស្លាប់ទៅ ឬក៏វេជ្ជសាស្ត្រថាគាត់​​​​មិនអា​ចស្រោ​ចស្រង់បានទេ​ ឧទាហរណ៍ ដូចជា គ្រោះថ្នាក់ច​រាច​រណ៍​ អ៊ីចឹង​គាត់​យក​មក​ប្រើស​ម្រា​ប់មនុ​ស្សផ្សេ​ងៗ​ ​វា​​ក៏ជាប្រយោ​ជន៍រប​ស់មនុស្សជាតិទូទៅដែរ វាមិ​ន​មែនក្នុងន័យអាក្រក់ទេ។ ក៏ប៉ុន្តែយើងខ្លា​​ច​​តែគោ​លការ​ណ៍ច្បាប់ហ្នឹ​ង វា​មិន​រឹតត្បិ​ត វា​​មិន​តឹង​រ៉ឹ​ង ​វា​​ធ្វើ​ឱ្យទៅជារូ​បភាពផ្សេង គេប្រើក្នុងន័យមួយ ​​វាទៅ​ជា​អម​នុស្ស​ធម៌មនុស្សជាតិកើត​ឡើង ជំរុញ​ការប្រើប្រាស់យន្តកា​រនេះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ