លោក ចូ បៃឌិន គ្រោង​នឹង​ប្រកាស​ផ្ដល់​កញ្ចប់​ជំនួយ​យោធា​ដ៏ធំមួយទៀត​ដល់​អ៊ុយក្រែន

លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

ប្រភពមួយចំនួនបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃខាងមុខនេះ​ ត្រូវបានរំពឹងថានឹងប្រកាសផ្ដល់កញ្ចប់ជំនួយ​យោធា​មួយ​ផ្សេង​ទៀត​សម្រាប់​អ៊ុយក្រែន ​ក្នុង​ទំហំ​ដូច​គ្នា​ទៅ​នឹង​ជំនួយ [៨០០លានដុល្លារ] ដែលត្រូវបានប្រកាសកាលពីសប្ដាហ៍មុន។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់ការលើកឡើងរបស់មន្ត្រីអាមេរិកមួយរូបដែល​​សុំ​មិ​ន​បញ្ចេញ​​​ឈ្មោះ​ ថាកញ្ចប់ជំនួយយោធាថ្មីមួយ​ដែល​ផ្ដល់​ជូន​ដល់​អ៊ុយក្រែននេះ ត្រូវបានរំពឹង​ថានឹង​មានទំហំ​ដូចគ្នា​ទៅ​នឹង​កញ្ចប់​មុន។

ទោះជាយ៉ាងណា ប្រភពខាងលើនេះពុំបានផ្ដល់ព័ត៌មានលម្អិតទាក់ទិននឹងករណីនេះនោះទេ។

រដ្ឋបាល​លោក ចូ បៃឌិន កាលពីសប្ដាហ៍មុន បាន​ប្រកាស​ផ្ដល់​ជំនួយ​យោធាបន្ថែម​ដល់​អ៊ុយ​ក្រែន​ក្នុងទំហំ​ទឹក​ប្រាក់​ចំនួន៨០០​លាន​ដុល្លារ រួមទាំងប្រព័ន្ធកាំភ្លើងធំ រថពាសដែក និងកប៉ាល់គ្មានមនុស្សបើក ដើម្បីពង្រឹងវិស័យការពារជាតិរបស់អ៊ុយក្រែន ជាមួយនឹងអាវុធធុនធំទាំងឡាយទប់​ទល់​នឹង​ការឈ្លាន​ពាន​ដោយ​រុស្សី។

គួរបញ្ជាក់ថា ក្នុងករណីការផ្ដល់ជំនួយថ្មីបន្ថែមទៀត​ក្នុងសប្ដាហ៍នេះមានទំហំធំដូចទៅនឹងការរំពឹងទុកនោះ កញ្ចប់ជំនួយយោធាសរុបរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន នឹងឈានដល់ចំនួន៣​ពាន់​លានដុល្លារ គិតចាប់តាំងពីរុស្ស៊ីបានឈ្លានពានកាលពីខែកុម្ភៈកន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ