ទូតជប៉ុនប្រចាំកម្ពុជា នឹង​បើក​ទ្វារ​ស្វាគមន៍​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​សរសេរ​សារ​រំលែក​ទុក្ខ​សព​លោក ស៊ីនហ្សូ អាបេ

លោក ស៊ីនហ្សូ អាបេ ​​​អតីតនាយករដ្ឋមន្រ្តីជប៉ុន។ (ហ្វេសប៊ុក៖ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា)

ស្ថានទូតជប៉ុនប្រចាំកម្ពុជា នឹងបើកទ្វារទទួល​​ស្វាគមន៍​ចំពោះ​ពលរដ្ឋ​កម្ពុជាដែល​ចង់​ចូល​រួម​រំលែក​ទុក្ខ​​នៃ​​​​មរណភា​​​​​​​ព​​​អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ តាម​រយៈសរសេរ​​​សារ​រំលែក​ទុក្ខ​​ដោយ​ផ្ទាល់​​​បាន នៅតាមទី​​តាំ​​ងស្ថានទូត និង​ការិយា​ល័យ​អគ្គ​កុង​ស៊ុល​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។

តាមរយៈហ្វេសប៊ុកផ្លូវការ​របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃអាទិត្យនេះ ឱ្យដឹងថា ស្ថាន​ទូត​​​​នឹង​​​​​បើក​​ទ្វារ​​​​ស្វាគមន៍​ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ២០២២ សម្រាប់​​ពល​រដ្ឋ​​​​កម្ពុជា ដែល​​រស់​​​​នៅ​​​រាជធានីភ្នំពេញ ដោយ​​ពួកគេអាច​​​ចូលរួម​​សរសេរ​​សា​​រ​​រំលែក​ទុក្ខ​ចំពោះមរណភាពលោកស៊ីនហ្សូ អាបេ ដោយ​ផ្ទាល់​បាន។ ស្ថានទូតបន្ត​ថា ចំពោះ​ម៉ោង​​​ដែល​​​អាច​​ចូល​រួម​សរសេរសាររំលែកទុក្ខបាន​ គឺពេលព្រឹកចាប់ពីម៉ោង១០ រហូតដល់ម៉ោងបាយថ្ងៃត្រង់ និង​​​ពេ​ល​​​រសៀលចាប់ពីម៉ោង២ រហូតដល់ម៉ោង៤ល្ងាច។

ដោយឡែក ពលរដ្ឋ​កម្ពុជា​ដែលរស់នៅខេត្តសៀមរាប ស្ថានទូតជប៉ុនបានបញ្ជាក់ថា ពួកគាត់​ក៏​អាច​មាន​សិទ្ធិ​ចូល​រួម​សរ​សេរ​​​សាររំលែក​​​ទុក្ខ​នេះ​បា​​​ន​​ដែរ។ ស្ថានទូតនឹងប្រើប្រាស់ការិយា​ល័យ​នៃ​​​អគ្គកុងស៊ុលជប៉ុនប្រចាំ​​ខេត្ត​​​សៀម​​រាប ដើ​​​ម្បី​​​​​​បើក​​ផ្លូវឱ្យពួកគេអាចចូលរួម​សរសេរ​សារ​រំលែក​នូវ​មរណ​ទុក្ខនេះ ដូចពលរដ្ឋនៅ​​រាជធានី​​​ភ្នំ​​ពេញ​ដែរ។ តាម​រយៈការជូនដំណឹង​របស់ស្ថានទូត ការិយាល័យ​នៃអគ្គកុងស៊ុល​​សម្រាប់​​ខេត្ត​​សៀ​​ម​រាប នឹងបើកទ្វារចាប់ពីថ្ងៃទី​១១ រហូតដល់ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ២០២២ ហើយ​​ចំពោះពេលវេលា គឺ​​ពេល​​ព្រឹកចាប់ពីម៉ោង១០ រហូត​ដល់បាយថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង​២ រហូតដល់​​ម៉ោ​ង៤​​ល្ងាច។

បើតាមសេចក្តីជូនដំណឹង​​ដដែលនេះ ចំពោះអ្នកដែលត្រូវទៅចូលរួមរំលែកទុក្ខ គឺ​​គ្រា​ន់​​​តែ​ប្រាប់​សន្តិ​សុខ​ស្ថាន​ទូត​ថា មកក្នុងគោលបំណង​​ដើម្បីសរសេរសារ​​រំលែកទុក្ខ ដោយ​ត្រូវ​ភ្ជាប់​ទៅ​ជាមួយ​នូវ​អត្តសញ្ញាណ​បណ្ណ ឬបណ្ណសម្គាល់ខ្លួនណាមួយ ដូច​​ជា​លិ​ខិត​ឆ្លង​ដែន​ ជាដើម។ មួយវិញទៀត អ្នកដែលទៅចូលរួមទាំងអស់ត្រូវពាក់​ម៉ាស់ជានិច្ច នៅ​​ក្នុង​​ប​រិ​​វេណស្ថានទូត និង​ការិយា​ល័ នៃអគ្គកុងស៊ុលជប៉ុន ទាំងរាជធានី​នៅភ្នំពេញ និងនៅខេត្តសៀមរាប។   

ជុំវិញមរណភាពរបស់​អតីត​នាយករដ្ឋមន្ត្រីជប៉ុននេះដែរ រដ្ឋាភិបាលកម្ពុជាបាន​ប្រកាស​យកថ្ងៃទី១០ ខែកក្កដានេះ ដើម្បីកាន់មរណៈទុក្ខ​លោក អាបេ ផងដែរ ក្នុងនោះ រដ្ឋាភិបាល​កម្ពុជាបានណែនាំ​​ដល់​​​គ្រប់គ្រឹះស្ថានទាំងរដ្ឋ​ និងឯកជន ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង ជាការ​គោរព​​​វិញ្ញា​​ណ​ក្ខន្ធ​អតីតនាយករដ្ឋមន្រ្តីជប៉ុនរូបនេះ។

ចំណែកក្រសួងទេសចរណ៍កម្ពុជា​ ​​​​​​កា​​ល​​ពីថ្ងៃម្សិល​មិញ ក៏បាន​ណែនាំ​ដល់​គ្រប់​ម្ចាស់​សេវា​កម្ម​កម្សាន្ត​ រាប់​​ចាប់​​ពី​​តាំង​​ពីក្លឹប​កម្សាន្ត ខា​​រ៉ា​​អូខេ និងបៀរហ្គាដែន ជាដើម នៅទូទាំងរាជធានី-ខេត្ត ត្រូវផ្អាក​សកម្មភាពនៃ​ការ​កម្សាន្ត​​​សប្បា​​យមួយថ្ងៃ គឺ​​​នៅថ្ងៃទី១០ ខែកក្កដា​​​នេះ​។

លិខិតបន្ថែមថា គ្រប់ប្រធានមន្ទីរទេសចរណ៍​រាជធានី-ខេត្ត ត្រូវបន្តផ្សព្វផ្សាយនិងអនុវត្ត​​សា​​​រា​ច​រ​​​ណែ​​​នាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់។

លោក ស៊ីនហ្សូ អាបេ ត្រូវបានឃាតកលួចធ្វើឃាតកាលពីថ្ងៃទី៨ ខែ​កក្កដា ក្នុងពេលដែល​​លោ​​ក​​​​​​​ចូលរួមឃោសនាបោះឆ្នោតជ្រើសរើសសមាជិកសភាជប៉ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ