អឿត អាង ហៅ ជួប សំលាប់ ដែលសមត្ថកិច្ចចោទថា ជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះ ត្រូវបាននាំខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ ដើម្បីបើកសវនាការកាត់ទោស។
សវនាការនេះដឹកនាំដោយចៅក្រម លោក លាង សំណាត់ និងលោក លី សុផាណា ជាតំណាងអយ្យការ។ ចំណែក លោក យុង ផានិត ជាមេធាវីការពារក្ដីឲ្យជនជាប់ចោទ។
តុលាការបានចោទប្រកាន់បុរស អឿត អាង ហៅ ជួប សំលាប់ ពីបទឃាតកម្មគិតទុកជាមុន និងបទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដែលប្រឈមជាប់ទោសដាក់ពន្ធនាគារអស់មួយជីវិត។
លោក កែម ឡី អ្នកវិភាគល្បីឈ្មោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្តាម៉ាត នៃស្ថានីយប្រេងកាល់តិច។
ក្រោយឃាតកម្មនោះសមត្ថកិច្ចបានចាប់បុរសម្នាក់ដោយហៅឈ្មោះថា ជួប សំលាប់។ ប៉ុន្តែមកដល់ពេលនេះសមត្ថកិច្ចមិនព្រមបញ្ចេញកាមេរ៉ាសុវត្ថិភាពដែលថតពីសកម្មភាពបាញ់សម្លាប់នោះនៅឡើយ៕