រឿងទាក់ទងនឹង ទុយ ស្រស់

សាក្សី​​​ប្រាប់​​ថា​ មន្ត្រី​​ប៉េ​អឹម​​​បន្ទាយ​មាន​ជ័យ​​​បាន​​ប្រើ​​កាំ​ភ្លើង​​បាញ់​​​លោក​​​ ទុយ​ ​ស្រស់​ ​ក្នុង​​ទី​បញ្ជាការ​​​

សាក្សី​ដែលជាប់​​ឃុំ​​ជា​មួយ​អតីត​សកម្មជន​ដីធ្លី បាន​អះអាង​ថា​ មន្ត្រី​ប៉េអឹម​ខេត្ត​បន្ទាយមានជ័យ ​បាន​ទាញ​កាំភ្លើង​ខ្លី​ប្រភេទ​កា៥៤(ចិន) បាញ់​ទៅ​លើ​លោក ទុយ ស្រស់ ក្នុង​ពេល​ដែល​ឃុំ​ខ្លួន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ។

អតីត​យោធិន​ពិការម្នាក់ប្ដឹង​អតីត​មេបញ្ជាការ​រង​ភូមិភាគ៥​ពី​បទ​ហិង្សា​និង​គំរាម​សម្លាប់

អតីត​​យោធិនពិ​ការ​ម្នាក់ បាន​ប្ដឹង​អតីត​មេបញ្ជាការ​រង​ភូមិភាគ៥ ពី​បទ​ប្រើប្រាស់​ហិង្សា និង​គំរាម​អាយុជីវិត ប៉ុនប៉ង​សម្លាប់​ក្នុង​ជម្លោះ​ដីធ្លី​មួយ​កន្លែង ស្ថិត​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។

គណៈកម្មការថ្នាក់ជាតិ និងខេត្តប.ជ័យ រកឃើញមូលហេតុខុសគ្នាករណីស្លាប់សកម្មជនដីធ្លី

គណៈកម្មការថ្នាក់ជាតិ​ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ នៅតែប្រកាន់ជំហរការពារលទ្ធផលខុសគ្នានៃការស្វែងរកឃើញមូលហេតុស្លាប់តំណាងសកម្មជនដីធ្លីនៅពេលឃុំឃាំង ដោយមួយក្រុមថា ស្លាប់ដោយសារការធ្វើទារុណកម្ម និងក្រុមមួយទៀតថា ស្លាប់ដោយសារការញៀនស្រា។

​មន្ត្រី​ប៉េអឹម​​២​រូប​នៅ​ខេត្ត​បន្ទាយមានជ័យ​ជាប់​ចោទ​ពី​បទ​ហិង្សា​​អចេតនា​ក្នុងសំណុំ​រឿង​អំពើ​ទារុណកម្ម​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​

ចៅ​ក្រុម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​សម្រេច​ចេញដីកា​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត ទៅ​លើ​មន្ត្រី​កងរាជអាវុធហត្ថ ២នាក់ ក្រោយ​ពី​គណៈកម្មការ​ចំពោះ​កិច្ច បាន​បញ្ជូន​សំណុំរឿង​ចូល​ដល់​ដៃ​តុលាការ។

មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ឈ្មោះ សរ ប៊ុនសឿង ដែលរងការចោទប្រកាន់ប្រើអំពើហិង្សា។

មន្ត្រី​អាវុធ​ហត្ថ​​​២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ការ​ស៊ើប​អង្កេត​នៃ​ក្រុម​ចំពោះ​កិច្ច​ក្នុង​សំណុំ​រឿង​​អំពើ​ទារុណកម្ម​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី

អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស បាន​អះ​អាង​ថា មន្ត្រី​អាវុធ​ហត្ថ ២​រូប​នៅ​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ហើយ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​របស់​គណៈកម្មការ​ចំពោះ​កិច្ច​មួយ។

អ្នកនាំពាក្យ​៖ អ្នក​ពាក់ព័ន្ធ​ធ្វើ​ទារុណ​កម្មសកម្មជន​ដីធ្លី​ដល់ស្លាប់​ស្ថិត​ក្នុង​ការសាកសួរ​

មន្ត្រី​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឱ្យ​ដឹង​ថា​ សមត្ថកិច្ច​មួយចំនួន​ដែល​សង្ស័យ​ថា​ ពាក់ព័ន្ធ​ការ​ធ្វើទារុណកម្ម​យក​ចម្លើយពី​តំណាង​សកម្មជន​ដីធ្លី​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​រហូតដល់​ស្លាប់​នោះ​ កំពុង​ស្ថិតនៅ​ក្នុង​ការសាកសួរ​។

អ្នកនាំពាក្យ​៖ តុលាការ​មិន​មានលទ្ធភាព​ផ្សព្វផ្សាយ​ឱ្យ​ទូលាយ​សវនាការ​លោក​ កឹម​ សុខា​ ដូច​នៅ​សាលា​ក្ដី​ខ្មែរក្រហម​

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​អះអាងថា​ នៅ​មិនទាន់​មានលទ្ធភាព​គ្រប់គ្រាន់​ដែល​អាច​បញ្ចាំង​វី​ឌី​អូ​ ឱ្យ​សាធារណ​ជន​បានឃើញ​អំពី​សវនាការ​ ក្នុង​សំណុំរឿង​របស់​លោក​ កឹម​ សុខា​ ដូច​សាលាក្ដី​ខ្មែរក្រហម​នៅឡើយ​ទេ​។

តំណាង​អ្នកមាន​ជម្លោះ​ដី​ធ្លី​នៅប​.ជ័យ​ចោទ​សមត្ថកិច្ច​ធ្វើទារុណកម្ម​បង្ខំ​យក​ចម្លើយ​

តំណាង​អ្នកមាន​ជម្លោះដីធ្លី៣នាក់​ដែល​នៅ​មានជីវិត​ ក្រោយពេល​តំណាង​ម្នាក់ទៀត​ដែល​ជាប់ឃុំ​ជាមួយគ្នា​បាន​ស្លាប់​កាលពីដើម​ខែ​នេះ​ បាន​ដាក់ពាក្យ​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ថា​បាន​វាយ​ធ្វើទារុណកម្ម​លើ​ក្រុម​លោក ​ដើម្បី​បង្ខំ​យក​ចម្លើយ​សារភាព​។

ជនជាតិដើម​ភាគតិចកួយនៅ​ព្រះវិហារចោទ​អតីត​​ប្រធាន​ថា​លួច​លក់ដីរោងជ័រទឹក​​សហគមន៍​

ជនជាតិ​ដើម​ភាគ​កួយ​នៅ​ស្រុក​ត្បែងមានជ័យ​ ខេត្ត​ព្រះវិហារ ចោទ​ប្រកាន់​អតីត​ប្រធាន​សហគមន៍​​ប្រមេរ​ថា​បាន​លួច​ធ្វើ​ប្លង់​រឹងដីរោងជ័រទឹក​របស់​សហគមន៍​​ដែល​ទុក​ប្រើប្រាស់​រួម​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ហើយ​ក្រោយ​មក​សម្រេច​លក់​បន្ត​ឲ្យ​ទៅ​ឈ្មួញ។