អ្នកជាប់ឃុំអះអាងថាឃើញផ្ទាល់ភ្នែកសមត្ថកិច្ចខេត្តប.ជ័យវាយតំណាងគាត់ដល់ស្លាប់

អ្នកជាប់ឃុំជាមួយគ្នា ករណីជម្លោះដីធ្លីនៅក្នុងខេត្តបន្ទាយមានជ័យ អះអាងថា ពួកគេបានឃើញ និងឮផ្ទាល់ ករណីសមត្ថកិច្ចខេត្តនេះវាយធ្វើទារុណកម្មបន្តបន្ទាប់លើតំណាងរបស់ពួកគេឈ្មោះ ទុយ ស្រស់ រហូតដល់ស្លាប់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០។​

សាច់សត្វព្រៃនៅ​ក្នុង​ក្រុង​បានលុង ​ខេត្ត​រតនគិរី

បទយកការណ៍៖ សាច់​សត្វ​ព្រៃត្រូវបាន​ដាក់​លក់ដោយបើកចំហរនៅ​ក្រុង​បានលុង​

សាច់​សត្វព្រៃ​មួយចំនួនក្នុងក្រុងបានលុង ​​ខេត្ត​រតនគិរី ត្រូវ​បាន​ធ្វើ​អាជីវកម្ម​ដោយគ្មានការលាក់លៀម​ មិន​ថា​នៅ​ក្នុង​ផ្សារ និង​ភោជនីយដ្ឋាន​ទេ សូម្បី​ទីតាំង​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ពេញ​និយមនៅ​បឹង​យក្សឡោមក៏មានលក់​ដែរ។

លោក​ Peter​ Zsombor និងលោក​ អូន​ ភាព

តុលាការ​ពន្យារ​សវនាការ​លើ​សំណុំរឿង​របស់​អ្នកកាសែត​ ឌឹ​ ខេម​បូ​ឌា​ ដេលី​

តុលាការខេត្ត​រតនគិរី​បាន​ពន្យារពេល​សវនាការ​លើ​សំណុំរឿង​ចោទប្រកាន់​អតីត​អ្នកសារព័ត៌មាន​ ឌឹ​ ខេម​បូ​ឌា​ ដេលី​ គឺ​លោក​ អូន​ ភាព​ និង​លោក​ ហ្សំប័រ​ ភី​ធើ​ កាលពី​ថ្ងៃពុធ​មិនកំណត់​ពេល​ ដោយ​លើកឡើង​ពីអ​វត្តមាន​របស់​ចៅក្រម​ម្នាក់​។

ដីសហគមន៍តំបន់​ទេសចរណ៍​ទឹកធ្លាក់​ព្រះ​និម្មិត​នេះ​ ​ស្ថិតនៅ​ជាផ្នែក​មួយ​នៃ​ព្រៃឈើ​សហគមន៍​ព្រះលាន​ទំហំ​ ១,២៣៣ហិ​កតា​ ដែល​គ្របដណ្ដប់​លើ​ភូមិ​កំពង់​សាមី​ ស្ថិតនៅ​ក្នុង​ឃុំ​កំពង់ស្រឡៅ​ពីរ ស្រុកឆែប ខេត្តព្រះវិហារ។

តំណាង​សហគមន៍​ព្រះលាន​ចោទ​មេបញ្ជាការ​ភូមិភាគ៤ថា​ចូល​ទន្ទ្រាន​ដី​សហគមន៍​

មេបញ្ជាការ​នៃ​យោធភូមិភាគ​ ៤ប្រចាំ​ទិស​ខេត្តព្រះវិហារ​ រង​ការ​ចោទ​ថា​ បាន​ចូល​ឈូស​ឆាយដី​ព្រៃ​សហគមន៍​ព្រះលាន​ ដែល​ជាផ្នែក​មួយ​នៃ​ដី​ព្រៃ​ស្ថិត​ក្រោម​ច្បាប់​អភិរក្ស​សម្រាប់​ទុក​ឱ្យ​ពលរដ្ឋ​ជាង​ ២,៥០០នាក់​ប្រើប្រាស់​រួម​។

ការ​ផ្តល់​ដីសម្បទាន​ទ្រង់ទ្រាយ​ធំ​កំពុង​ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ខេត្តព្រះវិហារ​ធ្លាក់​ចូលក្នុង​បំណុល​

ស្រុក​ឆែប ខេត្តព្រះ​វិហារ៖ ជនជាតិ​ដើម​ភាគតិច​កួយ​រាប់ពាន់នាក់នៅក្នុង​ខេត្ត​ព្រះ​វិហារ កំពុង​តែ​បាត់បង់​មុខរបរ​របស់ពួកគេ ហើយ​គ្រួសារ​ខ្លះ​បាន​ធ្លាក់​ខ្លួន​ចូលទៅក្នុង​បំណុល ខណៈ​ពេល​ដែល​មានក្រុមហ៊ុនដាំ​ដើម​អំពៅ​ដែលមានជាប់ពាក់ព័ន្ធ​នឹងក្រុមហ៊ុន​ចិន​ បាន​ឈូស​ឆាយ​ដី​ប្រមាណជា​ ២​ម៉ឺនហិកតា។ កា​រត្រួសត្រាយនេះបានធ្វើ​ឱ្យ​ប៉ះពាល់​ដី​ព្រៃ និង​ដី​ចម្ការ​របស់​អ្នក​ភូមិនៅក្នុង​តំបន់នោះ។

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​​​នៅភូមិ​ចក់ចារ​បាត់​បង់ចំណូល​ ក្រោយ​ក្រុមហ៊ុន​វៀតណាម​វិនិយោគ​ទាំង​ភាព​ចម្រូង​ចម្រាស់

តំណាងសហគមន៍ចក់ចារ លោក ប្រប់ ជីប លើកឡើងថា ជនជាតិដើមភាគតិចព្នង ត្រូវធ្លាក់ចុះចំណូលនៅក្រោយពេលក្រុមហ៊ុនវៀតណាមឈ្មោះថា ប៊ិញភ្វឿក១ ចូលមកអភិវឌ្ឍន៍។

ប្រជានេសាទនៃសហគមន៍នេសាទ ខេត្តកំពត

អតីត​សមាជិក​ព្រឹទ្ធ​សភា​បក្ស​កាន់​អំណាច​ជំរុញ​គម្រោង​វិនិយោគ​តំបន់​ឆ្នេរ​បំពាន​​លើ​សហគមន៍​នេសាទ​នៅ​កំពត

ស្ថិត​នៅ​ជាប់​នឹង​ព្រំប្រទល់​ស្រុក​វាលរេញ​របស់​ខេត្ត​ព្រះសីហនុ និង​មាន​ចម្ងាយ​ប្រហែល ៣០​គីឡូ​ម៉ែត្រ​ភាគ​ខាង​លិច​ទីក្រុង​កំពត ព្រែកត្នោត និង​ត្រពាំងរពៅ គឺ​ជា​សហគមន៍​នេសាទ​​សមុទ្រ​ចំនួន ២ ស្ថិត​ក្នុង​ឃុំ​ព្រែកត្នោត ហើយ​ក៏​ស្ថិត​ក្នុង​ចំណោម​សហគមន៍​នេសាទ​សរុប ៩ នៅ​ក្នុង​ស្រុក​ទឹកឈូ របស់​ខេត្ត​កំពត។

ជនជាតិ​ចិន​គ្រប់គ្រង​មុខរបរ​ដែល​ខ្មែរ​ធ្លាប់ធ្វើ​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ​

លោក ចេង ឃាង គឺជាអ្នកលក់បាយម្នាក់នៅក្នុងក្រុងព្រះសីហនុ។ គាត់​និយាយថា សព្វថ្ងៃនេះអ្នកដែលរកចំណូលបានជាធម្យម ៣០០ដុល្លារអាម៉េរិកក្នុងមួយខែគឺ ពិបាករស់នៅណាស់។ សម្រាប់​លោក ឃាង ទំនិញនៅលើ​ទីផ្សារក្នុង​ខេត្តព្រះ​សីហនុគឺ​បាន​ឡើង​ថ្លៃខ្ពស់។

លោក ប៉ែន ប៊ុណ្ណារ៍

តុលាការរតនគិរី លើកពេលសាកសួរមន្រ្តីសិទ្ធិមនុស្សអាដហុក និងតំណាងសហគមន៍

ចៅក្រមស៊ើបសួរនៃតុលាការខេត្តរតនគិរី នៅថ្ងៃទី៣ខែ កញ្ញា ឆ្នាំ២០១៩ បានលើកពេលសាកសួរមន្រ្តីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្ស អាដហុក និងពលរដ្ឋតំណាងសហគមន៍២នាក់ដោយមិនកំណត់ពេល។