បណ្ណាល័យពន្ធនាគារ

ពន្ធនាគារ និងអង្គការស៊ីប៉ា ជំរុញការអានដើម្បីឱ្យអ្នកជាប់ឃុំកែប្រែឥរិយាបថ

អាជ្ញាធរពន្ធនាគារ និងអង្គការស៊ីប៉ា បានឯកភាពគ្នាបន្ដលើកកម្ពស់វិស័យអប់រំ និងការអានក្នុងពន្ធនាគារទូទាំងប្រទេស ដើម្បីឱ្យអ្នកជាប់ឃុំទទួលបានចំណេះដឹង និងកែប្រែឥរិយាបថ។​

ស ខេង

លោក ស ខេង៖ គ្រោះថ្នាក់​ចរាចរណ៍​ឈាន​ដល់​កម្រិត​ប្រកាស​អាសន្ន​

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអំពាវនាវជាថ្មីឲ្យប្រជាពលរដ្ឋ និងអ្នកបើកបរបង្កើនការប្រុងប្រយ័ត្ន ដោយថា ចំនួនអ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើនឡើងជាលំដាប់ និងឈានដល់កម្រិត «ប្រកាសអាសន្ន»។

ការប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ ២០១៧

HRW ទាមទារជាថ្មីឲ្យរដ្ឋាភិបាលឈប់​​រឹតត្បិតសេរីភាពសារព័ត៌មាននៅកម្ពុជា

អង្គការសិទ្ធិមនុស្សអន្ដរជាតិ បាន​ទាមទារជាថ្មីឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បញ្ឈប់ការគំរាមកំហែងលើសេរីភាពសារព័ត៌មាន ចំពេល​ដែល​កម្ពុជារៀបចំសន្និសីទអន្ដរជាតិមួយនៅក្នុងសប្ដាហ៍នេះ។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ដោយ សាយ ទ្បាលីស)

គ្រឹះស្ថាន​អប់រំ​​រង​ការ​ចោទ​សួរ​ពី​អព្យាក្រឹតភាព​ ក្រោយ​គ្រោង​​ពិធី​ហូប​នំ​បញ្ចុក​តាម​ការ​អំពាវ​នាវ​ពី​លោក ហ៊ុន សែន

គ្រឹះស្ថានអប់រំ​​មួយចំនួន បានប្រកាសរៀបចំពិធីហូបនំបញ្ចុក​ទៅ​តាម​ការ​អំពាវ​នាវ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​អំពី​ជំហរ​អព្យាក្រឹតភាព​នៃ​ស្ថាប័ន​អប់រំ​ពី​គណបក្ស​​នយោបាយ​ណា​មួយ​។

អង្គរវត្ត

ចំនួន​ភ្ញៀវ​បរទេស​ចូល​ទស្សនា​តំបន់​អង្គរ​ធ្លាក់​ចុះ​ជាលើក​ដំបូង​ ក្រោយ​រដ្ឋ​ចូល​គ្រប់​គ្រង

របាយការណ៍បង្ហាញថា ចំនួន​ភ្ញៀវទេសចរបរទេសដែលចូលទស្សនារមណីយដ្ឋានអង្គរក្នុងខេត្តសៀមរាប បានធ្លាក់ចុះប្រមាណ ៧ភាគរយ ក្នុងរយៈពេល ៥ខែដើមឆ្នាំ​កន្លង​មក​នេះ ដែល​នេះ​គឺ​ជា​ការ​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ចាប់​តាំង​​ពី​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មួយ​នេះ ត្រូវ​បាន​មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​ឯកជន​របស់​រដ្ឋ។

ខ្មែរក្រោម

ខ្មែរក្រោមទាមទារឲ្យរដ្ឋាភិបាលយកថ្ងៃ៤មិថុនា ជាបុណ្យជាតិនៃការបាត់បង់ទឹកដីទៅវៀតណាម

អង្គការ សមាគមខ្មែរកម្ពុជាក្រោមបានស្នើជាថ្មីឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ពិចារណាយកថ្ងៃទី៤ ខែមិថុនា ជាទិវាជាតិរំលឹកការឈឺចាប់នៃការបាត់បង់ទឹកដីកម្ពុជាក្រោមទៅវៀតណាម។

លោក ហ៊ុន សែន និងលោក សម រង្ស៊ី

លោក ហ៊ុន សែន ប្រកាសរៀបចំពិធីហូបនំបញ្ចុកឌឺដងលោក សម រង្ស៊ី

មេដឹកនាំបក្សកាន់អំណាច លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសរៀបចំពិធីហូបនំបញ្ចុក នៅចំថ្ងៃតែ​មួយ​ដែលលោក​អះអាង​ថា ក្រុមអ្នកគាំទ្រអតីតមេដឹកនាំ​បក្សប្រឆាំងនៅក្នុង និងក្រៅប្រទេសគ្រោងរៀបចំពិធីដូចគ្នានេះ។

ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក ហ៊ុន សែន៖ អញប្រាប់អ្ហែង ពីថ្ងៃនេះទៅ អញហៅអ្ហែងតែអាឆ្កែ

មេដឹកនាំបក្សកាន់អំណាច លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗជាថ្មី​ម្ដង​ទៀត​ទៅនឹង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី ដោយថា ចាប់ពីពេលនេះទៅ លោកនឹងហៅលោក សម រង្ស៊ី ថា «ឆ្កែ»។

រ៉ាត់ រត្នមុនី

AMNESTY ចាត់ទុក​ករណីលោក រ៉ាត់ រ័ត្នមុនី ថា ជាការគំរាមអ្នករិះគន់

អង្គការលើកលែងទោសអន្ដរជាតិ (Amnesty International) បានអំពាវនាវឲ្យតុលាការកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើអ្នកបកប្រែភាសាឲ្យទូរទស្សន៍រុស្ស៊ី RT លោក រ៉ាត់ រ័ត្នមុនី។

ពលកម្មកុមារ (Licadho)

លោក ហ៊ុន សែន ​ថា រដ្ឋាភិបាល​លោក​យកចិត្តទុកដាក់ទប់ស្កាត់​ពលកម្មលើកុមារ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អះអាងថា រដ្ឋាភិបាលរបស់​លោក​បានយកចិត្តទុកដាក់ទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មលើកុមារ និងការធ្វើការងារដោយបង្ខំ តាមរយៈការពង្រឹងសមត្ថភាពមន្ដ្រីជំនាញ និងយន្ដការពាក់ព័ន្ធនានា។