ប្រមុខ​ការទូត​កម្ពុជា​ថា ចិនសន្យា​ជំរុញវិនិយោគិន​របស់ខ្លួនមកកម្ពុជាបន្ថែមទៀត

ប្រមុខ​ការទូត​កម្ពុជា​អះ​អាង​ថា ចិន​សន្យា​ជំរុញ​ក្រុម​វិនិយោគិន​របស់ខ្លួនឲ្យ​មកបណ្ដាក់ទុននៅកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា។

ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក ហ៊ុន សែន ថាលោក​រង់ចាំធ្វើសង្គ្រាមជាមួយលោក សម រង្ស៊ី

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រកាសជាថ្មីពេលលោកទៅបំពេញទស្សនកិច្ចនៅជប៉ុន ថាលោកនឹងមិនដកថយក្នុងការចាត់វិធានការទៅលើអតីតមេបក្សប្រឆាំងនោះទេ ក្រោមហេតុផលថា អនុវត្តច្បាប់ដើម្បីការពារសន្តិសុខ និងសន្តិភាពដល់ជាតិ។​​

hun sen

រដ្ឋាភិបាលធានាភាពអំណោយផលដល់អ្នកវិនិយោគបរទេស​ ទោះមានបញ្ហា EBA

ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកទឹកចិត្តដល់ក្រុមអ្នកវិនិយោគឲ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ប៉ុន្ដែ ការលើកឡើងនេះគឺស្របពេលកម្ពុជាទទួលរងការព្រមានទណ្ឌកម្មសេដ្ឋកិច្ចពីសហភាពអឺរ៉ុប។

យិន ម៉ាណា

តុលាការ​ដោះលែង​កញ្ញា​ យិន ម៉ាណា ក្រោយ​អនុវត្ត​ទោស​២​ខែ ករណី​បើក​ឡាន​បុក​មនុស្ស​ស្លាប់​

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចដោះលែងកញ្ញា យិន ម៉ាណា ដែលជាជនបង្កហេតុករណីបើករថយន្ដបុកនិស្សិតស្រីម្នាក់ស្លាប់ បន្ទាប់ពីត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារចំនួន ១ឆ្នាំ ប៉ុន្ដែ អនុវត្តទោសតែ ២ខែប៉ុណ្ណោះ។

រដ្ឋាភិបាលចោទលោក សម រង្ស៊ី ថាចង់យកពលរដ្ឋជាឈ្នាន់ដើម្បីបានចូលស្រុក

រដ្ឋាភិបាលរបស់គណបក្សកាន់អំណាចបានប្រតិកម្មជាថ្មីទៀតចំពោះលោក សម រង្ស៊ី ដោយចោទអតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេសរូបនេះ ថា ចង់យកពលរដ្ឋធ្វើជាខែលដើម្បីបានចូលមកកម្ពុជាវិញ។

យុវជន​គាំទ្រអតីត CNRP ​គ្រោងតវ៉ាប្រឆាំងវត្តមានលោក ហ៊ុន សែន នៅជប៉ុន

ក្រុមយុវជនដែលគាំទ្រ​អតីតគណបក្សសង្គ្រោះ​ជាតិ​ គ្រោងធ្វើការតវ៉ាប្រឆាំងវត្តមានរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អំឡុងពេលដែលមេដឹកនាំកម្ពុជារូបនេះទៅចូលរួមសន្និសីទមួយនៅប្រទេសជប៉ុននាចុងខែឧសភានេះ។

លន់ ឬទ្ធិ និង គង់ មុនីកា

គណបក្ស២មិនមានអង្គបោះឆ្នោត ចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ​

គណបក្សចំនួន២ ដែលមិនមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាអង្គបោះឆ្នោត បានចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ នៅថ្ងៃនេះ។​

ម៉ម សូណង់ដូ(ឆ្វេង) ខឹម វាសនា(កណ្ដាល) និង យ៉េង វីរៈ(ស្ដាំ)

បក្ស​មានសមាជិកក្រុមប្រឹក្សាហើយមិនចូលរួមបោះឆ្នោត ថាមិនមានសង្ឃឹម​

គណបក្សមួយចំនួនដែលមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយមិនចូលរួមការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះដោយមិនរំពឹងខ្ពស់ចំពោះការបោះឆ្នោតនេះនោះទេ ដោយថា គណបក្សកាន់អំណាចនឹងឈ្នះ ១០០ភាគរយ។

ជនជាតិអាមេរិក

តុលាការ​សៀមរាប​ចោទ​បុរស​អាមេរិក​ម្នាក់​ពី​បទ​បំពាន​ផ្លូវភេទ​លើ​កុមារី​៤​នាក់​

តុលាការខេត្តសៀមរាប បានចោទប្រកាន់បុរសជនជាតិអាមេរិកម្នាក់ពីបទបំពារបំពានផ្លូវភេទលើក្មេងស្រី ៤នាក់ក្នុងប្រទេសកម្ពុជា។

សង្គមនេះ

សាកលវិទ្យាល័យមួយនៅសៀមរាបសោកស្ដាយដែលនិស្សិតខ្លួនច្រៀងបទ «សង្គមនេះ»

សាកល​វិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (University of South-East Asia) បង្ហាញការ​សោកស្តាយ​ដែល​និស្សិតរបស់ខ្លួនម្នាក់ច្រៀងបទចំរៀងរិះគន់សង្គមនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ។