លោក ព្រាប សុវត្ថិ នៅ​លើកឆាក​ប្រគំតន្ត្រី​នា​ពេល​កន្លង​មក (រូបភាព៖ វង្ស សុម៉ាលីន)

ព្រាប សុវត្ថិ ទៅ​ច្រៀងលក់​​សំបុត្រ​នៅ​កម្ពុជា​ក្រោម

​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ តារា​ចម្រៀង​​ល្បី​ឈ្មោះ​​លោក ​ព្រាប សុវត្ថិ នឹងដឹក​នាំ​ក្រុម​រាំ​អម​ដោយ​​​​អ្នក​​​រៀប​ចំ​​​​​សម្លៀក​​បំពាក់​ផ្ទាល់​ខ្លួនផង​​ប្រមាណ​​​​​​​​២០​នាក់ ចេញ​ទៅ​ច្រៀង​​នៅ​ប្រទេស​វៀតណាម ក្នុង​កម្មវិធី​តន្ត្រី​​លក់​សំបុត្រ​​​​​​ធំមួយដែល​រៀប​ចំ​នៅ​ខេត្ត​ព្រះ​​​ត្រពាំង​​​​​​ ដែន​ដី​​​​​​​​​​​ខ្មែរ​កម្ពុជា​ក្រោមក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​។ នេះ​ជា​​ការ​ចេញ​​ច្រៀង​​​​លើក​ទី​​១ ដែល​លោក​បាន​ជាន់​ទឹក​ដី​​​​​​​​​ដែលសម្បូរ​​​ដោយ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​​​ក្នុងប្រទេស​វៀតណាម ដោយ​​​​ក្រៅ​ពី​លោក​ក៏​មាន​​​តារា​ចម្រៀង​​​​​​​​ល្បី​ឈ្មោះ​ជា​ច្រើន​ទៀត​​​​​​​ទៅ​ជា​មួយ​ផងដែរ។

នាយគ្រឿន (កណ្ដាល) ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​កាល​ពី​កន្លង​ទៅ (រូបភាព៖ វង្ស សុម៉ាលីន)

នាយគ្រឿន និងផលិតករសុំ​ឲ្យ​ក្រសួងវប្បធម៌យោគយល់

តបនឹងប្រតិកម្មរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជុំវិញពាក្យសម្ដីរបស់នាយគ្រឿន ដែលត្រូវគេស្រង់យកទៅចុះផ្សាយធ្វើឲ្យក្រសួងក្ដៅស្លឹកត្រចៀកនោះ ទាំងសាមីខ្លួន និងចាងហ្វាងផលិតកម្ម បានធ្វើការបញ្ជាក់ជាច្រើនក្នុងន័យបញ្ចប់ចម្រូងចម្រាស់ដែលត្រូវគេមើលឃើញថា បណ្ដាលមកពីក្រុមផលិត និងអ្នកជំនាញភាពយន្តរបស់ក្រសួងធ្វើការមិនទាន់យល់ចិត្តគ្នា។ ភាគីអ្នកឆ្លើយតបក៏បានព្យាយាមពន្យល់ពីផលវិបាក ដើម្បីឲ្យក្រសួងវប្បធម៌មានការយោគយល់ពាក់ព័ន្ធនឹងបញ្ហាដែលបានចោទឡើងនោះផងដែរ។

កញ្ញា ឌួង ហ្សូរីដា នា​ពេល​កន្លង​ទៅ (រូបភាព៖ វង្ស សុម៉ាលីន)

ឌួង ហ្សូរីដា ធ្វើទូតសុឆន្ទៈឲ្យក្មេងពិការស្មារតី

ជាលើកទី១ដែលតារាសម្ដែង និងជាពិធីការិនីជើងចាស់កញ្ញា ឌួង ហ្សូរីដា សម្រេចចិត្តទទួលយកតំណែងជាឯកអគ្គរាជទូតសុឆន្ទៈរបស់អង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍ហៅកាត់ថា HHC Cambodia ដើម្បីរួមចំណែកជួយសង្គ្រោះដល់ក្មេងពិការរបស់អង្គការនេះ ដែលពួកគេគឺជាក្មេងពិការខាងផ្នែកស្មារតី។

បេក្ខជនក្នុង​វគ្គផ្ដាច់​ព្រ័ត្រ​ក្នុង​​កម្មវិធី Cambodian Idol លោក ម៉ៅ ហាជី (រូប​ពី​ហ្វេសប៊ុក​)

ម៉ៅ ហាជី ត្រូវគេអះអាងថាលែងប្រពន្ធព្រោះភ្លើងប្រច័ណ្ឌ

បើទោះជាបេក្ខជនដែលបានល្បីឈ្មោះពីកម្មវិធី Cambodian Idol លោក ម៉ៅ ហាជី នៅមិនព្រមផ្ដល់សម្ភាសន៍នៅឡើយ ពាក់ព័ន្ធនឹងដំណឹងបញ្ចប់ទំនាក់ទំនងជាមួយប្រពន្ធ និងកូនប្រុសក្រៅចំណងអាពាហ៍ពិពាហ៍នៅខេត្តបាត់ដំបង ក៏ប្រភពកាន់តែច្រើនអះអាងថា នោះជាដំណឹងពិតប្រាកដ។

ម្ចាស់ជ័យលាភីកម្មវិធីThe Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា (រូបភាព៖ វង្ស សុម៉ាលីន)

ប៊ុត សីហា ថាហង្សមាសមិនខុស

ឆ្លើយតបនឹងការរិះគន់ថាហង្សមាសលើកស្ទួយមិនស្មើគ្នា ទើបធ្វើឲ្យម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា មិនសូវលេចធ្លោ តារាចម្រៀងរូបនេះបានអះអាងថា បញ្ហានោះគឺហង្សមាសមិនខុសនោះទេ។ ផ្ទុយទៅវិញ លោកបានបន្ទោសខ្លួនឯងថា លោកជាអ្នកបោះបង់ឱកាសខ្លួនឯង ទើបធ្វើឲ្យកេរ្តិ៍ឈ្មោះហាក់នៅមានកម្រិត បើធៀបនឹងមិត្តរួមក្រុម ជាពិសេសគឺ នី រតនា ដែលទើបទទួលពានពីកម្មវិធីលំដាប់ថ្នាក់ពិភពលោកដូចគ្នា។

នាយគ្រឿន ក្នុងពិធីបើកសម្ពោធដាក់បញ្ចាំងរឿង «កំពូលអ្នកសុំទានជួបស្នេហ៍» (រូបភាព៖ វង្ស សុម៉ាលីន)

នាយគ្រឿនថ្ងូរអត់មានសល់អី ខណៈរឿងថ្មីលេចចេញបន្តគ្នា

ខុសពីតារាកំប្លែងរួមក្រុមដូចជា នាយពែកមី នាយក្រូច នាយចឺម និងនាងខ្ញុង ដែលសុទ្ធតែអះអាងថាសល់ផ្ទះសល់សម្បែង និងមុខរបររកស៊ីពីចំណូលក្នុងសិល្បៈនោះ នាយគ្រឿន ដែលត្រូវគេស្គាល់ថាមានទីផ្សារសម្ដែងយ៉ាងជោគជ័យយូរក្រែលដែរហើយ បែរជាថ្ងូរថាអត់ទាន់សល់អី។ នេះជាការលើកឡើងផ្ទុយស្រឡះទាំងស្រុងពីទីផ្សារសិល្បៈជាក់ស្ដែង ក្នុងពេលដែលមានការទម្លាយថា តម្លៃខ្លួនរបស់តារាកំប្លែងរូបនេះក៏ហក់ឡើងខ្ពស់នោះផង។

នាង Ruger Maiya-Saraya Matha

តារាកូនខ្មែរកាត់អាល្លឺម៉ង់កាន់តែលេចធ្លោក្នុងសិល្បៈ

ប្រមាណជាប៉ុន្មានខែចុងក្រោយនេះ គេកត់សម្គាល់ថាតារាសម្ដែងវ័យក្មេងមានសម្រស់ស្រស់សោភា នាង ម៉ៃយ៉ា ដែលត្រូវគេស្គាល់ថាជាកូនខ្មែរកាត់អាល្លឺម៉ង់ទទួលបានទីផ្សារសិល្បៈស្ទុះឡើងយ៉ាងខ្លាំង។ តារាសម្ដែងដែលមានរូបរាងខ្ពស់ស្រឡះ និងទម្រង់មុខកាត់អ៊ឺរ៉ុបរូបនេះ ត្រូវគេរំពឹងថានឹងឆ្មក់បានតំណែងល្បីល្បាញខ្លាំងក្លា បន្ទាប់ពីនាងក៏បានតំណែងតួឯកនៅប៉ុស្ដិ៍លេខ៥ក្នុងភាពយន្តភាគថ្មី។

អ្នកនាង​ ស្វែង សុជាតា ក្នុងពិធីសម្ពោធស្ទូឌីយោថ្មី និងរឿង២ព្រមគ្នារបស់ផលិតកម្មចក្រវាទ្បពេជ្រ (រូបភាព៖ វង្ស សុម៉ាលីន​)

ស្វែង សុជាតា ទីផ្សារប្រែប្រួលក្រោយរួចពីជីវិតដុនដាប

បន្ទាប់ពីរួចផុតការយាយីដោយជំងឺដុះសាច់ក្នុងខួរក្បាលធ្ងន់ធ្ងរ គេកត់សម្គាល់ឃើញថា អ្នកនាង ស្វែង សុជាតា នៅដើមឆ្នាំ២០១៦នេះ មានការស្ទុះឡើងនូវទីផ្សារសិល្បៈគួរឲ្យកត់សម្គាល់។ ក្រៅពីបានតំណែងជាតួសំខាន់ក្នុងរឿងដល់ទៅ៤រឿងផ្សេងគ្នានៅអំឡុងខែមីនានេះ អ្នកនាងក៏អះអាងថាទទួលបានតម្លៃខ្លួនខ្ពស់ខុសគ្នាកាលពីមុនផងដែរ ទើបអ្នកនាងហាក់រយាលដៃបន្តិចពីការងារស្មូនថ្នាំ និងការចាត់ចែងលើមុខរបរលក់ឱសថបុរាណ ដែលអ្នកនាងបញ្ជាក់ថាជាប្រភេទថ្នាំខ្មែរដែលជួយឲ្យជំងឺដុះសាច់ក្នុងខួរក្បាលរបស់ខ្លួនបានជាសះដោយមិនចាំបាច់វះកាត់នោះ។

ពិធីសម្ពោធ​ភាពយន្ត​រឿង «ប្រាសាទកំបាំងមុខ» កាល​ពី​ថ្ងៃ​ទី​១៨ ខែមីនា (រូបភាព៖ វង្ស សុម៉ាលីន)

រឿង «ប្រាសាទកំបាំងមុខ» និទានពីជំនឿប្រាសាទតោនៅសំបូរព្រៃគុហ៍

ចាត់ទុកជាលើកទី១ ដែលផលិតករមួយរូបបានសម្រេចបោះទុនរហូតដល់ជាង១០ម៉ឺនដុល្លារថតរឿងពាក់ព័ន្ធនឹងជំនឿនៅប្រាសាទមួយក្នុងចំណោមប្រាសាទភាគច្រើនក្នុងសំបូរព្រៃគុហ៍ដែលមានអ្នកស្រុកជឿជាក់នៅឡើយ។ ខ្សែរឿងនេះក៏ត្រូវគេឃើញបំផុសឲ្យស្គាល់ពីក្បាច់គុនបុរាណខ្មែរ២ប្រភេទផ្សេងទៀតជាលើកដំបូងគឺក្បាច់គុនរបាំគ្រុឌនាគរាជ និងក្បាច់គុនក្វាមគិរីស្វរៈដែលត្រូវគេឃើញនៅតាមកន្សែងយ័ន្ត និងតាមសិលាចារឹក ផងដែរ។

ក្រុម​ការងារ​ដែល​ចូលរួម​ពិព័រណ៌​ភាពយន្តលើក​ទី២០​នៅទីក្រុង ពេល​ត្រឡប់​មក​ដល់​កម្ពុជា​កាល​ពី​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ (រូបភាព៖ វង្ស សុម៉ាលីន)

ផលិតករនិងអ្នកពាក់ព័ន្ធថាពិព័រណ៍នៅហុងកុងធ្វើឲ្យផលិតករបរទេសចង់ទិញ និងថតភាពយន្តនៅកម្ពុជា

ប្រតិបត្តិការនាំយកភាពយន្តរបស់ជាតិប្រមាណជាង២០រឿងទៅបង្ហាញក្នុងវេទិកាពិព័រណ៌ភាពយន្តលើកទី២០នៅទីក្រុង ត្រូវបានផលិតករ និងមន្ត្រីពាក់ព័ន្ធដែលទើបត្រឡប់មកដល់ប្រទេសវិញអះអាងថា កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីពិព័រណ៍នេះ។ ក្នុងនោះ ខ្សែរឿងរបស់ខ្មែរមួយចំនួនក៏ត្រូវបានផលិតករបរទេសចាប់អារម្មណ៍ចង់បាន និងអាចនឹងឈានដល់ការផលិតរឿងរួមគ្នាក្នុងពេលដ៏ខ្លីផងដែរ។