លោក ខៀវ កាញារីទ្ធ៖ មិនមែនដោយសារផ្សាយពាណិជ្ជកម្មស្រា បានមនុស្សផឹកទេ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាងថា មូលហេតុដែលនាំឱ្យមានអ្នកពិសាគ្រឿងស្រវឹងច្រើនឬរហូតដល់ស្រវឹងជោគជាំនោះ មិនពាក់ព័ន្ធជាមួយការផ្សព្វផ្សាយពាណិជ្ជកម្មតាមរូបផ្សេងៗនោះទេ ហើយម្យ៉ាងទៀតនៅកម្ពុជាបច្ចុប្បន្នក៏មិនទាន់មានច្បាប់ហាមការផ្សព្វផ្សាយគ្រឿងស្រវឹងដែរ។​

W. Patrick Murphy

ឯកអគ្គរដ្ឋទូតថ្មីអាមេរិកយកការពង្រឹងទំនាក់ទំនងនិងការ​គាំទ្រប្រជាជនកម្ពុជា​ជាកិច្ចការអាទិភាពក្នុង​អាណត្តិ​របស់​ខ្លូន​

ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy ចាត់ទុកការ​​ពង្រឹងចំណងមិត្តភាព និងការ​គាំទ្រប្រជាជនកម្ពុជាជាកិច្ចការអាទិភាពសម្រាប់រូបលោក​​​ ។

ក្រសួងទេសចរណ៍ គ្រោងបំពាក់ភ្លើងបំភ្លឺនៅអង្គរវត្ត​ដើម្បីឱ្យភ្ញៀវចូលទស្សនាពេលរាត្រី

ក្រសួងទេសចរណ៍ គ្រោងនឹងបំពាក់ភ្លើងបំភ្លឺនៅតាមប្រាសាទអង្គរ វត្ត និងប្រាសាទមួយចំនួនទៀត ដើម្បីឱ្យភ្ញៀវទេសចរចូលទៅទស្សនានៅពេលរាត្រី។

ឥណ្ឌា ដាក់ចេញយុទ្ធសាស្រ្តបន្ថយឥទ្ធិពលរបស់ចិនលើប្រទេសជិតខាងរបស់ខ្លួន

នាយករដ្ឋមន្រ្តីឥណ្ឌាដែលទើបជាប់ឆ្នោតសារជាថ្មី លោក ណារិនដ្រា ម៉ូឌី ​បានដាក់ចេញនូវគោលនយោបាយ“ប្រទេសជិតខាងមុនគេ” ដើម្បីតទល់ទៅនឹងគោលនយោបាយ”ផ្លូវមួយខ្សែក្រវ៉ាត់មួយ”របស់ប្រទេសចិន ដែលកំពុងព្យាយាមឱបក្រសោបប្រទេសភូមិផងរបងជាមួយខ្លួន។

ក្រសួងព័ត៌មានតែងតាំងអនុរដ្ឋលេខាធិការថ្មី ២រូប និងបន្ថែមទីប្រឹក្សា ១៧រូប

លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានចេញព្រះរាជក្រឹតត្រាស់បង្គាប់តែងតាំងអនុរដ្ឋលេខាធិការក្រសួងព័ត៌មានថ្មីចំនួន ២រូប រួមមាន លោក នុត បូផាន់ និង លោក ឆាយ សុផល និងបន្ថែមទីប្រឹក្សាចំនួន១៧រូបផ្សេងទៀត ពីលើទីប្រឹក្សាចំនួន ១៧៣ នាក់ ដែលទើបតែងតាំងចាប់ពីខែមិថុនា។

USAID ជំរុញកម្ពុជាបង្កើនការផ្តល់អំណាចព័ត៌មាន​ដល់ពលរដ្ឋ

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(USAID) ជំរុញដល់កម្ពុជាឱ្យបង្កើនចំណេះដឹងដល់ប្រជាពលរដ្ឋចែកចាយ និងទទួលព័ត៌មានតាមប្រព័ន្ធបច្ចេកវិទ្យាថ្មី ដើម្បីមានការអភិវឌ្ឍន៍ប្រកបដោយភាពជោគជ័យ។​

ក្រុមបាតុករហុងកុង

ហុងកុង ព្រមានប្រឆាំងអន្តរាគមន៍ពីបរទេស ក្រោយក្រុមបាតុករហែក្បួនទៅស្ថានកុងស៊ូលអាមេរិក

អភិបាលក្រុងហុងកុង ថ្លែងប្រមានដល់រដ្ឋបរទេស នៅថ្ងៃអាទិត្យ ហាមមិនឱ្យលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីក្បួនបាតុករបានហែទៅដល់ស្ថានកុងស៊ុលអាមេរិក ដើម្បីស្នើទៅសភានៃប្រទេសមួយនេះ ឆ្លងច្បាប់ Hong Kong Human Rights and Democracy Act ថ្មីរបស់ខ្លួន។

រ៉ុង ឈុន

សហជីពស្នើព្រះមហាក្សត្រអន្តរាគមន៍លើវិបត្តិនយោបាយដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ

សហជីព និងសមាគមចំនួន​៤បានស្នើទៅព្រះមហាក្សត្រសុំឱ្យព្រះអង្គជួយអន្តរាគមន៍សម្របសម្រួលជាមួយអ្នកនយោបាយកំពុងទាស់គ្នា ដើម្បីបញ្ជៀសបញ្ហាផ្សេងៗនៅក្នុងសង្គមជាតិ និងអាចរក្សាបានប្រព័ន្ធអនុគ្រោះពន្ធ ដែល​ផ្តល់ជាការងារដល់ប្រជាពលរដ្ឋ។​

ក្រសួងការងារ រំលឹក​ថៅកែរោងចក្របើកប្រាក់ឈ្នួលឱ្យកម្មករមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រំលឹកទៅថៅកែ និយោជកកម្មកររោងចក្រសហគ្រាសទាំងអស់ បើកប្រាក់ឈ្នួលឱ្យកម្មករ មុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ​ ដើម្បីជួយសម្រួលដល់ពួកគេក្នុងការធ្វើដំណើរទៅស្រុកកំណើតជួបជុំបងប្អូន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញថ្ងៃទី៥ ខែកញ្ញានេះ។

ក្រុមសង្គមស៊ីវិលនឹងលើកបញ្ហា​សិទ្ធិមនុស្សចំនួន៣នៅកម្ពុជាបញ្ចូលក្នុង​របៀបវីរៈនៃកិច្ចប្រជុំមហាសន្និបាត UNHRC

អង្គការសង្គមស៊ីវិល ២៨ ចេញសេចក្តីថ្លែងការរួមគ្នាមួយ ដើម្បីស្នើទៅអង្គការសហប្រជាជាតិ ឱ្យលើកយកពីបញ្ហាសិទ្ធិមនុស្សដាក់បញ្ចូលក្នុងរបៀបវីរៈនៃកិច្ចប្រជុំមហាសន្និបាតសិទ្ធិមនុស្សអន្តរជាតិ UNHRC លើកទី៤២ នៅទីក្រុងហ្សឺណែវ ដើម្បីស្វែងរកដំណោះស្រាយពិតប្រាកដមួយ។