លោក កឹម សុខា

លោក កឹម សុខានៅតែរស់នៅក្នុងការឃុំខ្លួនរយៈពេល២ឆ្នាំ

មេដឹកនាំអតីតគណបក្សប្រឆាំង លោក កឹម សុខា នៅតែបន្តរស់នៅក្នុងភាពគ្មានពន្លឺនៃសេរីភាព ទាំងផ្លូវកាយ និងចិត្តគំនិត ក្រោយពីលោកត្រូវបានអាជ្ញាធរឡោមព័ទ្ធចាប់ទាំងយប់ក្នុងគេហដ្ឋាន នៅរាជធានីភ្នំពេញ នាថ្ងៃទី ០៣ កញ្ញា ២០១៧ រួចបញ្ជូនទៅឃុំខ្លួន ក្រោមបទចោទដឹកនាំបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល ដោយមានជំនួយពីសហរដ្ឋអាមេរិក។

បទល្មើស​ព្រៃឈើ

​សកម្មជន​ព្រៃឈើ​​៖ រដ្ឋាភិបាល​មាន​ឆន្ទៈ​ស្ទាក់​ស្ទើរ​​ក្នុង​​ការ​អភិរក្ស​ព្រៃឈើ​នៅ​ឡើយ

ក្រុម​​សកម្មជន​ព្រៃឈើ និងយុវជនអ្នកស្រលាញ់ធនធានធម្មជាតិ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​នៅ​ពុំ​ទាន់​មាន​ឆន្ទៈ​ពេញ​លេញ​ទាំង​ស្រុង ក្នុង​ការ​ថែ​រក្សា​ព្រៃ​ឈើ​នៅ​ឡើយ​ទេ បើទោះបី​ជា​រដ្ឋាភិបាល​បាន​ធ្វើ​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ក្ដី។

ពលរកខ្មែរថតរូបជុំគ្នានៅការិយាល័យព្រំដែន

ពលករខ្មែរ​៨៥នាក់​ដែល​ថៃ​ចាប់​ដាក់​ឃុំ ​ប្រឈម​នឹង​បញ្ហា​បំណុល​ក្រោយ​ត្រូវ​បាន​ដោះ​លែង​មក​វិញ

ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ចំនួន ៨៥​នាក់ ត្រូវបានដោះលែង និង​វិល​ត្រឡប់មក​ដល់​ផ្ទះសម្បែង​របស់​ពួកគេ​វិញហើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ប៉ុន្តែ ពលករទាំងនោះកំពុងជួបបញ្ហាជំពាក់បំណុលមីក្រូ​ហិរញ្ញវត្ថុ។

លោក​ផៃ ស៊ីផាន​

លោក ផៃ ស៊ីផាន ថាកម្ពុជាចង់ឃើញហុងកុងវិលទៅរកប្រក្រតីភាពឡើងវិញ

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ថ្លែងថា កម្ពុជា ចង់ឃើញស្ថានការវឹកវរនៅទីក្រុងហុងកុងដែលកំពុងបន្តកើនឡើង វិលទៅរកភាពស្ងប់ស្ងាត់វិញ និងគាំទ្រចំណាត់ការរដ្ឋអំណាចចិនលើក្រុមបាតុករ តែអ្នកជំនាញថា នេះជាការផ្គាប់ផ្គន់ចិន។

សិប្បកម្មផលិតទឹកត្រី

វិស័យ​ SME រំពឹងថា បញ្ហា​កង្វះ​ទុន​នឹង​ត្រូវ​ដោះ​ស្រាយ​ក្រោយ​រដ្ឋ​​ទម្លាក់​ទុន​​​១០០​លាន​ដុល្លារ

មេដឹកនាំ​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា រំពឹង​ថា ក្ដី​កង្វល់​របស់​សហគ្រាស​ខ្នាត​តូច និង​មធ្យម (SME)​អំពី​កង្វះ​ខាត​ទុន នឹង​ត្រូវ​បាន​ដោះ​ស្រាយ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ធនាគារ​មួយ ដើម្បី​ផ្ដល់​កម្ចី​ដល់​វិស័យ​មួយ​នេះ។

ឆ្នេរឯករាជ្យ

ក្រុងព្រះសីហនុត្រូវលុយ១៧០លានដុល្លារដោះស្រាយទឹកខ្វក់និងជំនន់

រដ្ឋមន្រ្តីក្រសួងសាធារណៈការ លើកឡើងថា ក្រុង​ព្រះសីហនុ ត្រូវការលុយប្រមាណ ១៧០ លានដុល្លារអាមេរិក ដើម្បីបញ្ចៀសបញ្ហាទឹកកខ្វក់ហូរចូលសមុទ្រ និងជំនន់ទឹកភ្លៀង។

មុខម្ហូប និងបង្អែមប្រពៃណីខ្មែរ

កម្ពុជា គ្រោងស្នើដាក់ម្ហូប និងបង្អែមខ្មែរ១០មុខក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

កម្ពុជា គ្រោងស្នើសុំចុះមុខម្ហូប៥មុខ និង បង្អែម៥មុខ ក្នុងបញ្ជីបេតិកភណ្ឌអរូបិយពិភពលោករបស់អង្គការ​យូណេស្កូ (UNESCO) ដើម្បី​លើកស្ទួយ​វិស័យទេស​ចរណ៍ម្ហូបអាហារ។

សមត្ថកិច្ចសន្និដ្ឋានករណីស្លាប់១គ្រួសារនៅព្រះសីហនុជាការបំពុល

សមត្ថកិច្ចក្រុងព្រះសីហនុ ឱ្យដឹងថា ករណីឪពុក និងកូនស្រី ត្រូវបានប្រទះឃើ​ញ​​​​ដេកស្លាប់ក្នុងផ្ទះ និងម្តាយឃើញនៅសល់ដង្ហើម ហើយបានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅវេលាម៉ោងប្រហែល ៨ យ​ប់​ថ្ងៃម្សិលមិញ គឺជាករណីស្ត្រីមេផ្ទះបំពុលសម្លាប់ប្តី កូន និងខ្លួនឯង។​

ទិដ្ឋភាពតំបន់សេដ្ឋកិច្ចពិសេស Nghi Son

ក្រុមហ៊ុនចិនមួយ គ្រោងវិនិយោគលើរោងចក្រតម្លៃ ២ប៊ីលានដុល្លារ នៅវៀតណាម

ក្រុមហ៊ុនដែកថែបរបស់ចិនមួយឈ្មោះ Mintal Group Co. Ltd គ្រោងនឹងបោះទន់វិនិយោគលើរោងចក្រ​ផលិតលោហៈតម្លៃ ២ពាន់លានដុល្លារអាមេរិក ក្នុងតំបន់សេដ្ឋកិច្ចពិសេស Nghi Son ភាគកណ្តាលខេត្ត Thanh Hoa ប្រទេសវៀតណាម។ នេះបើតាមប្រភពព័ត៌មានពី បណ្តាញសារព័ត៌មាន Vietnamplus ចេញផ្សាយថ្ងៃអង្គារ៍។

លោកស្រី Carrie Lam

ប្រមុខហុងកុង មើលឃើញផ្លូវសន្ទនាជាមួយក្រុមបាតុករជាច្រកចេញពីភាពច្របូកច្របល់

ប្រមុខដឹកនាំទីក្រុងហុងកុង លោកស្រី Carrie Lam បានថ្លែងថា លោកស្រីនឹងបង្កើតកិច្ចសន្ទនាមួយជាមួយក្រុមបាតុករ ដើម្បីស្តារស្ថានការណ៍ដែលកំពុងជាប់គាំង បន្ទាប់ពីចលនាបាតុកម្ម បានបន្តអូសច្រើនខែ។ នេះបើយោងតាមប្រភពព័ត៌មានពី ទូរទស្សន៍ TRTWorld របស់ទួគី ចេញផ្សាយថ្ងៃអង្គារ៍។