
ក្រសួងសុខាភិបាលរំលឹកដល់ពលរដ្ឋការពារខ្លួនពីជំងឺគ្រុនឈីក
ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ រួមនិងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការចូលរួមចលនាលុបបំបាត់ជម្រកមូសខ្លា និងទប់ស្កាត់ការកកើតសត្វមូស ដើម្បីការពារសុខភាព ខណៈករណីសង្ស័យជំងឺគ្រុនឈីក បានកើនឡើងដល់ជាង២០០០ករណី នៅខេត្តចំនួន១៥។