សម្ដេច​​ក្រុម​ព្រះ​ គ្រោង​​យាង​​វិល​​ចូល​​ឆាក​នយោ​បាយ​​វិញ​​នៅ​​ខែ​កុម្ភៈ​​

គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា សម្ដេច​ក្រុមព្រះនរោត្តម រណ​ឫទ្ធិ គ្រោង​យាង​ទៅ​ដឹកនាំ​បក្ស និង​ប្រឡូក​ក្នុង​ឆាកនយោបាយ​វិញ​នា​ចុងខែ​កុម្ភៈ​ខាងមុខ។

សេដ្ឋី​​ម៉ាឡេស៊ី​​ដែល​​ជា​​ម្ចាស់​​កា​ស៊ី​ណូ​​ណា​ហ្គា​ ទទួល​​បាន​​សញ្ជាតិ​​ខ្មែរ​​

មហាសេដ្ឋី​ម៉ាឡេស៊ី និង​ជា​ម្ចាស់​កា​ស៊ី​ណូ​ណា​ហ្គា បាន​ទទួល​សញ្ជាតិ​ខ្មែរ កាលពី​អំឡុងខែតុលា ឆ្នាំមុន នេះ​បើ​តាម​ឯកសារ​ព្រះរាជកិច្ចដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី១២ ខែ​មក​រា​ថ្មី​ៗនេះ។

វិស័យ​​ទេស​ចរណ៍​​កម្ពុជា​​ធ្លាក់​ចុះ​​ស្ទើរ​​ទាំង​ស្រុង​​បង្ខំ​​ឱ្យ​​និយោជិត​​ជាង​៤​ម៉ឺន​​នាក់​​បាត់​បង់​​ការងារ

របាយការណ៍​ប្រចាំឆ្នាំ២០២០ របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ស្ដីពី​ការអភិវឌ្ឍតំបន់​អាស៊ី លើកឡើង​ថា វិបត្តិ​កូ​វីដ១៩ បា​នប​ង្ក​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់ចុះ​ក្នុងរង្វង់៤ភាគរយ​នៅ​ឆ្នាំនេះ និង​បណ្ដាល​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា រងគ្រោះ​យ៉ាងដំណំរហូតដល់​អាជីវកម្ម​មួយចំនួន​ក្ស័យ​ធុន បិទទ្វារ និង​ខ្លះទៀត​ផ្អាក​ដំណើរការ​ទៀតផង។

បទ​យក​ការណ៍​៖​ អគារ​ធំៗ​មួយ​ចំនួន​នៅ​ភ្នំពេញ​ផ្អាក​សាង​សង់​ដោយ​​មិន​​កំណត់​​​​ពេល​បន្ទាប់​ពី​ផ្ទុះ​កូវីដ​១៩​

អគារ​ខុន​ដូ​ធំ​មួយ​ឈ្មោះ​ ស៊ី​ណូ​ផ្លា​ហ្សា ស​ង់​នៅ​តាម​បណ្ដោយ​លូ​ទឹក​ស្អុយ បណ្ដែត​ខ្លួន​កណ្ដាលអាកាស​ក្នុងសង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ ខុន​ដូ​ស៊ី​ណូ​ផ្លា​ហ្សា មាន​អគារ​ចំនួន៤ សង់​កម្ពស់៤៥ជាន់​ស្មើ​ៗគ្នា។ ប៉ុន្តែ​សំណង់​ខុន​ដូ​ទាំងនោះ​មិនទាន់​សង់​រួចរាល់​ទេ។ ខុន​ដូ​នេះសង់​បាន​ត្រឹម​បង្គុំ​សំណង់ បូក​បាយអ ប៉ុណ្ណោះ។

សង្គម​​ស៊ីវិល​បារម្ភ​​ការ​​អភិវឌ្ឍ​​នៅ​​មូល​ដ្ឋាន​​អាច​​នឹង​​យឺត​យ៉ាវ​ បើ​​ផ្អែក​លើ​​ខ្លឹម​សារ​​សេចក្តី​​ព្រាង​ច្បាប់​​ថវិកា​ជាតិ​​

ក្រុម​អង្គការ​សង្គម​ស៊ីវិល បារម្ភ​ថា ការ​អភិវឌ្ឍ​នៅ​ថ្នាក់ក្រោម​ជាតិ នឹង​មិន​អាច​ដំណើរការ​ដោយ​រលូន​បានឬយឺតយ៉ាវ​តែម្ដង បើ​តាម​ការ​វិភា​គត្រួស​ៗលើ​សេចក្ដីព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ២០២១។

ពលរដ្ឋ​នៅ​កំពត​បារម្ភ​ខ្លាំង​ ​បន្ទាប់​គោ​ក្របី​រាប់​​រយ​​ក្បាល​ធ្លាក់​​ខ្លួន​​ឈឺ​និង​ងាប់​

ប្រជាកសិករមួយចំនួនរស់នៅខេត្តកំពត ព្រួយបារម្ភខ្លាំង បន្ទាប់ពី​គោក្របីរបស់​ពួកគេ​រាប់រយក្បាលបានឆ្លងជំងឺ ហើយឈឺនិងងាប់ជាបន្តបន្ទាប់ក្នុងរយៈពេលមួយខែចុង​ក្រោយ​​នេះ។

កាសែត​​រស្មី​​កម្ពុជា​​សម្រេច​​ផ្អាក​​បោះ​ពុម្ព​​ជា​​បណ្ដោះ​អាសន្ន​​

កាសែត​រស្មី​កម្ពុជា​ដែល​មាន​អាយុ​ជាង២៧ឆ្នាំ បានសម្រេច​ផ្អាក​ការ​បោះពុម្ពនិង​លែង​ដាក់​លក់​នៅ​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃទី២៨ ខែតុលា ​ឆ្នាំ២០២០។

អ្នក​​ចិញ្ចឹម​​ត្រី​​មួយ​ចំនួន​​ប្រឈម​មុខ​នឹង​​ការ​​ក្ស័យ​ធន​​ដោយ​សារ​​រង​គ្រោះ​​ពី​​ទឹក​​ជំ​នន់​​ថ្មី​ៗ​នេះ​​

កម្ពុជា​បាន​រង​ការវាយប្រហារ​ពី​ទឹកជំនន់​បណ្ដាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំងក្លា​អស់​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​មកនេះ ដែល​បណ្ដាលឱ្យ​ជន់​លិច​រាជធានីនិង​ខេត្ត​សរុប​ចំនួន១៩នៅ​ទូទាំង​ប្រទេស និង​បង្ក​ជា​មហន្ត​រាយ​ផ្សេង​ៗ ដូចជា សម្លាប់​ជីវិត​មនុស្ស ខូ​តខាត​ទ្រព្យសម្បត្តិ​សាធារណៈ និង​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន ​ជាដើម។

អតីត​​មន្រ្តី​ CNRP​ ម្នាក់​​ត្រូវ​​វះ​​ឈាម​កក​​ក្នុង​​ក្បាល​​បន្ទាប់​ពី​​ត្រូវ​​គេ​​វាយ​​នឹង​​ដុំ​ឥដ្ឋ​

បុរស​ម្នាក់​ដែល​ជា​អតីត​ក្រុមប្រឹក្សា​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មក​ពីអ​តី​តគណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​ធ្វើការ​វះកាត់​យក​ឈាមកក​ក្នុង​ក្បាល បន្ទាប់ពី​ជន​មិន​ស្គាល់​អត្ត​សញ្ញា​ណបាន​ជិះ​ម៉ូតូ​មក​ក្បែរ​ហើយ​បាន​ប្រើ​ដុំឥដ្ឋ​វាយ​លើ​គាត់។

អាជ្ញាធរ​​ថា​ ទឹក​ស្ទឹង​​ព្រែក​ត្នោត​​ស្រក​​ចុះ​​ខ្លាំង​ តែ​​ទឹក​​លិច​​ផ្ទះ​​ពលរដ្ឋ​​នៅ​​ខណ្ឌ​ដង្កោ​​ស្រក​យឺត​​

អាជ្ញាធរ​ខណ្ឌដង្កោ បាន​អះអាង​នៅ​ថ្ងៃនេះ​ថា ទឹកស្ទឹង​ព្រែកត្នោតបាន​ស្រក​ចុះ​ខ្លាំង ប៉ុន្តែកម្រិត​ទឹកភ្លៀង​ដែល​បាន​ហូរ​ជន់​លិច​ផ្ទះសម្បែង​ពលរដ្ឋ​នៅក្នុង​ខណ្ឌ​មួយ​នេះ បាន​ថមថយ​ក្នុង​កម្រិ​តយឺត​ៗ។