ជន​ជាតិ​​ចិន​​ជាង​១០០​នាក់​​ទទួល​​បាន​​សញ្ជាតិ​​ខ្មែរ​​នៅ​​រយៈ​ពេល​៦​ខែ​​ដើម​ឆ្នាំ​​នេះ​

​ជនបរទេស​យ៉ាងហោចណាស់១៣៩នាក់​ ទទួល​បាន​សញ្ជាតិ​ខ្មែរ​ក្នុងរយៈពេល៦ខែ​ឆ្នាំ២០២០នេះ ដែល​ក្នុង​នោះ​ជនជាតិ​ចិន​មាន១១៤នាក់។

បុរសពីរនាកឈរនៅជិតមុខខ្លោងទ្វារសាលាឧទ្ធរណ៍ មហាអយ្យការ ក្នុងរាជធានីភ្នំពេញ។

CCHRឃើញថា ការរំលោភសិទ្ធិជនជាប់ចោទនៅសាលាឧទ្ធរណ៍នៅតែមានខ្ពស់

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)រកឃើញថា ការរំលោភសិទ្ធិជនជាប់ចោទនៅសាលាឧទ្ធរណ៍នៅក្នុងដំណើរការជម្រះក្តីនៅតែមានច្រើន។

កុមារ ២​នាក់​ដើរ​នៅ​តាម​មាត់​ទន្លេ​ នាខណ្ឌជ្រោយចង្វារ ទល់​មុខ​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ​ កាលពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២០។

កម្ពុជា​​​​ខ្ចី​ប្រាក់​​ពី​​បរទេស​​ជិត​៤៨០​លាន​​ដុល្លារ​​ក្នុង​​ឆមាស​​ទី​១​ឆ្នាំ​២០២០​

កម្ពុជា​បាន​ខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​សរុប​ជិត៤៨០លាន​ដុល្លារ​នៅក្នុង​ឆមាស​ទី១ក្នុង​ឆ្នាំនេះ ឬស្មើនឹង២៥ភាគរយ​នៃ​គម្រោង​កម្ចី​ទំហំ១ ៤០០លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​បាន​គ្រោងឡើង​សម្រាប់​ឆ្នាំ២០២០នេះ។ នេះ​បើ​តាម​តួលេខ​ចេញ​ដោយ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅដើម​ខែតុលា​នេះ។

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

តុលាការ​ខេត្ត​​ព្រះ​សីហនុ​​សម្រេច​​ឃុំ​​ជន​ជាតិ​​ចិន​៩​នាក់​​ពាក់​ព័ន្ធ​​បទ​ល្មើស​​ចំនួន​៣​

​តុលាការខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃនេះបានសម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ចំនួន៩នាក់​និង​គ្រោង​បណ្ដេញ​ជនជាតិចិន៧៦នាក់​ផ្សេងទៀត​ចេញពី​កម្ពុជា​ ក្នុងចំណោម​ជនជាតិ​ចិន៣៨១នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ភោជនីយដ្ឋាន​មួយ​កាលពី​ចុងខែ​កញ្ញា។

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

សមត្ថកិច្ចឃាត់ខ្លួនជន​ជាតិចិន​​​​ជិត៤០០​នាក់ ក្នុង​​ភោជនីយដ្ឋាន​មួយ​នៅ​ខេត្តព្រះសីហនុ

សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនជាតិចិនជិត៤០០នាក់ ក្នុងភោជនីយដ្ឋានស៊ីន ខាយសៀនមិន នាភូមិ៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៩ខែកញ្ញា។

ធនាគារពិភពលោក

ធនាគារពិភពលោក៖ អត្រាភាពក្រីក្រ​នៅ​កម្ពុជាទំនងជានឹងកើនឡើងវិញ​

ធនាគារពិភពលោកព្យាករថាភាពក្រីក្រនៅកម្ពុជាទំនងជា​កើនឡើងវិញ​ព្រោះ​កំណើនសេដ្ឋកិច្ចមាន​សភាព​មិនសូវល្អដោយសារ​តែការរីករាលដាលជាសកលនៃជំងឺកូវីដ១៩។

OHCHR អំពាវនាវ​​ដល់​​រដ្ឋា​ភិបាល​​ដោះ​លែង​​អ្នក​ជាប់​ឃុំ​​ជាង​១០​នាក់​​ដោយ​​ឥត​​លក្ខខណ្ឌ​

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា OHCHR អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​ជាបន្ទាន់និង​ដោយ​គ្មាន​លក្ខខណ្ឌ និង​ស្នើ​ឱ្យ​បញ្ឈប់​ការ​បំភិតបំភ័យ​ទៅលើ​តួអង្គ​សង្គម​ស៊ីវិល។

អង្គការ​​អន្តរ​ជាតិ​៣​ជំរុញ​​រដ្ឋ​​គ្រប់​គ្រង​​ឱ្យ​​តឹងរ៉ឹង​​លើ​​ការ​​លក់​​ផលិត​ផល​​ជំនួស​​ទឹក​ដោះ​​ម្ដាយ​

​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន៣ រួមមាន​ មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ (UNICEF​) អង្គការសុខភាព​ពិភពលោក (WHO​) អង្គការ Helen Keller អន្តរជាតិ​ (HKI​) បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​មួយ ដោយ​ជំរុញ​រដ្ឋាភិបាល​ឱ្យ​គ្រប់គ្រង​តឹងរ៉ឹង​លើ​ការ​លក់​ផលិតផល​ជំនួស​ទឹកដោះ​ម្ដាយ។

ក្រសួង​​បញ្ជា​​ឱ្យ​​ឈប់​​ចែក​ចាយ​​ទឹក​​ដោះ​​គោ​​នុ​តទ្រី​លែ​ត​សម្រាប់​​កុមារ​អាយុពី​០​ដល់​២៤​ខែ​​

ក្រសួង​ពាណិជ្ជកម្ម​បញ្ជា​ឱ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​ការនាំចូលនិង​ចែកចាយ​ទឹកដោះគោ​ម៉ា​ក នុ​តទ្រី​លែ​ត (Nutrilatt​) សម្រាប់​កុមារ​អាយុ​ពី​សូន្យ​ដល់២៤ខែ។

EU​ផ្ដល់​​ថវិកា​២​លាន​៥​សែន​​អឺរ៉ូ​ជួយ​​អង្គការ​​ដែល​​ធ្វើ​ការ​​លើ​​ផ្នែក​​គណ​នេយ្យ​​ភាព​​

សហ​ភាព​អឺ​រ៉ុប​បាន​ផ្ដល់​ជំនួយ​ចំនួន២លាន៥សែន​អឺរ៉ូ ជួយ​គាំទ្រ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​បញ្ហា​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា។