កម្ពុជា​ចាប់ផ្ដើម​ជំរឿន​ស្ថិតិ​ប្រជាជន​លើក​ទី​៣​នៅ​ថ្ងៃ​នេះ

ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​​ដំណើរការ​ធ្វើ​ជំរឿន​ស្ថិតិ​ប្រជាជន​​របស់​ខ្លួន​នៅ​ថ្ងៃ​​អាទិត្យ​នេះ ដែល​ជា​ជំរឿន​លើក​ទី​៣ នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។

អតីត​មន្ដ្រីបក្សប្រឆាំង​ម្នាក់​ទៀត​ទទួល​បាន​សិទ្ធិធ្វើនយោបាយ​ឡើង​វិញ

រដ្ឋ​សភា​កម្ពុជា​ដែល​កាន់​កាប់​អាសនៈ​ទាំង​អស់​ដោយ​តំណាង​រាស្ត្រ​របស់​បក្ស​កាន់​អំណាច​នោះ បាន​សម្រេច​កែ​ប្រែ​ច្បាប់​គណបក្ស​នយោបាយ​កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​ឆ្នាំ​មុន ជា​ការ​បើក​ផ្លូវ​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង អាច​វិល​ទៅ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ ក្រោយ​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​នោះ។ ប៉ុន្តែ មាន​តែ​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ ៣​រូប​ប៉ុណ្ណោះ ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ក្រោយ​ពី​ការ​កែ​ប្រែ​ច្បាប់​នោះ​ចូល​​ជា​ធរមាន​មក។

EUផ្តល់ជំនួយជិត១លានដុល្លារដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ

សហភាពអឺរ៉ុប(EU)ផ្តល់ជំនួយជិត១លានដុល្លារ ដើម្បីចូលរួមចំណែកជាមួយអាជ្ញាធរថ្នាក់មូលដ្ឋានលើផ្នែកអភិបាលកិច្ចល្អ និងការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ។​

បទល្មើសចោរឆក់ឥវ៉ាន់​នៅឆ្នាំ២០១៨កើនឡើងជាង៣០០ករណី

របាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា ចំនួននៃបទល្មើសចោរឆក់ឥវ៉ាន់នៅឆ្នាំ២០១៨ មានការកើនឡើងជាង៣០០ករណីបើប្រៀបធៀបជាមួយឆ្នាំ២០១៧។​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រនគរបាលជាតិ។​

អាជ្ញាធរជាតិអប្សរា ណែនាំស្នើ​ឲ្យ​ទេសចរកុំឲ្យបរិភោគអាហារក្នុងបរិវេណប្រាសាទ

អាជ្ញាធរជាតិអប្សរាជូនដំណឹងទៅស្ថាប័នជាតិ និងអន្តរជាតិ ជួយណែនាំភ្ញៀវទេសចរទាំងអស់កុំឲ្យបរិភោគអាហារក្នុងបរិវេណប្រាសាទ អំឡុងពេលចូលទស្សនាប្រាសាទអង្គរវត្ត និងបាយ័ន ដោយថា ប្រាសាទទាំងពីរនេះ ជាទីគោរពសក្ការៈដ៏ស័ក្តិសិទ្ធិ និងជាដួងព្រលឹងរបស់ជាតិខ្មែរទាំងមូល។

ក្រសួង អំពាវនា​វ​ឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម ណែនាំ​ឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានឡើងជាយថាហេតុ ក្នុងរយៈពេល​មួយសប្តាហ៍នេះ។

កម្ពុជា អំពាវនាវឲ្យឥណ្ឌា និង ប៉ាគីស្ថាន ដោះស្រាយទំនាស់​នៅតំបន់កាស្មៀរដោយសន្តិវិធី

រដ្ឋាភិបាលកម្ពុជា ជំរុញ​ឲ្យប្រទេសឥណ្ឌា និងប៉ាគីស្ថាន រក្សាការ​អត់ធ្មត់ខ្ពស់បំផុត ហើយ​ធ្វើការដោះស្រាយទំនាស់នៅតំបន់​កាស្មៀរដោយសន្តិ​វិធី។

អាជ្ញាធររកឃើញក្លឹបកម្សាន្ត​ជិត ១៣០០កន្លែងនៅ​រាជ​ធានី​ភ្នំពេញ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿងញៀន

នគរបាល​​រាជ​ធានី​ភ្នំពេញ​​ អះអាងថា នរគរបាល​រាជ​ធានី​ភ្នំពេញ បាន​រកឃើញ​ក្លឹបកម្សាន្ត​ និងបារបារាំងជិត ១៣០០​កន្លែង បាន​ប្រើប្រាស់គ្រឿងញៀន ក្នុងនោះក្លឹប​ជាង ១​ពាន់​កន្លែង បានធ្វើកិច្ចសន្យាដើម្បី​បញ្ឈប់ការប្រើប្រាស់​ និង​ចែក​ចាយ​គ្រឿង​ញៀន​រួច​ហើយ។

វៀតណាមបញ្ជូន​ពលរដ្ឋ​ខ្មែរ​២៧​នាក់ឆ្លង​ដែន​ខុស​ច្បាប់​មក​កម្ពុជា​វិញ

ពលរដ្ឋ​ខ្មែរ​ជិត ៣០​នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​កុមារ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​បញ្ជូន​មក​ប្រទេស​កំណើត​វិញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រោយ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​វៀតណាម។ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​កម្ពុជា។

ចំណូល​ពន្ធ​គយ​ឆ្នាំ​២០១៨​ កើន​ឡើង​ជាង​៣០ភាគរយ

រដ្ឋាភិបាល​លើក​ឡើង​ថា ​ចំណូល​ពន្ធ​គយ​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ ​កម្ពុជា​ទទួល​បាន​ប្រមាណ​១០ ទ្រីលានរៀល ឬ​ស្មើ​នឹង​ជាង​២ ៥០០លានដុល្លារអាមេរិក កើន​លើស​ឆ្នាំ​២០១៧​ប្រមាណ​៣២ភាគរយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ