គ.ជ.ប ច្រាន​​ចោល​​បណ្តឹង​​ឈរ​​ឈ្មោះ​​បោះ​ឆ្នោត​​បក្ស​​ភ្លើង​​ទៀន​​សង្កាត់​​អូរឫស្សី​ទី២​​ និង​​បិទ​​ផ្លូវ​​តវ៉ា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានសម្រេចបដិសេធបណ្តឹងសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ខណៈប្រធានស្តីទីគណបក្សនេះចាត់ទុកសេចក្តីសម្រេចនេះថា ជារឿងនយោបាយ។

លោក ហ៊ុន សែន ​នៅតែបន្ដឈរជាបេក្ខភាពនាយករដ្ឋមន្ដ្រីក្នុងការបោះឆ្នោតឆ្នាំ២០២៣

នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាថ្មីទៀតថា លោកនៅតែបន្ដឈរជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ​ ហើយកូនប្រុសច្បងរបស់លោកគឺ លោក ហ៊ុន ម៉ាណែត នៅតែជាបេក្ខជនបន្ដវេនដែលត្រូវបម្រុងទុកនាពេលអនាគតដដែល។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

គ.ជ.ប សម្រេច​​លុបបញ្ជីបេក្ខជ​នដំបូងនៃ​​​បក្សភ្លើងទៀននៅសង្កាត់ចំនួន៣ ក្នុងរាជធានីភ្នំពេញ

ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបឈ្មោះ​បេក្ខជនជិត ៦០នាក់​​​នៅសង្កាត់ចំនួន​៣ ​មកពី​គណបក្សភ្លើងទៀន ចេញពី​បញ្ជី​ឈរ​ឈ្មោះ​​ក្នុងការ​បោះឆ្នោត​ជ្រើស​​​​​រើ​ស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​​ ក្រោយ​រកឃើញភាពមិនប្រក្រតីក្នុងដំណើរ​​​​​ការដាក់​បេក្ខ​ជន​នាពេល​កន្លង​មក។

លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន។

ស្លាកគណបក្សភ្លើងទៀនរងការបំផ្លាញបន្តបន្ទាប់នៅមុនការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់ចូលមកដល់

មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន បានអះអាងថា មានស្លាកគណបក្សរបស់ខ្លួននៅតាមបណ្តាខេត្ត​​មួយ​​ចំនួន ត្រូវបានជន​​អនាមិក​​កាប់​​បំផ្លាញ និងផ្តួលរំលំ នៅមុនការបោះឆ្នោតជ្រើស​​រើសក្រុម​​ប្រឹក្សា​​​​ឃុំ​​-សង្កាត់ចូលមកដល់ ខណៈ​បណ្តឹង​សុំកិច្ចអន្តរាគមន៍របស់គណបក្សទៅនគរបាលយុត្តិធម៌ និងអាជ្ញាធរមូលដ្ឋាន តែនៅមិន​​ទទួល​​បាន​​លទ្ធផល។

គ.ជ.ប ធ្វើសន្និសីទកាសែតបញ្ជាក់ពីជំហររំលាយបេក្ខភាពគណបក្សភ្លើងទៀននៃសង្កាត់ទួលស្វាយព្រៃ១ នៅទីស្ដីការ គ.ជ.ប ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

គ.ជ.ប សម្រេច​​លុបបញ្ជីឈ្មោះ​បេក្ខជ​ន​​​បក្សឆន្ទៈខ្មែរ និងបក្សភ្លើងទៀននៅសង្កាត់ចំនួន​៣ក្នុង​ខេត្តកំពង់ចាម​និងភ្នំពេញ

ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបឈ្មោះបេក្ខជនមកពី​​គណបក្សឆន្ទៈខ្មែរ និង​គណបក្ស​ភ្លើង​ទៀ​ន​ចំនួន ១៣រូប ចេញពីបញ្ជីឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ជ្រើស​​​​​រើ​ស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​​ ក្រោយរកឃើញភាពមិនប្រក្រតីក្នុងដំណើរ​​​​​ការដាក់​បេក្ខ​ជនឈរ​ឈ្មោះ ខណៈបេក្ខជន​ឈរឈ្មោះរបស់​គណបក្សភ្លើងទៀន ៤រូបទៀត រក្សាទុកនៅដដែល។

លោក ស ខេង ក្រើនរំលឹក​មន្ត្រីឱ្យ​​ទប់ស្កាត់​អស្ថិរភាពសង្គម និង​ហិង្សា​ផ្នែកនយោបាយ ​មុន​​និង​ក្រោយការ​បោះ​ឆ្នោត

ដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) លោក ស ខេង ក្រើនរំលឹក​ដល់​​​រដ្ឋបាលរាជធានី-ខេត្ត និង​សមត្ថកិច្ចពាក់ព័ន្ធ​ បំពេញ​ភារកិច្ច និង​មុខ​​ងារសា​ធារណៈឱ្យបានម៉ត់ចត់ ដោយ​​ទប់ស្កាត់ឱ្យ​បាន​ដាច់ខាត​នូវអំពើហិង្សា ការបង្កអសន្តិសុខ និងអស្ថិរភាព​សង្គម នៅក្នុងដំណាក់កាលមុន និង​ក្រោយ​ការ​បោះឆ្នោត។

គ.ជ.ប ធ្វើសន្និសីទកាសែតបញ្ជាក់ពីជំហររំលាយបេក្ខភាពគណបក្សភ្លើងទៀននៃសង្កាត់ទួលស្វាយព្រៃ១ នៅទីស្ដីការ គ.ជ.ប ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

គ.ជ.ប សម្រេចលុបឈ្មោះនិងបញ្ជីបេក្ខជនឈរឈ្មោះគណបក្សនយោបាយចំនួនពីរ ក្រោយពីរកឃើញមានភាពមិនប្រក្រតី

ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបឈ្មោះបេក្ខជនឈរឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៃគណបក្សនយោបាយចំនួនពីរ ក្រោយពីរកឃើញភាពមិនប្រក្រតីក្នុងការដាក់បេក្ខជនឈឈ្មោះនាពេលកន្លងទៅនេះ។

គ.ជ.ប ធ្វើសន្និសីទកាសែតបញ្ជាក់ពីជំហររំលាយបេក្ខភាពគណបក្សភ្លើងទៀននៃសង្កាត់ទួលស្វាយព្រៃ១ នៅទីស្ដីការ គ.ជ.ប ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

គ.ជ.ប ថ្លែង​ការពារ​ពី​ការ​រំលាយ​បញ្ជី​បេក្ខជន​បក្សភ្លើងទៀន​នៅ​សង្កាត់​ទួលស្វាយព្រៃ១

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ពីជំហរ​នៃការរំលាយបញ្ជីបេក្ខភាពនៅ​សង្កាត់​​​ទួលស្វាយព្រៃទី១ មកពីគណបក្សភ្លើងទៀន ថាមាន​ភាព​ត្រឹម​ត្រូវ​តាមនីតិវិធី និង​បទ​បញ្ជា​ស្ដីពីដំណើរ​​ការ​​​បោះ​ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដោយមិនមានភាពលម្អៀង​​ទៅរកគណបក្ស​​នយោ​​បាយ​ណាមួយឡើយ។

គ.ជ.ប បើកសវនាការជាសាធារណៈលើបណ្ដឹង​សុំបដិសេធ​បញ្ជីបេក្ខជនគណបក្សនយោបាយរបស់គណបក្សភ្លើងទៀន នៃសង្កាត់ទួលស្វាយព្រៃទី១ នៅទីស្ដីការ គ.ជ.ប ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។

គ.ជ.ប លុបបញ្ជីបេក្ខជនឈរឈ្មោះបក្សភ្លើងទៀនចំនួន២ឃុំនៅខេត្តកំពង់ចាម ដោយសារមានភាពមិនប្រក្រតី

ប្រធាន​ក្រុមប្រឹក្សាជំនុំជម្រះនៃ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស​ម្រេច​លុបចោល​​បញ្ជី​ឈ្មោះ​បេ​ក្ខជន​ទាំងអស់​​​នៃគណបក្សភ្លើងទៀន​នៅឃុំ-សង្កាត់​ចំនួន​២ ក្នុង​ចំណោម​៥ឃុំ-​សង្កាត់ នៃខេត្តកំពង់ចាម​ ដោយ​សារ​​រក​ឃើញ​​​មាន​ភាព​មិន​ប្រក្រតី​​នៃ​ដំណើរ​ការ​ចុះ​ឈ្មោះ​​​​បេក្ខ​​ជន​សម្រាប់​​ការ​បោះឆ្នោត​ជ្រើសរើ​សក្រុមប្រឹ​ក្សាឃុំ-សង្កាត់។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ យុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

គ.ជ.ប សម្រេច​ឱ្យ​អគ្គលេខា​ធិការដ្ឋាន​ប្រើប្រាស់​ឯកសារ​ដើម្បី​ផ្សព្វផ្សាយ​ក្នុង​ថ្ងៃ​បោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេច​ឱ្យ​អគ្គលេខាធិការដ្ឋានរបស់ស្ថាប័ន​មួយ​នេះ អនុវត្ត​លើឯក​​សា​​​រផ្លូវច្បាប់មួយចំនួន​ សម្រាប់ប្រើប្រាស់​​​ផ្សព្វផ្សាយដែល​បម្រើ​ឱ្យ​ការ​បោះ​​​ឆ្នោតជ្រើសរើស​​ក្រុម​​ប្រឹក្សាឃុំសង្កាត់ នីតិកាលទី៥ នាងពេលខាងមុខនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ