រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

គ.ជ.ប ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​ជាតិ​ជិត​២៨០០០នាក់​គិត​មក​ដល់​ដើម​សប្ដាហ៍​នេះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គិត​មកដ​ល់​ថ្ងៃអង្គារ​សប្ដាហ៍នេះ បាន​អនុ​ញ្ញាត​ឱ្យ​​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិ​បាល​​ចំនួន​៧ ដែលដាក់អ្នកសង្កេត​ការណ៍ជិត២៨ ០០០នាក់ ​ចូល​រួម​​សង្កេត​​មើល​ដំណើរ​ការ​​បោះ​ឆ្នោ​​តជ្រើ​ស​រើស​ក្រុម​ប្រឹក្សា​​ឃុំ​​សង្កាត់។

រថយន្តសម្រាប់ឃោសនានិងប្រកាសផ្សេងៗរបស់សាលាសង្កាត់ផ្សារដើមថ្កូវ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ (

ក្រសួងមហាផ្ទៃ​ស្នើ​មន្ត្រី​រាជការ​ស៊ីវិល​ហាម​ប្រើប្រាស់​ធនធានរដ្ឋ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់

ក្រសួងមហាផ្ទៃ អំពាវនាវទៅមន្រ្តីរាជការស៊ីវិលហាមប្រើប្រាស់ធនធានរបស់រដ្ឋ រាប់ទាំងមធ្យោ​​បា​​យ​​​ដឹក​​​ជញ្ជូនផង ដើម្បីផល​​​ប្រ​​យោ​​ជ​ន៍ក្នុងហេតុផល​​​នយោបាយ នៅអំឡុងឃោស​​នាស្វែង​​​រក​សំ​​ឡេង​ឆ្នោត ហើយត្រូវរក្សាអព្យាក្រឹត្យភាពក្នុង​ដំណើរការបោះឆ្នោតជ្រើស​​រើស​ក្រុម​​ប្រឹក្សា​​​​ឃុំ-​​សង្កា​​​ត់​ដែល​នឹងប្រព្រឹត្តទៅនាពេលខាងមុខ​។

លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា និងលោក ប៉ុល ហំម ប្រធានគណបក្សកែទម្រង់កម្ពុជា ក្នុងពិធីប្រកាសសុពលភាពជូនគណៈកម្មាធិការប្រតិបត្តិគណបក្សខេត្តកំពង់ចាម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។

គណបក្ស​មួយចំនួន​ទៀត​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ ដើម្បី​ត្រៀម​ឃោសនា​នៅ​ថ្ងៃបោះឆ្នោត

តំណាង​គណបក្សនយោបាយមួយចំនួនទៀត​បានអះអាងថា ពួកគេបានត្រៀមរួចរាល់ហើយនូវកម្មវិធីន​​​យោ​​បា​​​យ​ ដើម្បី​ដាក់​ចេញ​នៅ​ក្នុង​ថ្ងៃឃោ​សនា​ស្វែង​រក​សំឡេង​ឆ្នោត ដែលបម្រើ​ឱ្យការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​​​ប្រឹ​​ក្សា​​​​​ឃុំសង្កាត់​​ដ៏ខ្លី​​​ខាង​​មុខនេះ។

ក្បួនដង្ហែរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច នៅព្រឺកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​២០១៨​ នៅរាជធានីភ្នំពេញ​។

គណបក្សមួយចំនួនដាក់ចេញនូវកម្មវិធីនយោបាយដើម្បីប្រកួតប្រជែងឃោសនាបោះឆ្នោត

គណបក្សនយោបាយមួយចំនួន ដែលបានចុះឈ្មោះក្នុង​​ការចូលរួមប្រកួត​​ប្រជែងសម្រាប់​​​ការ​​បោះ​ឆ្នោត ជ្រើស​​​​​រើស​​ក្រុម​​ប្រឹក្សាឃុំសង្កាត់ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងកម្មវិធី​នយោបាយ​​​របស់​​​​ខ្លួន​​រួច​​រាល់ហើយ ដើម្បីត្រៀមយកអាសនៈឃុំសង្កាត់ នាពេលខាងមុខនេះ។

លោក ស ខេង ប្រាប់មន្ត្រីឱ្យចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ខណៈការបោះឆ្នោតជិតមកដល់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវទៅអាជ្ញាធរឱ្យចូលរួមគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ  ដើម្បីលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

លោក សុន ឆ័យ និងមន្ត្រីតំណាងគណបក្សភ្លើងទៀន ចូលរួមកិច្ចប្រជុំ ស្ដីពីដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។

គណបក្សភ្លើងទៀនបង្ហាញការខកចិត្តអំពីជំនួបជាមួយ ​គ.ជ.ប ទាក់ទិនការលុបបញ្ជីបោះឆ្នោត

មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន បង្ហាញការមិនពេញចិត្តចំពោះជំនួបទ្វេភាគី ជាមួយតំ​ណាង​​​​​​​ភាគី គ.ជ.ប ក្រោយ​ស្ថាប័នមួយនេះនៅរក្សា​ជំហរ​លុប​បញ្ជី​ឈ្មោះ​បេក្ខភាព​ឈរ​ជា​មេឃុំចៅ​សង្កាត់​​​របស់​គណបក្សក្រៅរដ្ឋា​​ភិបាល​នេះ​​​មួយ​​​ចំនួន​ ខណៈគណបក្ស​នេះនៅតែអះអាងថា ការ​លុប​បញ្ជីឈ្មោះ​នោះមិន​​មា​​ន​​​​​​កំ​ណត់នៅក្នុងច្បាប់សស្ដីពីការបោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។

គណបក្សភ្លើងទៀន​ដាក់​លិខិត​ទៅ គ.ជ.ប ដើម្បី​ពិគ្រោះ​ទៅលើ​បញ្ហា​បេក្ខជន​មេឃុំ​ចៅសង្កាត់

គណបក្សភ្លើងទៀន បានដាក់លិខិតទៅស្ថាប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីស្នើសុំ​​​ពិ​​គ្រោះ​​​​​​យោ​​ប​​ល់អំពីបេក្ខ​​ភាពមេឃុំចៅសង្កាត់ ដែលគណបក្សក្រៅរដ្ឋាភិបាលនេះហៅថា «កំពុង​​រងការយាយី និងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ» ពីសំណាក់អាជ្ញាធរមូលដ្ឋាន នៅអំឡុងពេលយុទ្ធនា​​ការ​​ដាក់​​បញ្ជី​​​​បេក្ខភាពមេឃុំចៅសង្កាត់នេះ។

គ.ជ.ប ធ្វើសន្និសីទកាសែតបញ្ជាក់ពីជំហររំលាយបេក្ខភាពគណបក្សភ្លើងទៀននៃសង្កាត់ទួលស្វាយព្រៃ១ នៅទីស្ដីការ គ.ជ.ប ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

គ.ជ.ប បញ្ជាក់​ជាថ្មី​​ពី​​ភាព​រឹង​មាំ​ផ្លូវ​ច្បាប់​ចំពោះ​ការ​លុប​បញ្ជី​បេក្ខ​ភាព​​មេឃុំ​ចៅ​សង្កាត់​បក្ស​ភ្លើង​ទៀន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ជាថ្មីទៀត ពីមូលហេតុផ្លូវច្បាប់​រឹង​ម៉ាំ​​​ដែលឈាន​​ទៅ​​ដល់​​ការ​​​លុប​​​​​បញ្ជី​​​​បេក្ខ​​ជន​​​ឈរឈ្មោះ​ជាមេឃុំចៅសង្កាត់​មកពី​គណបក្សភ្លើងទៀន នៅក្នុ​ងសង្កាត់ខ្លះ។

គណបក្សភ្លើងទៀន ខកចិត្តការ​ដែលគ.ជ.ប​លុបបញ្ជី​បេក្ខភាព​ឈរ​ឈ្មោះ​​​មេឃុំ​ចៅ​សង្កាត់​របស់​ខ្លួន​

គណបក្សភ្លើងទៀន ប្រតិកម្មជាថ្មីទៀត ចំពោះបញ្ជីបេក្ខជនឈរជាមេឃុំចៅសង្កាត់​របស់ខ្លួន​ ​​​ដែល​​ត្រូវ​​​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រេច​​លុប​ចេញ​ពីបញ្ជីឈរឈ្មោះ​បោះ​ឆ្នោត​​ជ្រើស​​រើស​​ក្រុមប្រឹក្សាឃុំសង្កាត់​អាណត្តិទី៥​​ខាងមុខ​នេះ។

អង្គការ-សមាគមចំនួន៥អង្គភាពបានដាក់ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបញ្ជាក់ថា មានអង្គការ-សមាគមជាតិចំនួន ៥ស្ថាប័ន ហើយ​​បាន​​​​​​​ដាក់​​​​ភ្នាក់ងារសង្កេតការណ៍របស់ខ្លួន បម្រើឱ្យការបោះឆ្នោត​​ជ្រើសរើសក្រុម​​ប្រឹក្សាឃុំ-​​សង្កាត់ ខាង​​​​មុខ​​​​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ