គ.ជ.ប អំពាវនាវឱ្យពង្រឹងសន្ដិសុខសុវត្ថិភាពអំឡុងពេលឃោសនានិងការបោះឆ្នោតឃុំសង្កាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំដល់គណបក្សនយោបាយ បេក្ខជន និងប្រជាពលរដ្ឋ ចូលរួមរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ សម្រាប់យុទ្ធនាការឃោសនា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដោយមិនត្រូវកៀរគរនិងប្រមូលកម្លាំងចល័តដែលបង្កចលាចលណាមួយឡើយ។