បេក្ខជនបក្សភ្លើងទៀនម្នាក់នៅខេត្តកំពង់ចាមថានឹងចូលបំភ្លឺតាមបណ្ដឹងបក្សកាន់អំណាច
បេក្ខភាពមេឃុំគណបក្សភ្លើងទៀននៅខេត្តកំពង់ចាមម្នាក់ អះអាងថា រូបលោកនឹងចូលទៅបំភ្លឺនៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ នៅរសៀលថ្ងៃពុធនេះ ដោយថា សកម្មភាពចែកថវិកាទៅបេក្ខជនមេឃុំគណបក្សភ្លើងទៀន ក្នុងសុ្រកកងមាស មិនមែនជាការទិញទឹកចិត្តឡើយ។