ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ថ្លែងក្នុងកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង។

អនុប្រធាន​បក្សកាន់អំណាច​បញ្ជា​ឱ្យ​មន្ត្រី​ដោះស្រាយ​រឿង​អយុត្តិធម៌​ជូន​ពលរដ្ឋ ដើម្បី​កុំ​ឱ្យ​បាត់​សំឡេង​ឆ្នោត

មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច ប្រាប់មន្ត្រីនៅក្រោមឱវាទទាំងអស់ត្រូវយកចិត្តទុកដាក់ពន្លឿនដោះស្រាយរឿងអយុត្តិធម៌ដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ដើម្បីកុំឱ្យបាត់បង់សំឡេងគាំទ្រ​គណបក្សប្រជាជនកម្ពុជាបន្ថែមទៀត ខណៈការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតជិតចូលមកដល់។ ​

ក្រសួង​អំពាវនាវ​ឱ្យ​ម្ចាស់​រថយន្ត​បញ្ឈប់​ការ​តវ៉ា​រឿង​កែចង្កូត ខណៈ​មន្ត្រី​កំពុង​ពិភាក្សា​លើ​មតិ​សំណូមពរ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ម្ចាស់រថយន្តធុនធំ ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូន មិនត្រូវឆ្លៀតឱកាស​ក្នុងការប្រមូលផ្ដុំ ដើម្បីស្នើសុំលើលក្ខខណ្ឌណាមួយពាក់ព័ន្ធនឹងការកែច្នៃ​ចង្កូត​រថយន្តពីស្ដាំមកឆ្វេង​ ខណៈ​មន្ត្រីជំនាញ​​កំពុងពិភាក្សានិង​​ពិចារណាលើមតិសំណូមពរ។

ច្រកព្រំដែនកម្ពុជា-ថៃ ចាំយាម ថតពីក្នុងទឹកដីថៃ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។

កម្ពុជា​នឹង​រឹតបន្តឹង​ច្រកព្រំដែន​ដើម្បី​ទប់ស្កាត់​ការនាំចូល​រថយន្ត​ចង្កូតស្ដាំ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អះអាងពីការរឹតបន្តឹងតាមច្រកព្រំដែន ជាពិសេសព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការបន្លំនាំចូលរថយន្តចង្កូតស្តាំមកកម្ពុជាតទៅទៀត ខណៈអង្គភាពនេះមិនទាន់មាន​ទិន្នន័យពីចំនួនរថយន្តចង្កូតស្តាំគ្មានពន្ធដែលមានស្រាប់សរុបនៅទូទាំងប្រទេសនៅឡើយ។

ពលរដ្ឋធ្វើចរាចរណ៍នៅម្ដុំស្ពានជ្រោយចង្វារ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​រថយន្តចង្កូតស្ដាំ​អាច​មិន​ដូរ​ចង្កូត​បាន តែ​ត្រូវ​បង់ពន្ធ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ សម្រេច​អនុញ្ញាតឱ្យម្ចាស់​​រថយន្ត​ចង្កូត​ស្ដាំ អាច​បង់ពន្ធបាន ដោយ​មិន​ចាំបាច់ដូរចង្កូត ប៉ុន្តែការ​អនុញ្ញាតនេះ​សម្រាប់តែរថយន្តចង្កូតស្ដាំដែលធ្វើចរាចរនៅកម្ពុជាប៉ុណ្ណោះ ហើយ​សម្រាប់ការនាំចូលរថយន្ត​ចង្កូតស្ដាំបន្ថែម គឺ​ហាមដាច់ខាត។

រដ្ឋាភិបាល​សម្រេច​ផ្ដល់​ប្រាក់​ចូលនិវត្តន៍​ដល់​អ្នក​បម្រើការ​ក្នុង​វិស័យ​ឯកជន​ចាប់​ពី​ដើម​ខែកក្កដា​នេះ

រដ្ឋាភិបាលកម្ពុជាតាមរយៈអន្តរក្រសួងបានសម្រេចជាផ្លូវការក្នុងការកំណត់ប្រាក់សោធននិវត្តន៍ ឬ​​ប្រា​​ក់​​​​​ចូលនិវត្តន៍ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២២នេះទៅ ហើយអ្នកដែលទទួលបាន​​ប្រាក់​​ចូល​​និវត្ត​​ន៍នេះ គឺ​​ទាំងបម្រើការងារនៅក្នុងវិស័យឯកជននិងរដ្ឋ ក្រោយដល់អាយុកំណត់ដោយច្បាប់។

អ្នកជំនាញអភិបាលកិច្ច រិះគន់ការបង្កើនចំនួនគណៈអភិបាលរាជធានី-ខេត្តនិងថ្នាក់ក្រោមជាតិថានឹងប៉ះពាល់ដល់ចំណាយចរន្ត

ក្រុមអ្នកជំនាញអភិបាលកិច្ច និងគោលនយោបាយ មើលឃើញថា ការបង្កើនគណៈអភិបាល​​រាជ​​ធា​​​​នី-ខេត្ត និងគណៈអភិបាលនៅថ្នាក់ក្រោមជាតិ ដែលមានចំនួនច្រើនជាងអាណត្តិមុនៗនោះ គឺជា​​យុទ្ធ​​​​សាស្រ្តនយោបាយច្រើនជាងប្រសិទ្ធភាពការងារ ហើយក៏នាំឱ្យការចំណាយ​​ចរន្តកាន់តែ​​មាន​​​ទំ​​​​​ហំធំ​ជាងមុនដែរ​ ខណៈចំណូលសេដ្ឋកិច្ចជាតិស្ថិតក្នុងកម្រិតដែលមិនទាន់សមាមាត្រទៅនឹង​​​តួលេខដែលរដ្ឋាភិបាលបានបង្កើនចំនួននេះនៅឡើយ។

អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ថ្លែងក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ជូនប្រជាពលរដ្ឋ នៅភូមិ​១​សង្កាត់​ ព្រះពន្លា​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ​ នាថ្ងៃទី​២៣​ ខែឧសភា​ ឆ្នាំ២០២២។

អភិបាលខេត្ត​បន្ទាយមានជ័យ​ស្ដីបន្ទោស​អភិបាលស្រុក​រឿង​ប្រមូល​ឈ្មោះ​ពលរដ្ឋ​ចូលរួម​ពិធី​លែងកូនត្រី​របស់​នាយករដ្ឋមន្រ្តី

យោងតាមវីដេអូមួយដែលត្រូវបានបង្ហោះក្នុងគណនីហ្វេសប៊ុករបស់មន្រ្តីសមាគមអាដហុកមួយរូប បានបង្ហាញឱ្យឃើញពីសកម្មភាពរបស់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី ដែលបានស្តីបន្ទោសខ្លាំងៗលើអភិបាលស្រុក​ភ្នំស្រុក លោក ជូ បុត្រ ទាក់ទងនឹងការរៀបចំបញ្ជីឈ្មោះពលរដ្ឋមិនគ្រប់គ្រាន់ដើម្បីចូលរួមពិធីមួយដែលនឹងត្រូវចូលរួមដោយលោកនាយករដ្ឋមន្ត្រីនៅក្នុងសប្ដាហ៍នេះ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងអង្គមិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

លោក ហ៊ុន សែន ប្ដេជ្ញា​ពង្រីក​ការ​អភិវឌ្ឍ​និង​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​សុខដុម​ក្នុង​សហគមន៍

​លោក​នា​យក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និ​ងជាប្រធានគ​ណប​ក្សប្រ​​​ជាជនក​ម្ពុ​ជា បាន​​ប្ដេជ្ញាចិ​ត្ត​ធ្វើ​​ឱ្យ​ឃុំ​​សង្កាត់មាន​​ភា​​​ព​​​​រីកចម្រើន​​ និងធ្វើឱ្យ​​​ប្រ​ជាព​លរ​ដ្ឋរស់នៅក្នុងភាពសុខដុមរមនា ទាំង​ក្នុង​សហគមន៍និង​សង្គម​ជាតិ ដើ​ម្បីឆ្លើ​​យតបទៅ​​នឹងការសន្យារបស់​ខ្លួននាពេលឃោសនា​រក​សំឡេងឆ្នោត​ថ្មីៗ​នេះ។

ពលរដ្ឋពីរនាក់ធ្វើដំណើរនៅមុខសាលាខេត្តកំពង់ឆ្នាំង ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។

រដ្ឋាភិបាល​បង្កើន​ចំនួន​គណៈ​អភិបាល​រាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន សម្រេចកំណត់ចំនួន​​​គណៈអភិបាលរាជធានី-ខេត្តសរុបចំនួន២៧៥រូប និងគណៈអភិបាលក្រុង-ស្រុក-ខណ្ឌ សរុបចំនួន១ ៤២៨នាក់ នៅទូទាំងប្រទេស នាឆ្នាំ២០២២នេះ តាមសំណើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

មន្ត្រីរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធ ចូលរួមក្នុង​វេទិកាសាធារណៈថ្នាក់ជាតិ ស្តីពី «ការចូលរួមរបស់ពលរដ្ឋក្នុងដំណើរការនៃ​ការកសាងផែនការថវិកា និងការតាមដានលើចំណូលចំណាយថវិកាសាធារណៈ​ ក្នុងបរិបទ​ក្រោយ​កូវីដ-១៩» ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

មន្ត្រី​រដ្ឋសភា៖ រដ្ឋាភិបាល​ជួប​ឧបសគ្គ​ក្នុង​ការ​ជំរុញ​ឱ្យ​ស្ថាប័នរដ្ឋ​មាន​ភាព​ស្អាតស្អំ​ក្នុង​ការងារ​រដ្ឋបាល​សាធារណៈ

មន្ត្រីជាន់ខ្ពស់រដ្ឋសភាលើកឡើង​ថា កន្លងមក​ រដ្ឋាភិបាលជួប​ឧបសគ្គច្រើន​ក្នុង​ការ​ជំរុញ​ឱ្យ​មន្ត្រី និង​ស្ថាប័ន​រដ្ឋ​ ​មាន​ភាព​ស្អាតស្អំ និង​គ្មានអំពើពុករលួយក្នុងកិច្ចការរដ្ឋបាលសាធារណៈ ដែល​ការណ៍នេះ​បាន​ធ្វើឱ្យខាត​ប្រយោជន៍​ជាតិ និង​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែលជាអ្នកបង់ពន្ធជូនរដ្ឋ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ